សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 5, 2012

សក​ម្ម្​ភាព​ដឹកជញ្ជូន​ឈើ​ស្ទើរ​ខូង​ផ្លូវ នៅ​ខេត្តកំពង់ឆ្នាំង​ទើប​បង្ក្រាបបាន​ម្តង​


ប្រជាពលរដ្ឋ​បាន​​រា​យ​កា​​រ​​ណ៍​​​ថា​ ក្រុម​​ឈ្មួ​ញ​​មា​ន​​លុ​យ​​មា​នអំណាចជ្រ​ក​​ក្រោ​ម​​ស្បែក ជា​កំលាំង​ប្រ​ដា​ប់​អា​វុ​ធ​បា​ន​​សំ​រុ​ក​ធ្វើ​កា​រ​​ដឹ​ក​ជ​ញ្ជូ​ន​​ឈើ​​តា​ម​​រ​ថ​យ​ន្ត​​ទាំ​ង​​តូ​ច​​ទាំ​ង​​ធំ​ ឆ្ល​ង​កា​ត់​​ផ្លូ​វ​ជា​តិ​​លេ​ខ​ ៥ យ៉ា​ង​​អ​​នា​​ធិ​​ប​តេ​យ្យ​​បំផុតប៉ុន្តែ​មន្ត្រី ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ឈរជើង​នៅតាម​ដង ផ្លូវ​គ្មាន​វិធានការ​បង្ក្រាប​ម្តងណា​ឡើយ ដែល​ករណីនេះ​គេ​សង្ស័យថា មានការ​ឃុបឃិត ពី​មន្ត្រី​ជំនាញ​ទើប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ អាច​ដំណើរការ​ដោយ​រលូន​ល្អ។​
        ​សេចក្តីរាយការណ៍​បាន​អោយដឹងទៀតថា សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​របស់​ក្រុម​ឈ្មួញ ធំៗ មិនដែល​ត្រូវបាន​បង្ក្រាប​ទេ​ព្រោះ​រាល់ពេល​ដឹកជញ្ជូន​ឈើ​ម្តងៗ ក្រុម​ឈ្មួញ​បាន​រាយការណ៍​ជាមុន ប្រាប់​មន្ត្រី​ជំនាញ​និង សមត្ថកិច្ច ដែល​ក្នុងនោះ រថយន្ត​តូច​ត្រូវ​បង់ប្រាក់​អោយ​សមត្ថកិច្ច ពាក់ព័ន្ធ​ចំនួន ៥០​ដុ​លា្ល​រ​អាមេរិក ហើយ​សំរាប់​រថយន្ត​ធំៗ ត្រូវ​បង់ថ្លៃ​ខ្ពស់ជាង​នេះ​តាម​ការចរចា​គ្នា​។ ក្រុម​ឈ្មួញ​បាន​ស្គាល់ចិត្តស្គាល់ថ្លើម ក្រុមមន្ត្រី​ច្បាស់​ណាស់​ក្នុងការ​បង់ប្រាក់​មិនអោយ​ក្រុមមន្ត្រី​ទើសចិត្ត​នោះឡើយ ធ្វើអោយ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេះតែ​រលូន​ល្អ​។​

        ​ក្នុងចំណោម​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដូច​គេ​ហែ​កឋិន ឆ្លងកាត់​ផ្លូវជាតិ លេខ ៥ គេ​ទើបតែ​ឃើញ​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង​បង្ក្រាបបាន រថយន្ត ស្ទូច​ដែល​លួច​បង្កប់​ឈើ​ប្រណីត បាន​មួយ​ករណី​ប៉ុណ្ណោះ កាលពី​ព្រឹក​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១២ ដោយសារ នគរបាល​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​មានការ​សង្ស័យ​នៅពេល​ឃើញ​រថយន្ត​នោះ​អត់​ស្លាក​លេខ និង​បើកបរ​ហួស​ល្បឿន​កំណត់​។​
        ​រថយន្តស្ទូច​បាញ់​ពណ៍ ត្រេ​អី ដ៏​ចាស់​ទ្រុឌទ្រោម​មួយគ្រឿង​នេះ​បាន​លួច​ផ្ទុក​ឈើ​គ្រញូង​ចំនួន ៣៤០​ដុំ ស្មើនឹង ១,២៨៧ ម៉ែត្រត្រីគុណ ហើយ​គេ​មិន​ច្បាស់​ទេ​ថា​រថយន្ត មួយ​នេះ​ធ្លាប់បាន​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ប៉ុន្មាន​ដងនោះ​ទេ បើ​កុំ​តែ​នគរបាល​ចរាចរ​សង្ស័យ ហើយ​ឃាត់​ឆែកឆេរ ទំនងជា​រថយន្ត​ដឹកឈើ​មួយគ្រឿង​នេះ​អាច​ចេញ​ផុតពី​ខេត្តកំពង់ឆ្នាំង​ដូច​សព្វមួយដង​ហើយ​មើលទៅ​៕

No comments:

Post a Comment

yes