លោកស្រី កែ សុវណ្ណរតន៏ ក្នុងពិធីលើស្លាកគណបក្ស សង្គ្រោះជាតិ
កាលពីពេលកន្លងទៅថ្មីៗនេះ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិដែលដឹកនាំដោយលោកប្រធាន សម
រង្ស៊ី ជាប្រធាន និង លោកប្រធាន កឹម សុខា ជាអនុប្រធាន
បាននិងកំពុងតែទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន
ដែលមិនធ្លាប់មានទេតាំងពីមុនមក ។
ជាមួយគ្នានោះ ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
នៅគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេស ក៏បាននិងកំពុងតែចុះធ្វើសកម្មភាពរបស់ខ្លួនយ៉ាងផុសផុលផងដែរ
ដើម្បីជួបជាមួយប្រជាពលរដ្ឋ
ធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ព្រមទាំងជំរាបជូនដល់ពលរដ្ឋឲ្យពួកគាត់បានជ្រាបពីសារសំខាន់នៃការចូលរួមការបោះឆ្នោត
។
ព្រមជាមួយគ្នានោះផងដែរ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣
លោកស្រី កែ សុវណ្ណរតន៏ សមាជិកព្រឹទ្ធសភា ក៏បានដឹកនាំក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តសៀមរាប
ចុះជួបជាមួយប្រជាពលរដ្ឋពេលព្រឹកនៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងនៅពេលរសៀលនៅឃុំគោកធ្លកលើ
ព្រមទាំងឃុំល្វែងឬស្សី ស្ថិតនៅក្នុងស្រុកជីក្រែងផងដែរ ។
សូមជំរាបថា នៅក្នុងពីធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំទាំងបីនៃស្រុក
ជីក្រែងលោកស្រី កែ សុវណ្ណរតន៏ បានលើកឡើងពីសារនយោបាយរបស់គណបក្ស សង្គ្រោះជាតិ
ជំរាបជូនទៅដល់ប្រជាពលរដ្ឋឲ្យពួកគាត់បានដឹងដែលមានជាច្រើនចំណុច ដោយក្នុងនោះសំខាន់ជាងគេលោកស្រី
កែ សុវណ្ណរតន៏ បានលើកឡើងពីគោលនយោបាយចំនួន៥ចំណុចរបស់គណបក្សដែលជាអទិភាព
ដែលនិងត្រូវដោះស្រាយភ្លាមៗនៅពេល ដែលគណបក្ស សង្គ្រោះជាតិ
ឈ្នះលើការបោះឆ្នោតសម្រាប់អាណត្តិទី៥នេះ ។
គោលនយោបាយ៥ចំណុចរបស់គណបក្ស សង្គ្រោះជាតិ សំខាន់ៗនោះរួមមាន
ការផ្តល់ប្រាក់ឧបត្ថមដល់ចាស់ៗចាប់ពីអាយុ៦៥ឆ្នាំឡើងទៅក្នុងម្នាក់ទទួលបានចំនួន៤ម៉ឺនរៀលជារៀងរាល់ខែ
តំឡើងប្រាក់ខែដល់មន្រ្តីរាជការឲ្យបានយ៉ាងតិចចំនួន១លានរៀល តំឡើងប្រាក់ខែដល់កម្មករ-កម្មការីនី
ឲ្យបានយ៉ាងតិចចំនួន៦០ម៉ឺនរៀលក្នុងមួយខែ ព្យាលបាលជំងឺជូនប្រជាពលរដ្ឋដោយមិនយកប្រាក់នៅគ្រប់មន្ទីរពេទ្យរដ្ឋ
និងការលប់បំបាត់អំពើពុករលួយ លើស្ទួយពង្រឹងវិស័យអប់រំ
និងរកការងារឲ្យប្រជាពលរដ្ឋបានធ្វើគ្រប់ៗគ្នា ជាពិសេសគឺយុវជន ។
ជាមួយគ្នានោះលោកស្រី កែ សុវណ្ណរតន៏
ក៏បានលើកឡើងជំរាបជូនដល់ប្រជាពលរដ្ឋនូវគោលជំហ៊ររបស់គណបក្ស សង្គ្រោះជាតិផងដែរថា
អ្វីដែលជាគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិបានដាក់ចេញ នៅពេលគណបក្ស សង្គ្រោះជាតិ
ឈ្នះឆ្នោតហើយធ្វើមិនបាន ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ និងចុះចេញពីតំណែងភ្លាម ដោយមិនចាំបាច់ឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មបណ្តេញចេញឡើយ
ដែលនេះជាទំនួលខុសត្រូវមួយខ្ពស់បំផុតរបស់គណបក្ស សង្គ្រោះជាតិ មិនដូចជាអ្នកដឹកនាំសព្វថ្ងៃ
ខ្លួនធ្វើមិនកើតហើយ នៅតែប្រឹងត្រដរ ក្លាញ់និងអំណាចទៀត ដែលធ្វើឲ្យមានការរិះគន់ពីគ្រប់មជ្ឈដ្ឋាន
៕
No comments:
Post a Comment
yes