កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១២ ប្រហែលម៉ោង ១១ និង២០នាទីព្រឹក មានបទល្មើស ដឹកឈើមួយឡានសាំយ៉ុង នៅចំណុចសំរ៉ង ឃុំឃ្សឹម ស្រុក ស្នួល ខេត្តក្រចេះ បានដឹកយកទៅចែកចាយនៅស្រុកមេមត់ ខេត្តកំពង់ចាម។ សកម្មភាពត្រូវបានប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ គ្មានសមត្ថកិច្ចណាឬមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចំណុចណាមួយធ្វើការឃាត់ចាប់ឡានដឹកឈើ ជន្លង់ម្រេចនោះឡើយ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ឡានដឹកឈើមានឈ្មោះ អឿន ភេទ ប្រុសអាយុប្រហែល ៤៨ឆ្នាំ បើកឡានសាំយ៉ុង ពណ៌ស ដាក់លេខ ៧៩ នៅខាងមុខកញ្ចក់ឡាន ជាសញ្ញាសម្គាល់ដល់ក្រុមមានសមត្ថកិច្ច ដោយ សារសកម្មភាពដឹកជញ្ជូនឈើមួយថ្ងៃៗ ៣ ទៅ ៤ ជើងរៀងរាល់ថ្ងៃ ពេលនោះអ្នកកាសែត ឈ្មោះ តាំង ទ្រី បានរាយការណ៍ទៅអ្នក ស្រីព្រះរាជអាជ្ញាអមតុលាការសាលាដំបូងខេត្តក្រចេះឱ្យជួយអន្តរាគមន៍ ។
ពេលនោះ អ្នកស្រីព្រះរាជអាជ្ញាបានបញ្ជាឱ្យមន្ត្រីរដ្ឋ បាលព្រៃឈើនិង កម្លាំងសមត្ថកិច្ចក្នុងខេត្តចុះមកធ្វើការ ។ ហើយមួយម៉ោងក្រោយមកឃើញកម្លាំងសមត្ថកិច្ចចម្រុះបានមកដល់ រួចសួរថា អ្នកណារាយការណ៍ទៅអ្នកស្រីព្រះរាជអាជ្ញា ? លោក តាំង ទ្រី បានឆ្លើយថាខ្ញុំ ។
ពេលនោះ មន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាឱ្យប៉ូលិសដាក់ខ្នោះដៃអ្នកផ្តល់ព័ត៌មាននិងម្ចាស់ឡានដឹកឈើជន្លង់ម្រេ ចបញ្ជូនទៅអធិ ការដ្ឋានស្រុកស្នួលរយៈពេលមួយម៉ោង ហើយក៏បញ្ជូនទៅសាលាដំបូងខេត្តក្រចេះទាំងអស់គ្នា ។ ស្រាប់តែពេលនោះ អ្នកប្រព្រឹត្ត បទល្មើសព្រៃឈើបែរជាវិលត្រឡប់មកដល់ផ្ទះវិញ ។ ចំណែកអ្នកកាសែតឈ្មោះ តាំង ទ្រី ត្រូវឃុំខ្លួន ។ ជនល្មើសមកដល់ផ្ទះបាន មួយយប់ក្រោយមក អ្នកស្រីព្រះរាជអាជ្ញាបានហៅឱ្យជនល្មើសមកបំភ្លឺ មួយថ្ងៃក្រោយមកឈ្មោះ អឿន ជនល្មើសបានរកស៊ីដឹក ឈើជន្លង់ម្រេចដដែល។
ក្រុមអ្នកសារព័ត៌មានទាំងអស់សំណូមពរដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមេត្តាជួយរកយុត្តិធម៌ដល់អ្នកសារព័ត៌ មានផង ។ ហើយសំណូមពរដល់អ្នកសារព័ត៌មានក្នុងស្រុកទាំងអស់សូមឱ្យជួយផ្សព្វផ្សាយរឿងនេះឱ្យបានទូលំទូលាយ កុំឱ្យជន ល្មើសរួចខ្លួន ជនស្លូតត្រង់មានទោស ។
ពិសេសគឺលោក ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ដល់អ្នកកាសែតដែលបានចុះយកព័ត៌មានបានជួបឧបសគ្គពេលរាយការណ៍ ក៏ ដូចចុះផ្សាយធ្វើឱ្យបទល្មើសរួចខ្លួនអ្នករាយការណ៍ជាប់គុកទៅវិញ ។ ស្នើសុំឱ្យអ្នកកាសែតគ្រប់ៗរូបរួចពីការចោទប្រកាន់ជាប់គុក បើ ពុំដូច្នោះទេ អ្នកកាសែតមិនហ៊ានចុះផ្សព្វផ្សាយ និងរាយការណ៍ជូនរាជរដ្ឋាភិបាលទេ ។ សព្វថ្ងៃមន្ត្រីខិលខូចតាមបណ្តាខេត្តច្រើន ណាស់ ដោយពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនមិនគិតពីប្រ ទេសជាតិឡើយ ។
សូម្បីតែអ្នកសារព័ត៌មាន ឈប់តាមដងផ្លូវពួកគេជាប៉ូលិស សួរថា ដាក់កុងត្រូលជជុះឬ ? ចំណែកមន្ត្រីប៉ូលិស ប៉េអឹម មេព្រៃ ទាហាននោះវិញ ដេញតាមឡានដឹកក្តារពី ១០ ទៅ ១៥ សន្លឹកដូចជានៅចំណុចថ្មពួក ឃុំឃ្សឹម ស្រុកស្នួល ដែលមានសមត្ថកិច្ច ជាច្រើនដូចជាប៉េអឹមស្រុក ប៉េអឹមខេត្ត ប៉េអឹមផ្ទៃប្រទេសប៉ូលិសរដ្ឋបាល ឃុំឃ្សឹម ប៉ូលិសស្រុកស្នួល ប៉ូលិសខេត្តក្រចេះ ប៉ូលិស សេដ្ឋកិច្ច ។
មេព្រៃសង្កាត់ឃ្សឹម មេព្រៃផ្នែកស្នួល ឆ្លូង មេព្រៃខណ្ឌសុទ្ធតែមានហិបសម្រាប់ឱ្យមេៗរបស់ខ្លួន សូម្បីតែលោកអភិបាលស្រុកស្នួល ក៏មានហិបសម្រាប់ខ្លួនដែរដោយសារទង្វើបែបនេះហើយបានជាស្អប់អ្នកកាសែត ចោទប្រកាន់ថាអ្នកកាសែតខូច។ តាមពិតទៅនៅ ខេត្តក្រចេះ ស្រុកស្នួលមានបទល្មើសដឹកជញ្ជូនឈើប្រណីតគ្រប់ទីកន្លែងមកចូលទឹកដីស្រុកស្នួលក្នុង១ យប់ៗមិនក្រោមពី ៣៥ ទៅ ៥០ឡានកាមរីហើមនោះទេ ដែលជាទង្វើរបស់អ្នកកាសែតឃ្លាំមើលបទល្មើសជាក់ស្តែងធ្វើឱ្យមន្ត្រីពុករលួយខឹងសម្បារ ៕
No comments:
Post a Comment
yes