សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 21, 2013

អាជ្ញាធរ​នាំ​ព្រះ​កាយ​ព្រះសង្ឃ​២​អង្គ​ទៅ​សាកសួរ​ព្រោះ​តែ​ស្រោច​ទឹក​ឲ្យ​កម្មករ

២១-មករា-២០១៣៖ ក្រុម​កម្មករ​រោងចក្រ យ៉ាក់ជីន (Yak Jing) នៅ​ខណ្ឌ​ពោធិ៍សែនជ័យ 
និង​ពលរដ្ឋ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​៤ ឆ្ពោះ​មក​រដ្ឋ​សភា ដើម្បី​ទាមទារ​ឲ្យ​ជួយ​ដោះលែង​
ព្រះ​សង្ឃ​ដែល​ត្រូវ​ឃាត់​ព្រះ​កាយ​ទាំង​២​អង្គ

ក្រុម​កម្មករ និង​ពលរដ្ឋ​ជាង ២​ពាន់​នាក់ នៅ​ថ្ងៃ​ទី​២១ មករា ផ្ទុះ​ការ​តវ៉ា​ហែ​ក្បួន​ដើរ​ស្រែក​ជយឃោស​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​ព្រះសង្ឃ និង​រក​ដំណោះស្រាយ​ផ្ដល់​អត្ថប្រយោជន៍​ជូន​កម្មករ។
ហេតុការណ៍​នោះ​កើត​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាំ​ព្រះ​កាយ​ព្រះសង្ឃ​ពីរ​ព្រះអង្គ​ទៅ​សាកសួរ ដោយសារ​ព្រះតេជព្រះគុណ​ទាំង​ពីរ​អង្គ​នោះ​សូត្រ​ធម៌​ស្រោច​ទឹក​រំដោះ​គ្រោះ​ឲ្យ​កម្មករ​រោងចក្រ យ៉ាក់ជីង (Yak Jing) ដែល​ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ​អស់​រយៈពេល ៣​ថ្ងៃ មក​ហើយ​នោះ។

ក្រុម​កម្មករ​រោងចក្រ យ៉ាក់ជីន ស្ថិត​នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ផ្អាក​ការ​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ ដោយ​ងាក​ទៅ​តវ៉ា​នៅ​មុខ​សាលា​សង្កាត់ និង​បន្ត​ដំណើរ​ថ្មើរ​ជើង​លើក​បដា​ស្រែក​ទាមទារ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ វិញ។ ការ​ធ្វើ​បែប​នេះ មក​ពី​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ នាំ​ព្រះ​កាយ​ព្រះតេជព្រះគុណ​ពីរ​ព្រះអង្គ​ដែល​មក​សូត្រ​ធម៌​លើក​រាសី​ឲ្យ​កម្មករ​ទៅ​សួរ​នាំ​នៅ​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ។

No comments:

Post a Comment

yes