សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 19, 2013

លោកនុត រំដួល សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងកម្មវីដែលរៀបចំឡើងដោយ NDI

សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់​ស្ពឺ លោក នុត រំដួល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិ ការរវាងអ្នកតំណាងរាស្រ្តនិងម្ចាស់ឆ្នោត ដែលរៀបចំឡើងដោយអង្គការ NDI ដែលកម្មវិធី​ចាប់ផ្តើមនៅម៉ោង៨ព្រឹក ក្នុងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានប្រជាពលរដ្ឋចូល​រួម​យ៉ាង​ច្រើនកោះករ ។

លោក នុត រំដួល បានលើកឡើងនៅក្នុងកម្មវិធីនោះថា គណប​ក្ស សង្គ្រោះជាតិ មានការយក​ចិត្តទុកដាកចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ដូចអ្វីដែលបងប្អូនបានឃើញ នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ ដែលនៅក្នុងនោះខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋ​ជួប​ទៅនិងបញ្ហាជាច្រើនពិសេសគឺបញ្ហាដីធ្លី ជាមួយនិងក្រុមហ៊ុន ក៏ដូចជាក្រុមឈ្មួញ ព្រមទាំងអ្ន​ក​​មានអំណាច​ផងដែរ ក៏ដូចជាបញ្ហាដៃទៃជាច្រើនទៀតដែលថ្នាក់ដឹកនាំចលនា​ប្រជាធិប​តេយ្យ​​សង្គ្រោះជាតិ បានជួយអន្តរាគមន៏និងដោះស្រាយជូនបងប្អូនដោយ​ទទួលបាន​ភាព​ជោគ​ជ័យ ដែលជាការកត់សម្គាល់ ។


លោក​ នុត រំដួល បានមានប្រសាសន៏បន្តទៀតថា​ នៅពេលដែលគណបក្ស សង្គ្រោះជាតិ ជាប់ ឆ្នោតនៅឆ្នាំ២០១៣នេះ គណបក្ស សង្គ្រោះជាតិ និងចាត់វិធានការទាំងអស់នេះឲ្យមានប្រសិទ្ធ ភាពបំផុត ក្នុងនោះយើងនិងធ្វើការសើរើឡើងវិញចំពោះក្រុមហ៊ុនទាំងឡាយណាដែលបានធ្វើ​ឲ្យប៉ះពាល់ដល់ផលប្រយោជន៏របស់បងប្អូន ជាមួយគ្នានោះគណបក្ស សង្គ្រោះជាតិ ក៏និងធ្វើ ការដកហូតដីធ្លីទាំងឡាយណារបស់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានក្រុមហ៊ុន ឈ្មួញ មន្រ្តី មានអំណាចខិលខូចទាំងអស់នោះរំលោភយកមកប្រគល់សងបងប្អូនប្រជាពលរដ្ឋវិញ​ ដើម្បី ឲ្យបងប្អូនមានដីធ្លីសម្រាប់ធ្វើការបង្ករបង្កើនផលចិញ្ចឹមជីវិតនិងក្រុមគ្រួសារព្រោះដីធ្លីជាជិវិត របស់ប្រជាពលរដ្ឋ ។

លោក នុត រំដួល បានបន្តថា ជាមួយគ្នានោះផងដែរគណបក្ស សង្គ្រោះជាតិ នៅមានគោលន យោបាយជាច្រើនទៀតសម្រាប់ផ្តល់ជាផលប្រយោជន៏ដល់បងប្អូននិងប្រទេសជាតិរបស់យើង ក្នុងនោះគោលនយោបាយចំបងគឺផ្តល់ប្រាក់ឧបត្ថមដល់ចាស់ៗដែលមានអាយុចាប់ពី៦៥ឆ្នាំ ឡើងទៅ​ឲ្យពួកគាត់ទទួលបានក្នុងម្នាក់ចំនូន៤ម៉ឺនរៀលជារៀងរាល់ខែ ធ្វើការតំឡើងប្រាក់ខែ ដល់កម្មករ-កម្មការីនី ដែលជាប្រាក់ខែគោលយ៉ាងតិចចំនួន៦០ម៉ឺនរៀលក្នុងមួយខែ តំឡើង​ប្រាក់ខែដល់មន្រ្តីរាជការយ៉ាងតិចចំនួន១លានរៀល ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅគ្រប់ មន្ទីរពេទ្យរដ្ឋដោយមិនយកប្រាក់ លប់បំបាត់អំពើពុករលួយ ពង្រឹងវិស័យអប់រំ និងការរកការ ងារឲ្យប្រជាពលរដ្ឋបានធ្វើគ្រប់ៗគ្នាជាពិសេសគឺយុវជន ។

សូមជំរាបជូនផងដែរថា នៅបន្ទាប់ពីបានស្តាប់ប្រសាសន៏របស់លោក នុត រំដួល លើកឡើង រួចមក ធ្វើឲ្យប្រជាពលរដ្ឋមានការរីករីយសាទរទៅនិងគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិយ៉ាងខ្លាំង ដែលបង្ហាញឲ្យឃើញថាពួកគាត់គ្មានជំនឿនិងទំនុកចិត្តក្នុងការដឹកនាំ ប្រទេសឲ្យមានការរីកចំរើនក្រៅពីគណបក្ស សង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោកប្រធានកឹម សុខា ជាអនុប្រធានឡើយ ។

នៅបន្ទាប់ពីបញ្ចប់ជាវាគ្មិនក្នុងកម្មវិធីវេទិការរវាងអ្នកតំណាងរាស្រ្តនិងម្ចាស់ឆ្នោតដែលរៀបចំ ឡើងដោយ NDI លោក នុត រំដួល ក៏បានបន្តដំណើរអញ្ជើញទៅជួបសំណេះសំណាលជាមួយ និងថ្នាក់ដឹកនាំស្រុកផងដែរ ដើម្បីពង្រឹងរចនាសម័្ពន្ធគណបក្សស្រុក ក្នុងការបន្តចុះយុទ្ធនាការ ក្នុងការឃោសនារកសម្លេងឆ្នោតតាមបែបប្រជាធិបតេយ្យ ក៏ដូចជាការផ្សព្វផ្សាយពីគោល​នយោរបស់គណបក្សជាបន្តទៀត ៕  

No comments:

Post a Comment

yes