លោក សោរ ចាន់ដេត ក្នុងពិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ
កាលពីពេលកន្លងទៅថ្មីៗ
កញ្ញា ស៊ិន រ៉ូហ្សេត ក្នុងសកម្មភាពចុះផ្សព្វផ្សាយគោលនយោបាយរបស់
គណបក្ស សង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋ
ពលរដ្ឋដែលបានមកចូលរួមក្នុងពិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិជាមួយប្រជាពលរដ្ឋនាពេលកន្លងមក
គណបក្សកាន់អំណាចដែលមានលោក ហ៊ុន សែនជានាយករដ្ឋមន្រ្តី
បាននិងកំពុងតែព្រួយ
បារម្ភពីប្រជាប្រិយភាពរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិយ៉ាងខ្លាំង ដែលមានប្រជា
ពលរដ្ឋរួមជាមួយនិងសកម្មជនរបស់ខ្លួន
ក៏ដូចជាសកម្មជនពីគណបក្សផ្សេងមកចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ
កាន់តែមានចំនួនច្រើនឡើងៗជារៀងរាល់ថ្ងៃនោះ ។
កត្តាទាំងអស់នេះដោយសារតែគណបក្ស សង្គ្រោះជាតិ
មានកម្មវិធីនយោបាយល្អៗ ច្បាស់លាស់ និងពិតប្រាកដជាច្រើនដែលផ្តល់ផលប្រយោជន៏ដល់ជាតិ
និងប្រជាពលរដ្ឋខ្មែរទូទៅ ដែលធ្វើឲ្យពួកគាត់មានសង្ឃឹម
និងមានជុំនឿយ៉ាងមុតមាំមកលើគណបក្ស សង្គ្រោះជាតិ ។
ជាមួយគ្នានោះទាំងសកម្មជន
ទាំងថ្នាក់ដឹកនាំរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និង គណបក្ស សង្គ្រោះជាតិ
បានកំពុងតែចុះបំពេញបេសកម្មការងាររបស់ខ្លួនជួបជាមួយប្រជាពលរដ្ឋយ៉ាងផុសផុល
ក្នុងការបន្តផ្សព្វផ្សាយពីសារនយោបាយរបស់គណបក្ស សង្គ្រោះជាតិដល់ពលរដ្ឋបន្ថែមទៀត ឲ្យពួកគាត់បានដឹងកាន់តែច្បាស់
ក៏ដូចជាបន្តលើកស្លាក គណបក្ស សង្គ្រោះជាតិ ឲ្យបានរួចរាល់នៅទូទាំងប្រទេសមុនការបោះឆ្នោតចូលមកដល់
ដើម្បីឲ្យប្រជាពលរដ្ឋបានស្គាល់ពីស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ កាន់តែច្បាស់ ។
គួរជំរាបជូនថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ
សង្គ្រោះជាតិ សង្កាត់អូចារ ក្រុងបាត់ដំបង ដែលដឹកនាំដោយកញ្ញា ស៊ិន រ៉ូហ្សេត
ចៅសង្កាត់រង ទី២សង្កាត់អូចារ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ
នៅក្នុងភូមិអណ្តូងចេញ សង្កាត់អូចារ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស
សង្គ្រោះជាតិ ព្រមទាំងជំរាបជូនពួកគាត់នូវគោលជំហ៊ររបស់គណបក្ស សង្គ្រោះជាតិ
ក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចំរើនជឿនលឿនលើគ្រប់វិស័យ
ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូធារ លែងលំបាកវេទនាដូចជាសព្វថ្ងៃនេះ ព្រោះគណបក្ស
សង្គ្រោះជាតិ បានតំកល់ផលប្រយោជន៏របស់ជាតិ និងប្រជារាស្រ្តជាធំ មិនមែនគិតតែពីអំណាច
និងផលប្រយោជន៏របស់ខ្លួន ដូចជាអ្នកដឹកនាំប្រទេសសព្វថ្ងៃនេះឡើយ ។
ជាមួយគ្នានោះនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣
ក្រុមការងារចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិខេត្តបាត់ដំបង ដែលដឹកនាំដោយលោក សោរ
ចាន់ដេត ក៏បានធ្វើតំណើរចុះទៅជួបសំណេះសំណាល និងផ្សព្វផ្សាយសារនយោបាយគណបក្ស
សង្គ្រោះជាតិ ដល់ពលរដ្ឋផងដែរនៅភូមិខ្នាចរមាស និងភូមិកោះរាម
ដែលស្ថិតនៅក្នុងឃុំខ្នាចរមាស ស្រុកបវិល ដែលមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកោះករ
ដែលក្នុងនោះលោក សោរ ចាន់ដេត បានធ្វើការជំរាបជូនពលរដ្ឋនូវព្រឹត្តិការណ៏នយោបាយថ្មីៗទាំងនៅក្នុងស្រុក
និងក្រៅស្រុកដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានដឹង
ពិសេសគឺកម្មវិធីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលគណបក្ស សង្គ្រោះជាតិ
នៅពេលជាប់ឆ្នោត និងដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ ផ្តល់អំណាចដល់ពលរដ្ឋជាធំ
ព្រមទាំងធ្វើការដឹកនាំឲ្យប្រទេសជាតិឲ្យមានការរីកចំរើន និងធ្វើឲ្យប្រទេសកម្ពុជាមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ
ដើម្បីធ្វើការអូសទាញអ្នកវិនិយោគល្អៗមកបណ្តាក់ទុននៅកម្ពុជា
ព្រមទាំងលុបបំបាត់អំពើពុករលួយ ពង្រឹងប្រព័ន្ធយុត្តិធម៌ ជាដើម ។
នៅបន្ទាប់ពីបានស្តាប់ការលើកឡើងរបស់លោក សោរ ចាន់ដេត
រួចមកពលរដ្ឋមានការគាំទ្រ យ៉ាងខ្លាំងចំពោះគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ
ដែលមិនមានគណបក្សណា អាចធ្វើបានដូចជាគណបក្ស សង្គ្រោះជាតិ ដែលតំកល់ផលប្រយោជន៏របស់ជាតិ
និងប្រជាពលរដ្ឋជាធំនោះ ។
អ្វីទាំងអស់នេះហើយ
រឹតតែធ្វើឲ្យគណបក្សកាន់អំណាចខ្លាចពីប្រជាប្រិយភាពរបស់គណបក្ស សង្គ្រោះជាតិ
កាន់តែខ្លាំង និងដឹងខ្លួនឯងយ៉ាងច្បាស់ថានៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នេះ ខ្លួនមិនអាចយកឈ្នះលើការបោះឆ្នោតបានឡើយ
ព្រោះកម្លាំងរបស់គណបក្ស សង្គ្រោះជាតិ បាននិងកំពុងតែមានអនុភាពយ៉ាងខ្លាំង ។
សរុបសេចក្តីមក ការបោះឆ្នោតជាតិអាណត្តិ ទី៥នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា
ឆ្នាំ២០១៣នេះ ជ័យជំនះពិតប្រាកដ យ៉ាងជាក់ច្បាស់ គណ បក្ស សង្គ្រោះជាតិ
និងទទួលបានជោគជ័យមួយរយភាពរយ ៕
No comments:
Post a Comment
yes