សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 19, 2013

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ឡុង រី ចុះជួប សំ ណេះសំណាលជាមួយប្រជាពលរដ្ឋនិងអ្នកគាំទ្រនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាល
ជាមួយប្រជាពលរដ្ឋ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ បាននិងកំពុងតែទួលបានការគាំទ្រ យ៉ាងផុសផុលពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅទូទាំងស្រុកបន្ទាយមានជ័យ ដែលសន្ទុះ នៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរបែបនេះ គឺមិនធ្លាប់មានទេតាំងតែពីមុនមក ដែលធ្វើឲ្យគណ បក្សកាន់អំណាចដែលធ្លាប់តែអួតក្អេងក្លាងកាលពីពេលមុន ប្រហែជានៅក្នុងការបោះ​ឆ្នោត​សម្រាប់អាណត្តិថ្មីនេះ និងទទួលបរាជ័យយ៉ាងភ្លុកទឹកភ្លូកដីជាក់ជាមិនខានឡើយ ។

ការគាំទ្ររបស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យបែបនេះមកលើគណបក្ស សង្គ្រោះជាតិ គឺ​ដោយសារតែពួកគាត់បានឃើញនិងបានឮពីសារនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលបានធ្វើការផ្សព្វផ្សាយដែលសុតតែផ្តល់ផលប្រយោជន៏ដល់ពួកគាត់ជាប្រជាពលរដ្ឋ និងប្រ​ទេសជាតិ ពិសេសគឺការរកទីផ្សារជូនប្រជាកសិករ នៅពេលដែលពួកគាត់​បង្ករបង្កើន​ផល​បានហើយនោះ​ ដែលធ្វើឲ្យការលក់ចេញកសិផលរបស់ពួកគាត់បាន​ក្នុងតម្លៃមួយខ្ពស់​ដើម្បីឲ្យសមស្របទៅនិងកម្លាំងពលកម្មរបស់ពួកគាត់ ក៏ដូចជាការចំណាយផ្សេងៗផងដែរ ហើយជាទីផ្សារតាមបែបសេរី មិនមែនដូចជារដ្ឋាភិបាលសព្វថ្ងៃ ដែលមិនបានគិតគូរពីផល​ប្រ​យោជន៏របស់ប្រជាពលរដ្ឋនោះ គឺគិតតែពីផលប្រយោជន៏របស់ខ្លួន និងបក្ខពួក ដែល​សព្វ​ថ្ងៃ​ពលរដ្ឋធ្វើការបង្ករបង្កើនផលបានហើយ រដ្ឋាភិបាលមិនរកទីផ្សារឲ្យប្រជាពលរដ្ឋបណ្តោយ​ឲ្យ​ឈ្មួញចូលមកទំលាក់តម្លៃយ៉ាងទាបដល់កសិផលរបស់ពលរដ្ឋ ហើយនៅពេលពលរដ្ឋ​ត្រូវ​ការ​ទិញចូលមកវិញ គឺគេបានតំឡើងតម្លៃថ្លៃខ្ពស់កប់ពពកមួយធ្វេរជាពីរជាបី ។


គណបក្ស សង្គ្រោះជាតិ គិតគូរនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រោះពល​
រដ្ឋកម្ពុជា៩០ភាគរយគឺជាប្រជាកសិករ ប្រសិនបើយើងជាថ្នាក់ដឹកនាំមិនយកចិត្តទុកដាក់ចំ ពោះ​ប្រជាពលរដ្ឋរបស់ខ្លួន តើឲ្យពួកគាត់ពឹងផ្អែកអ្នកណាទៅវិញ ។

យ៉ាងណាម៉ិញបើនិយាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺ​ពីមួយថ្ងៃទៅមួយថ្ងៃ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិគ្មានពេលទំនេរនោះទេ​ គឺ​បានធ្វើដំណើរទៅគ្រប់ច្រកល្ហកដើម្បីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សួរសុខ​ទុក្ខប្រជាពលរដ្ឋ និងស្តាប់នូវអ្វីដែលជាតម្រូវការដ៏ចាំបាច់របស់ពួកគាត់ដើម្បីធ្វើការដោះ​ស្រាយ​ជូនពួកគាត់ឲ្យបានទាន់ពេលវេលា ហើយអ្វីដែលមានលក្ខណៈធំដុំគណបក្សសង្គ្រោះ ជាតិ និងធ្វើការដោះស្រាយនៅបន្ទាប់ពីគណបក្សទទួលបានជ័យជំនះលើការបោះឆ្នោតនៅ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ។

