ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តសៀមរាប
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ បានរៀបចំពីធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពេលព្រឹកនៅភូមិតាស្នេហ៏
ឃុំដូនកែវ ស្រុកពួក និងនៅពេលរសៀលនៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក
បន្ទាប់មកថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានបន្តតំណើរអញ្ជើញទៅជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋបន្តទៀតនៅភូមិគីរីមានន្ទ
សង្កាត់អំពិល ក្រុងសៀមរាប ដែលនៅក្នុង
កម្មវិធីទាំងបីខាងលើនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោកស្រី កែ
សុវណ្ណរតន៏ ព្រមទាំងថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត
និងស្រុកមួយចំនួនទៀតផងដែរ ។
សូមជំរាបថានៅក្នុងកម្មវិធីនោះលោកស្រី កែ សុវណ្ណរតន៏
បានលើកឡើងបញ្ហាដែលបងប្អូនប្រពលរដ្ឋកំពុងតែប្រឈមមកធ្វើការពន្យល់ឲ្យពួកគាត់បានដឹង
ដែលរដ្ឋាភិបាលសព្វថ្ងៃគ្មាន សម្ថភាពក្នុងការដោះស្រាយជួនប្រជាពលរដ្ឋ តែចាប់ពីខែសីហា
ឆ្នាំ២០១៣នេះទៅ រដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ
និងធ្វើការដោះស្រាយបញ្ហាទាំងនេះជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពបំផុត ។
ចំណែកឯនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តសៀមរាប
ក៏បានរៀបចំពីធីជួបជាមួយនិងមហាជនផងដែរ ពេលព្រឹកនៅភូមិភូមិបន្ទាយស្រី ឃុំខ្នាសណ្តាយ
ស្រុកបន្ទាយស្រី ហើយនៅពេលរសៀលកម្មវិធីបានប្រារព្វធ្វើនៅភូមិត្រពាំងសេះ
សង្កាត់គោកចក ក្រុងសៀមរាប ក្រោមអធិបតីភាពរបស់លោកប្រធាន កឹម សុខា
អនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅក្នុងកម្មវិធីនោះលោកប្រធាន កឹម សុខា
បានលើកឡើងដោយធ្វើការផ្តោតអារម្ភចំពោះអាជ្ញាធរអប្សរា ដែលបានធ្វើការហាមឃាត់ប្រជាពលរដ្ឋមិនឲ្យសង់លំនៅដ្ឋាន
ឬធ្វើការជួសជុលផ្ទះសម្បែងរបស់ពួកគាត់ តែអ្នកមានអំណាច គឺគេមានសិទ្ធិក្នុងការធ្វើគ្រប់បែបយ៉ាង
ជាពិសេសគឺនៅឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រីនោះតែម្តង ។
ជាមួយគ្នានោះផងដែរលោកប្រធាន កឹម សុខា
ក៏បានលើកឡើងពីបញ្ហាជំលោះដីធ្លីរវាងប្រជាពលរដ្ឋស្លូតត្រង់ជាមួយនិងមន្រ្តីមានលុយមានអំណាចនិងឈ្មួញទុច្ចរឹតខិលខូចផងដែរ
ដែលបានរំលោភប្លន់យកដីប្រជាពលរដ្ឋទាំងភ្នែកស្រស់ លោកថានៅពេលដែលគណបក្ស សង្គ្រោះជាតិ
ឈ្នះលើការបោះឆ្នោតឆ្នាំ២០១៣នេះ គណបក្ស សង្គ្រោះជាតិ និងធ្វើការសើរើ ឡើងវិញ ហើយក៏និងប្រគល់សងដីធ្លីរបស់ប្រជាពលរដ្ឋដែលត្រូវបានមន្រ្តីខិលខូច
ឈ្មួញទុច្ចរឹតទាំងនោះរំលោភយក ធ្វើការប្រគល់សងប្រជាពលរដ្ឋវិញទាំងអស់ផងដែរ ។
រួមជាមួយនិងសារនយោបាយរបស់គណបក្ស សង្គ្រោះជាតិ មួយចំនួនទៀតដែលជាអទិភាពលោកប្រធាន
កឹម សុខា បានធ្វើការជំរាបជូនប្រជាពលរដ្ឋឲ្យពួកគាត់បានដឹង ដែលមានចំនួន៥ចំណុចសំខាន់ៗដែលគណបក្ស
សង្គ្រោះជាតិ
និងធ្វើការដោះស្រាយជាបន្ទាន់បន្ទាប់ពីរដ្ឋាភិបាលសង្គ្រោះជាតិចូលកាន់តំណែងហើយនោះ ។
ចំណែកឯនៅខេត្តបន្ទាយមានជ័យឯនោះវិញ កាលពីថ្ងៃទី២០ ខែមករា
ឆ្នាំ២០១៣ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ
ដែលដឹកនាំដោយលោក ឡុង រី ជាប្រធានពេលព្រឹកបានធ្វើពិធីលើកស្លាកគណបក្ស សង្គ្រោះជាតិ នៅទីស្នាក់ការគណបក្សខេត្ត
ហើយនៅពេលរសៀលលោក ឡុង រី បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិគាប
សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ្ឌ រួចបន្តតំណើរទៅ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិអូអំបិល
សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ។
រីឯនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ លោក ឡុង រី
ប្រធានក្រុមការងារចលនាប្រជាធិបតេយ្យ
សង្គ្រោះជាតិ
ខេត្តបន្ទាយមានជ័យបានដឹកនាំក្រុមការងារខេត្តហើយនិងស្រុកចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពេលព្រឹកនៅភូមិថ្នល់បត់
ឃុំថ្មពួក ស្រុកថ្មពួក នៅពេលរសៀលចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិស្រែល្អ
ឃុំគោករមៀត ស្រុកថ្មពួក ហើយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ លោក ឡុង រី ដែលជាប្រធានក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ
បានបន្តសកម្មភាពដឹកនាំ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត
និងស្រុកទៅចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋពេលព្រឹកនៅភូមិក្បាលក្របី
ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ហើយនៅពេលរសៀលលោក ឡុង រី ក៏បានដឹកនាំ
ក្រុមការងារចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិថ្មី ឃុំថ្មី ស្រុកថ្មពួក
រួចបន្តដំណើរទៅជួបជាមួយប្រជាពលរដ្ឋនៅភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួកផងដែរ ។
ចំណែកឯនៅថ្ងែទី២២ ខែមករា ឆ្នាំ២០១៣នោះផងដែរ លោក អ៊ូ
ច័ន្ទរ័ត្ន អនុប្រធានក្រុមការ ងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ព្រមជាមួយនិងថ្នាក់ដឹកនាំខេត្តហើយនិងស្រុកមួយ ចំនួនទៀតបានធ្វើតំណើរចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពេលព្រឹកនៅភូមិម៉ៅ
ឃុំសឿ ស្រុកមង្គលបូរី នៅពេលរសៀលនៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គលដំរី
ហើយបន្តតំណើរទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិដំរីក្រោម ឃុំសឿ ស្រុកមង្គល
បូរីផងដែរ ។
ទាំងនេះបញ្ជាក់ឲ្យឃើញថា ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
គ្រប់ខេត្តនៅទូ ទាំងប្រទេសជារៀងរាល់ថ្ងៃគ្មានពេលទំនេរនោះឡើយ
គឺបានធ្វើតំណើរទៅគ្រប់ច្រកល្ហកដើម្បីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ
ក៏ដូចជាធ្វើការផ្សាព្វផ្សាយពីសារនយោ បាយដល់ពលរដ្ឋឲ្យពួកគាត់បានជ្រាប
ក៏ដូចជាការលើកស្លាកគណបក្សផងដែរ ព្រោះថាការបោះឆ្នោតជាតិអាណត្តិទី៥ក៏កាន់តែខិតជិតចូលមកដល់ផងដែរ
។
តាមរយៈសកម្មភាពរបស់ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដែលបានបំពេញធ្វើ យ៉ាងផុសផុលបែបនេះ ពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ
ស្រលាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ សង្ឃឹមថា នៅឆ្នាំ ២០១៣ ដែលជាការបោះឆ្នោតអាណត្តិថ្មីនេះគណបក្ស
សង្គ្រោះជាតិពិតជា ទទួលបានជ័យ ជំនះលើគណបក្សកាន់អំណាចសព្វថ្ងៃមិនខាន
ព្រោះថាប៉ូលនយោ បាយនៅ កម្ពុជាសព្វថ្ងៃគឺ មានតែពីរប៉ុណ្ណោះ គឺគណបក្ស សង្គ្រោះជាតិ
ដែលគិតពីជាតិនិងប្រជាពលរដ្ឋ ដែលត្រូវធ្វើការ
ប្រគួតប្រជែងជាមួយនិងគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃដែល បាននិង កំពុងតែកាន់អំណាចតាមរបៀបផ្តាច់ការ
ធ្វើបាបពលរដ្ឋរបស់ខ្លួន និងជារដ្ឋាភិបាលដែល អសមត្ថ ភាពថែមទៀតនោះ ៕
No comments:
Post a Comment
yes