សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 28, 2013

គណបក្ស​ជំទាស់​ស្នើ​ស្ថាប័ន​ពាក់​ព័ន្ធ​ស៊ើប​អង្កេត​ការ​លក់​សម្បត្តិ​រដ្ឋ​នៅ​ខេត្ត​កំពត

គណបក្ស​ជំទាស់ ស្នើ​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ ឲ្យ​ចុះ​ស៊ើប​អង្កេត​ចំពោះ​អាជ្ញាធរ​ខេត្ត​កំពត ដែល​ក្រុម​អ្នក​តំណាង​រាស្ត្រ សង្ស័យ​ថា បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ក្នុង​ការ​ដោះ​ដូរ ឬ​លក់​សម្បត្តិ​រដ្ឋ​ចំនួន​៣​កន្លែង ដោយ​មិន​មាន​ថវិកា​ចូល​រដ្ឋ។
ក្នុង​លិខិត​ដែល​ចុះ​ហត្ថ​លេខា​រួម​គ្នា របស់​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី ចំនួន​៩​រូប នៅ​ថ្ងៃ​ចន្ទ​នេះ តាម​រយៈ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ក្រសួង​រៀប​ចំ​ដែន​ដី នគរ​រូប​នីយ​កម្ម​និង​សំណង់ និង​អង្គភា​ព​ប្រឆាំង​អំពើ​ពុក​រលួយ​ចុះ​ស៊ើប​អង្កេត​ ចំពោះ​អាជ្ញាធរ​ខេត្ត​កំពត។ ក្នុង​លិខិត​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ​ សរ​សេរ​ថា អាជ្ញាធរ​ខេត្ត បាន​ដោះ​ដូរ​ពហុ​កីឡា​ដ្ឋាន រោង​កុន​៧​មករា និង​ព្រលាន​យន្ត​ហោះ​ខេត្ត​កំពត ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ទៅ​ឲ្យ​ឈ្មួញ​ជា​អ្នក​គ្រប់​គ្រង ហើយ​ថា ថវិកា​ដែល​ទទួល​បាន​ពី​ការ​ដោះ​ដូរ​នេះ មិន​បាន​យក​មក​អនុ​ម័ត ក្នុង​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣​ទេ។
តំណាង​រាស្រ្ត​មួយ​រូប​ដែល​បាន​ស្នើ​នោះ លោក ជា ប៉ូច មាន​ប្រសាន៍​ថា លោក​ចង់​ឲ្យ​ស្ថាប័ន​ជាតិ​ទាំង​៤​នេះ ចុះ​ស្រាវ​ជ្រាវ​អំពី​ញ្ហា​នេះ ឲ្យ​បាន​ច្បាស់​លាស់ និង​ផ្តន្ទា​ទោស​ជន​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ ៖ "នៅ​ខេត្ត​កំពត គឺ​អាជ្ញា​ធរ​ដែន​ដី បាន​លក់​សម្បត្តិ​រដ្ឋ​ ហើយ​បាន​ពុះ​ចែក​ដី​គ្នាដើម្បី​ទៅ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​ របស់​​មន្ត្រី​ជាន់​ខ្ពស់​​នីមួយ​ៗ ហើយ​​កា​រលក់​ កា​រដោះដូរ​នេះ​ គឺ​នៅ​ឆ្នាំ​២០១៣​នេះ គឺ​​អត់មាន​ឃើញ​នៅ​ក្នុ​ងថវិកា​ជាតិ"។
អភិបាល​ខេត្ត​កំពត លោក ខូយ ឃុន​ហ៊ួរ បដិសេធ​អធិប្បាយ ដោយ​លោក​បង្វែ​សំណួរ​នេះ​ទៅ​គណបក្ស​ប្រឆាំង​និង​រដ្ឋ​សភា​វិញ ៖ "​ហើយ​លោក​ស្រី មិន​ទៅ​សួរ​អ្នក​នោះ​ទៅ ហើយ​សួរ​ខាងសភា​ចុះ​ គេ​អ្នក​ចោទ​ហ្នឹង​ទៅ​សួរ​គេ​ហ្នឹ​ង​ទៅ​"។
មិន​អាច​សុំការ​អធិប្បាយ​ពី មន្រ្តី​ខុទ្ទ​កាល័យ​លោក ហេង សំរិន គឺ​លោក គាំ កុសល្យ បាន​ទេ ដោយ​ទូរស័ព្ទ​មិន​​មាន​អ្នក​ទទួល។ តែ​លោក ជា ប៉ូច អះ​អាង​ថា រដ្ឋ​សភា​បាន​ទទួល​លិខិត​របស់​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី រួច​ហើយ៕

No comments:

Post a Comment

yes