ជាស្តែងនៅថ្ងៃនេះថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ​ ដែល ដឹកនាំដោយលោក ឡុង រី ជាប្រធាន អមតំណើរដោយថ្នាក់ដឹកនាំខេត្ត នៅវេលា​ម៉ោង១​រសៀលលោក ឡុង រី និងដឹកនាំក្រុមការងារចុះទៅជួបសំណេះសំ ណាលជាមួយប្រជាពលរ​ដ្ឋ​នៅភូមិសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោងប៉ែត ហើយបន្ទាប់ពីនោះ នៅវេលាម៉ោង៣រ​សៀលក្នុង​ថ្ងៃដដែលលោក ឡុង រី ប្រធានក្រុមកាងារចលនាប្រជាធិប​តេយ្យ​សង្គ្រោះជាតិខេត្តបន្ទាយ​មាន​ជ័យ និងដឹកនាំក្រុមការងារខេត្តចុះជួបសំណេះសំណាលជាមួយ និងប្រជាពលរដ្ឋ ក៏ដូច​ជាអ្នកគាំទ្រចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅដុងអារញ្ញ សង្កាត់ និងមិត្ត ក្រុងប៉ោយ​ប៉ែតផងដែរ ។

នៅក្នុងពីធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអ្នកគាំទ្រទាំងពីរទីតាំង​នៅក្រុង​ប៉ោយ​​ប៉ែតនេះ លោក ឡុង រី បានលើកឡើងពីសារនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ជំរាបជូនទៅដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានជ្រាប រួមជាមួយនិងបញ្ហានយោបាយនៅ​កម្ពុជា​សព្វថ្ងៃ ក៏ដូចជាសកម្មភាពរបស់លោកប្រធាន សម រង្ស៊ី នៅក្រៅប្រទេសផងដែរ ព្រមទាំង​ការ​វិលមកកម្ពុជាវិញ​របស់​​លោកប្រធាន សម រង្ស៊ី ក៏ដូចជាការផ្តាំផ្ញើរសួរសុកទុក្ខបង​ប្អូន​ពីសំ​ណាក់​លោកប្រធាន សម រង្ស៊ី ផងដែរ ព្រមជាមួយបញ្ហាដទៃជាច្រើនទៀតដែលលោក ឡុង រី បានលើកឡើង និងធ្វើការ ដោះស្រាយជាបន្ទាន់ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់​ប្រជា​ពល​រដ្ឋ នៅបន្ទាប់ពីគណបក្ស សង្គ្រោះជាតិ ឈ្នះលើការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០​១៣​នេះ ។

បន្ទាប់ពីបានស្តាប់ពីការលើកឡើងរបស់លោក ឡុង រី ជុំវិញទៅនិងសកម្មភាព ដ៏ដូចជាការផ្តេ​ជ្ញា​ចិ​ត្តរបស់គណបក្ស សង្គ្រោះជាតិ ជូនចំពោះប្រជាពលរដ្ឋ បានធ្វើឲ្យពួកគាត់​មានការសាទរ​យ៉ាងខ្លាំងមកលើគណបក្ស សង្គ្រោះជាតិ ដែលសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថានៅឆ្នាំ២០​១៣​នេះ ពួកគាត់ច្បាស់ ហើយពិតប្រាកដណាស់ និងបោះឆ្នោតជូនគណបក្ស សង្រោះជាតិ គ្រប់ៗគ្នា ដើម្បីឲ្យគណបក្ស សង្គ្រោះជាតិ ដឹកនាំនាវាកម្ពុជាឆ្ពស់ទៅរកការរីកចំរើន ជឿន​លឿន​ដូចជាបណ្តាប្រទេសមួយចំនូននៅក្នុងតំបន់ ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងជីវ​ភាព​ធូធារ ក៏ដូចជាមានការងារធ្វើគ្រប់ៗគ្នាផងដែរ ជាពិសេសគឺពួកគាត់ចង់​ទទួលបាន​សិទ្ធិ​សេរីភាព និងការគោរពលលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ដែលអ្វីទាំងអស់នេះ​បងប្អូន​ប្រជាពលរដ្ឋនិងទទួលបានចាប់ពីខែសីហា ឆ្នាំ២០១៣នេះតទៅជាមួយនិងគណបក្ស សង្គ្រោះ ជាតិ ៕  


No comments:

Post a Comment

yes