ក្នុងនោះកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក នុត
រំដួល ជាប្រធានអមដំណើរដោយក្រុមការងារខេត្ត
មួយចំនួនទៀតបានធ្វើតំណើរចុះទៅជួបជាមួយប្រជាពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំ
ពង់ស្ពឺ ដើម្បីចុះសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការព្យា
បាលជំងឺជូនប្រជាពលរដ្ឋនៅទីនោះផងដែរ ដោយមានគ្រូពេទ្យមកពីប្រទេសអាឡឺម៉ង និងគ្រូ ពេទ្យស្មគ្រ័ចិត្តនៅក្នុងប្រទេសកម្ពុជារបស់យើង
។
នៅបន្ទាប់ពីធ្វើការព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឃុំអមលាំង
ស្រុកថ្ពងរួចមក លោក នុត រំដួល បានដឹកនាំក្រុមការងារ
និងគ្រូពេទ្យចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងស្រុកឱរ៉ាល់ផងដែរ
ក៏ដូចជាធ្វើការព្យាបាលជំងឺជូនប្រជាពលរដ្ឋ កុមារ និងចាស់ជរា ហើយលោក នុត រំដួល
ក៏បានធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ជំរាបជូនទៅដល់ពួកគាត់ឲ្យបានដឹងពីការព្យាបាលជំងឺដោយមិនចាំបាច់
បង់ប្រាក់និងការផ្តល់ប្រាក់ជូនចាស់ជរាចាប់ពីអាយុ៦៥ឆ្នាំឡើងទៅឲ្យពួកគាត់ទទួលបានក្នុងម្នាក់ចំនួន៤ម៉ឺនរៀលជារៀងរាល់ខែនៅពេលដែលគណបក្ស
សង្គ្រោះជាតិឈ្នះឆ្នោត ។
ជាមួយគ្នានោះនៅថ្ងៃទី២២ ខែមករា
ឆ្នាំ២០១៣ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ស្ពឺក៏បានរៀបចំពីធីមហាជនជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋផងដែរ
ដែលពេលព្រឹកកម្មវិធីប្រារព្វធ្វើឡើងនៅភូមិទំនប់អង្គ ឃុំមានជ័យ ស្រុកឧត្តង
និងពេលរសៀលកម្មវិធីប្រារព្វធ្វើនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង
ដែលកម្មវីធីទាំងពីរ នេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់លោក អេង ឆៃអ៊ាង លោក
ប៉ែន សុវណ្ណ លោក អ៊ូ ចាន់ឬទ្ធិ លោក នុត រំដួល ព្រមទាំងលោក សុខ អ៊ុំសៀ
និងរួមដំណើរដោយថ្នាក់ដឹក នាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត
និងស្រុកមួយចំនួនទៀត ក៏ដូចជាគណៈកម្មការប្រតិបត្តិខេត្តចូលរួមផងដែរ ។
ចំណែកឯនៅខេត្តពោធិ៍សាត់ឯនោះវិញ
ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តពោធិ៍សាត់
ក៏បានរៀបចំពីធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋផងដែរ ក្នុងនោះពេលព្រឹកកម្មវិធីបានប្រារព្វធ្វើនៅភូមិដូងជ្រុំ
ឃុំវត្តកណ្តោល ស្រុកបាកាន និងនៅពេលរសៀលកម្មវិធីប្រារព្វធ្វើនៅភូមិស្វាយប៉ាក
ឃុំព្រងឹក ស្រុកភ្នំក្រវ៉ាញ ដែលកម្មវិធីទាំងពីស្រុកនេះដឹកនាំ ដោយលោក គីម
សួរភីរិទ្ធិ រួមជាមួយនិងថ្នាក់ដឹកនាំខេត្ត ហើយនិងស្រុក រីឯនៅព្រឹកថ្ងៃទី២២
នេះផងដែរលោក ងឹម ញ៉េង ប្រធានក្រុមការងាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តពោ
ធិ៍សាត់ ក៏បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអ្នកគាំទ្រនៅឃុំស្រែស្តុក ស្រុកកណ្តៀងផងដែរ
ហើយបន្ទាប់មកលោកក៏បានជួបប្រជុំជាមួយក្រុមការងារស្រុកដើម្បីពង្រឹងការងារក្នុងការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ
ក៏ដូចជាបន្តសកម្មភាពក្នុងការលើកស្លាកសញ្ញារបស់គណបក្សផងដែរ ។
សូមជំរាបថាគណបក្ស សង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី
ជាប្រធាន និងលោក ប្រធាន កឹម សុខា ជាអនុប្រធាន
បាននិងកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ យ៉ាខ្លាំង
ដែលទាំងនេះជាសញ្ញាបង្ហាញឲ្យឃើញថា គណបក្ស សង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតនៅអាណត្តិថ្មីឆ្នាំ២០១៣នេះ
និងទទួលបានជ័យជំនះដើម្បីដឹកនាំប្រទេសជាតិជាក់ជា មិនខានឡើយ
ព្រោះពលរដ្ឋលែងមានជំនឿលើគណបក្សឯណាក្រៅតែអំពីគណបក្ស សង្គ្រោះជាតិឡើយ ៕
No comments:
Post a Comment
yes