វាជារឿងមួយគួរឱ្យអស់សំណើច នៅពេលដែលលោកនាយករដ្ឋមន្ត្រីខ្មែរ ឈ្មោះ ហ៊ុន សែន បាននឹងកំពុងតែអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ឬ ក៏នយោបាយបញ្ច្រាសទិសធ្វើយ៉ាងណាទោះជាខុសក៏ដោយឱ្យតែឈ្នះ ។ យើងមិនហ៊ានរិះគន់ ឬក៏ប្រឆាំងទៅនឹងនយោបាយផ្តាច់ការ បញ្ច្រាសទិស របស់លោក ហ៊ុន សែន ដែលពួកហៃអើនិយម ឬពួកបញ្ចើចបញ្ចើលើកជើង បញ្ជោរ ដើម្បីលាភសក្ការៈបុណ្យសក្តិអួតសរសើរលោក ហ៊ុន សែន ស្ទើរកប់ ពពក ប៉ុន្តែមកជ្រកក្រោមជន្លេនជាមួយនឹងលោក បារ៉ាក់ អូបាម៉ា ប្រធានា ធិបតីមហាអំណាចអាមេរិក សុំឱ្យលោក ហ៊ុន សែន ដែលល្បីខាងរំលោភ សិទ្ធិមនុស្សនិងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យធ្វើការដោះ លែងអ្នកទោសនយោបាយដែលតុលាការនៅកម្ពុជាជាតុលាការ ស្ថិតនៅ ក្រោមឥទ្ធិពល ឬក៏អំណាចផ្តាច់ការរបស់លោក ហ៊ុន សែន ផងដែរ ។
ប៉ុន្តែលោក ហ៊ុន សែន បែរជានិយាយចំអកឡកឡឺយឬក៏ របៀបមើលងាយថា លោក បារ៉ាក់ អូបាម៉ា ចេះដឹងមិនដល់លោកផងទើបបានជាឆ្លើយមកវិញថា“នៅក្នុងប្រទេសកម្ពុជាគ្មានទេអ្នក ទោសនយោបាយ មានតែអ្នកនយោបាយមានទោស” (Sic) ។ ចំពោះពាក្យសំដីដ៏ក្រអឺតក្រទម ឬកាយវិការមិនយល់ព្រមណាមួយរបស់លោក ហ៊ុន សែន ជាកាយវិការប្រើពាក្យសំដីមិនគួរ និយាយដូច្នេះទេ ។ ព្រោះអត្ថន័យនិងខ្លឹមសារនៃពាក្យអ្នកទោសនយោបាយនៅក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត បានបក ស្រាយយ៉ាងច្បាស់ណាស់គឺអ្នកទោសនយោបាយ មានន័យមិនស្រពិចស្រពិលទេ គឺអ្នកនយោបាយមានទោស ឬមានកំហុស ។ ប៉ុន្តែលោក ហ៊ុន សែន បែរជានិយាយត្រឡប់បញ្ច្រាសទទឹងទិសដូចអូសទូកបញ្ច្រាសទឹកឬបើក រថយន្តបញ្ច្រាសទិសទៅវិញថា នៅកម្ពុជាគ្មានទេ អ្នកទោសនយោបាយ មានតែអ្នកនយោបាយទោស ឬមានកំហុស ។
ឮដូច្នេះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសលើកលែងតែមន្ត្រីគាំទ្រគណបក្សប្រជាជន ពោលគឺម្នាក់ៗសើចចំអករបៀបហួសចិត្តថា “ចុះ អ្នកទោសនយោបាយនិងអ្នកនយោបាយមានទោស ឬក៏មានកំហុសនោះ វាខុសគ្នាត្រង់ណា មួយដំបរនិងបួននោះ”។ ដូច្នេះ ចម្រៀងលោក ហង្ស សុខន អតីតអ្នកចំរៀងដ៏ល្បីខាងជេរត្មិះតេដៀលអតីត ប្រមុខរដ្ឋខ្មែរព្រះបាទ សម្តេចព្រះនរោត្តម សីហនុថា “សីហនុ ប៉ុលពត ឌៀរតែខ្នូចវាដូចតែគ្នា ហ្នឹង”ហាស់! ហាស់ ហាស..! ។ ចំពោះពាក្យខុសឆ្គងនេះ សូមស្លេះប៉ុណ្ណេះសិន យើង សូមនិយាយពីបញ្ហាដែលជាប់គាំង នយោបាយដោះស្រាយមិនចេញវិញ ។
សព្វថ្ងៃនេះប្រទេសកម្ពុជាវា ហាក់ដូចជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យតាមបែបផ្តាច់ការចម្បងតាមភូមាពីអតីតកាល គឺមេដឹកនាំ ផ្តាច់ការយោធាភូមាបានចាប់អ្នកនយោបាយឈ្នះឆ្នោតដាក់គុកនៅក្នុងផ្ទះអស់រយៈពេលជិត ២០ឆ្នាំ គឺអ្នកស្រី អ៊ុង សានសូជី មេ ដឹកនាំគណបក្សសម្ព័ន្ធប្រជាធិបតេយ្យដ៏ល្បីឈ្មោះ ។ កាលនោះ អង្គការសហប្រជាជាតិបានស្រែកឬធ្វើអន្តរាគមន៍ត្រូវរដ្ឋាភិបាល យោធាភូមាដោះលែងអ្នកទោសនយោបាយ អ៊ុង សានសូជី ជាបន្ទាន់ ។ ប៉ុន្តែថាន់ស្វេ មិនព្រមដោះ ដោយគាត់និយាយបញ្ច្រាស មកវិញថា អ្នកស្រី អ៊ុង សានសូជី ជាអ្នកទោសនយោបាយ ។ ដូច្នេះគាត់មិនអាចដោះលែងបានឡើយ ។ ប៉ុន្តែថ្ងៃក្រោយមក ដោយ សារសហគមន៍អន្តរជាតិពិសេសសហរដ្ឋអាមេរិកបានទទូចឱ្យលោក ថាន់ស្វេ មេដឹកនាំផ្តាច់ការយោធារូបនេះធ្វើការដោះលែងជា បន្ទាន់ដោយឥតលក្ខខណ្ឌ ។ លោក ថាន់ស្វេ ក៏យល់ព្រមតែត្រូវនិរទេសចេញពីប្រទេសភូមា ។ ប៉ុន្តែអ្នកស្រីយល់ឃើញថា ការ និរទេសនេះគឺគ្មានសិទ្ធិចូលមកក្នុងប្រទេសភូមាវិញបានឡើយ ។ ដូច្នេះលោកស្រីក៏សុខចិត្តជាប់គុកនៅ ផ្ទះតទៅទៀត ។ រហូតមេ ដឹកនាំភូមាឈ្មោះ ថេន សេន បានដោះលែងអ្នកស្រីឱ្យមានសេរីភាពឡើងវិញគ្មានទោសកំហុសអ្វីទេ កាលពីឆ្នាំទៅមិញកន្លងមក នេះ។ ក្រោយពីដោះលែងភ្លា មពិភពលោកទាំងមូលលើកលែងតែចិនកុម្មុយនីស្ត កូរ៉េខាងជើងបានអបអរសាទរយ៉ាងក្លៀវក្លាបំផុត ។ ក្រោយពីអបអរសាទររួចប្រទេសមហាអំណាចជាច្រើនដូចជាជប៉ុន កូរ៉េ ខាងត្បូង បារាំង អង់គ្លេស ឥណ្ឌា ពិសេសសហរដ្ឋអាមេរិក បាននាំគ្នាប្រមូលទុនបើកក្រុមហ៊ុនធំៗរាប់រយក្រុមហ៊ុនគួរឱ្យកោតសរសើរ ។
ចុះនៅក្នុងប្រទេសកម្ពុជាឯណេះវិញនៅរំលោភសិទ្ធិមនុស្សដើម្បីពង្រឹងអំណាចនិងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យដល់ណាទៀត។ មិននាំគ្នារួបរួមសាមគ្គី បោះចោលការរំលោភសិទ្ធិមនុស្សដើម្បីពង្រឹងអំណាចនិងអនុញ្ញាតឱ្យអ្នកទោសនយោបាយដូចគ្នាមានសិទ្ធិ ចូលរួមឈរ ឈ្មោះបោះឆ្នោតដោយសេរីនិងយុត្តិធម៌ស្មើភាពឱ្យដូចសង្គម ភូមា ឬមីយ៉ាន់ម៉ា គេបានធ្វើការបង្រួបបង្រួមជាតិជាធ្លុង មួយសំដៅប្រកួតប្រជែងគ្នារវាងគណបក្សនិងគណបក្ស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិអោយរីកចម្រើនឱ្យ ដូចអារ្យប្រទេស នានានៅលើពិភពលោក ។ ព្រោះការបោះឆ្នោតប្រកួតប្រជែងតាមលទ្ធិប្រជាធិបតេយ្យវាបាននាំមកនូវផលប្រយោជន៍សម្រាប់ប្រ ជាពលរដ្ឋ ។ មិនមែនប្រកួតប្រជែងតាមរយៈចុងអាវុធធ្វើសង្គ្រាមដើម្បីបង្ហូរឈាមដណ្តើមអំណាចឡើយ ។ គឺធ្វើការបោះឆ្នោត ដើម្បីផ្លាស់ប្តូរមេដឹកនាំតាមរយៈធ្វើការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ។ ឬមួយក៏ លោក ហ៊ុន សែន ខ្លាចបាត់បង់អំណាច ខ្លាចលោក សម រង្ស៊ី និងលោក កឹម សុខា ជាប់ឆ្នោត ឡើងកាន់អំណាចធ្វើការសង សឹកនៃអំពើអាក្រក់ទាំងឡាយ ដែលលោក ហ៊ុន សែន និងបក្ខពួកអនុវត្តកន្លងមក ។ មិនមែនដូច្នោះទេ លោកទាំងពីរនៅតែគោរពនិងស្រឡាញ់ខ្មែរដូចគ្នា។ មិនបានចាត់ទុកខ្មែរ ណាជាសត្រូវសួរពូជឡើយ ។
ដូច្នេះដើម្បីធ្វើការបង្រួបបង្រួមជាតិនិងផ្សារភ្ជាប់ជាតិតាមព្រះរាជតំរិះសម្តេចឪ សូមលោក ហ៊ុន សែន គិតពិចារណាដោះលែងអ្នក ទោសនយោបាយមានលោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិនិង លោក ម៉ម សូណង់ដូ ឱ្យមាន សេរីភាពឱ្យដូចអ្នកស្រី អ៊ុង សានសូជី មានសិទ្ធិធ្វើនយោបាយស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផង ៕
No comments:
Post a Comment
yes