សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 1, 2012

មេដឹក​​នាំ​​បក្ស​​ប្រឆាំង​​នៅ​​ភូមា​​អំពាវ​​នាវ​​សុំ​​បញ្ចប់​​ជម្លោះ​​នៅ​​តំបន់​​រុ​ក​​​រក​​រ៉ែ​​​ភាគ​​​ខាង​​លិច​


លោក​​ស្រី​ ​​​អ៊ុងសាន ​​ស៊ូជី​ ​
មេដឹក​​​នាំ​​​បក្ស​​ប្រឆាំង​​នៅ​​​ភូមា​​លោក​​ស្រី​ ​​​អ៊ុងសាន ​​ស៊ូជី​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ជួប​ជា​មួយ​មន្រ្តី​ប៉ូលិស​​ដែល​​បាន​ប​ញ្ចូន​​ទៅ​​​បង្ក្រាប​​អ្នក​​បះ​​បោរ​​ ប្រឆាំង​​​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​របស់​ចិន​នៅ​ភាគ​ខាង​លិច​ប្រទេស​ ដោយ​លោកស្រី​បាន​ទទូច​ឲ្យ​មាន​ដំណោះ​ស្រាយ​ចំពោះ​រឿង​រ៉ាវ​ទាំង​នេះ​។​
ប៉ុន្តែ​តាម​សេចក្តី​រាយ​ការណ៏​របស់​ទូរ​ទស្សន៍ ​Channel​ News​ Asia​ បាន​ឲ្យ​ដឹង​ថា​ ខណៈ​នេះ​អាជ្ញា​ធរ​បាន​បញ្ជា​ឲ្យ​ប្រជា​ពល​រដ្ឋ​ដែល​តវ៉ា​ ចាក​​ចេញ​​ពី​​តំបន់​​នោះ​​​ស្រ​​ប​ពេល​​ដែល​​ស្ថាន​​ទូត​​ចិន​ប្រចាំ​ប្រទេស​ភូមា​ ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុនរ​បស់​ខ្លួន​ គឺ​​ឈ្មោះ ​​វ៉ាន់​បាវ ​ឲ្យ​រៀប​ចំ​ផ្តល់​សំណង​ទៅ​ឲ្យ​អ្នក​ស្រុក​​ដែល​​រង​​ផល​​ប៉ះ​​ពាល់​។​​
ក្នុង​​ការ​​តវ៉ា​រយៈ​ពេល​៣​ថ្ងៃ​មក​នេះ​ យ៉ាង​តិច​ណាស់​ បាតុ​ករ​៨នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​និង​​​ព្រះ​​សង្ឃ​ ៣០​អង្គ​ បាន​រង​របួស​ ខណៈ​ដែល​បាតុ​ករ​​ ដែល​មាន​គ្នា​​ជាង ២០០​​នាក់​បាន​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស​បង្ក្រា​ប​កុប​កម្ម។​​

​​
ប៉ុន្តែ​​ការ​​អំពាវ​​នាវ​​រ​បស់​​លោក​​ស្រី​​ប្រធាន​គណ​បក្ស​ប្រឆាំង​នៅ​ភូមា​ បាន​​កើត​ឡើង​​ស្រប​​ពេល​​ដែល​​អាជ្ញា​ធរ​ភូមា​​​ បាន​​សម្រេច​​បង្កើត​​គណៈ​​កម្មា​ការ​​​នៅ​​​ចំពោះ​​កិច្ច​​ ​ដើម្បី​​រ​ក​​ដំណោះ​​ស្រាយ​​​ករណី​​នេះ​​ជា​​បន្ទាន់​។​​

អ្នក​​វិភាគ​​និយាយ​​ថា​ ​រលក​​បាតុ​កម្ម​របស់​អ្នក​ស្រុក​នៅ​ភាគ​ខាង​លិច​ប្រទេស​នៅ​តំបន់​សាង​ហ្គេង​​​​ គឺជា​ការ​សាក​​ល្បង​​ថ្មី​​មួយ​​ទៀត​​នៃ​​​ការ​​ផ្ទៀង​ផ្ទាត់​​មើល​​​ការ​​​គោ​រព​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អាជ្ញា​ធរ​​​​ភូមា​​​ ដែល​​​ត្រូវ​​​បាន​​​ពិភព​​លោក​​​ទទួល​ស្គាល់​ថា ​ជា​អតីត​ប្រទេស​យោធា​និយម​មួយ​​នេះ​ បាន​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ល្អ​ប្រសើរ​ជាង​ប្រទេស​ជិត​ខាង​​នៃ​​តំបន់​អាស៊ី​អាគ្នេយ៍។​

No comments:

Post a Comment

yes