សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 21, 2013

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យខេត្តពោធិ៍សាត់បើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់ថ្នាក់ដឹកនាំស្រុក-ឃុំនិងថ្នាក់ដឹកនាំគណៈកម្មធិការប្រតិបត្តិព្រមទាំងចុះជួបសំណេះ សំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុក ក្រគនិងស្រុកបាកាន

លោក យ៉ែម បុញ្ញាឬទ្ធិ បើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ

ថ្នាក់ដឹកនាំស្រុក-ឃុំនិងគណៈកម្មការប្រតិបត្តិដែលបានចូលរួមក្នុងវគ្គ
បណ្តុះបណ្តាលភាពជាអ្នកដឹកនាំកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០១៣
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តពោធិ៍សាត់ចុះជួបសំណេះ
សំណាលជាមួយប្រជាពលរដ្ឋនៅថ្ងៃទី២១ខែមករាឆ្នាំ២០១៣

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តពោធិ៍សាត់ ដែលដឹកនាំដោយលោក ងឹម ញ៉េងប្រធានក្រុមការងារខេត្តពោធិ៍សាត់ និងក្រោមអធិបតិភាពលោក យ៉ែម បុញ្ញាឬទ្ធិ តំ​ណាងរាស្រ្តជាប់ឆ្នោត និងជា​អនុប្រធានលេខាធិការដ្ឋានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ អមដោយ​ថ្នាក់ដឹកនាំខេត្ត កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ បានរៀបចំពិធីបណ្តុះ​បណ្តាល​ភាពជា​អ្នកដឹកនាំដល់ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យស្រុក-ឃុំ និងគណៈ​កម្មាធិការ​ប្រតិបត្តិ​ផងដែរ ដែលពីធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំបានរៀបចំឡើង​នៅទីស្នាក់ការកណ្តាល​ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្រុងពោធិ៍សាត់ ។

នៅបន្ទាប់ពីនោះលោក យ៉ែម​ បុញ្ញាឬទ្ធិ ក៏បាននែនាំឲ្យថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិទាំងអស់ ត្រូវតែបន្តសកម្មភាពចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ព្រមទាំងធ្វើការផ្សព្វផ្សាយគោលនយោបាយគណបក្ស សង្គ្រោះជាតិ ដែលមាន ភ្ជាប់នៅខាងក្រោយខិតប័ណ្ណដែលមានចំនួន៥ចំណុចសំខាន់ៗឲ្យបានផុសផុលបន្ថែមទៀត ព្រោះការបោះឆ្នោតជាតិអាណត្តិថ្មីនេះនៅសល់តែរយៈពេលជិត៧ខែទៀតប៉ុណ្ណោះ ។
ជាមួយគ្នានេះផងដែរនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣​ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យខេត្ត ពោធិ៍សាត់ ដែលមានការចូលរួមពីសំណាក់លោក គីម សូរភីរិទ្ធិផងដែរ បានធ្វើដំណើរទៅចុះ ជួបនិងសួរសុខទុក្ខប្រជាពលរដ្ឋពេលព្រឹកនៅភូមិកំរែង ឃុំស្វាយស ស្រុកក្រគ និងនៅ​ពេល​រសៀលនៅភូមិកោះវត្ត ឃុំខ្នាទទឹង ស្រុកបាកាន ។


នៅក្នុងពិធីនោះលោក គីម សួរភីរិទ្ធិ បានធ្វើការជំរាបជួននូវព្រឹត្តិការនយោបាយថ្មីៗ ទៅដល់​
ប្រជាពលរដ្ឋ ក៏ដូចជាការភ័យខ្លាចរបស់គណបក្សកាន់អំណាចចំពោះសន្ទុះប្រជាពលរដ្ឋកាន់​តែច្រើនឡើងៗមកចួលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ។ សកម្មភាពនៃការចូលរួម របស់ប្រជាពលរដ្ឋជាមួយនិងគណបក្ស សង្គ្រោះជាតិ ច្រើនបែបនេះ គឺបណ្តាលមកពីពួកគាត់​បានមើលឃើញពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលសុតតែល្អ និងសំ​ខាន់​សម្រាប់ផ្តល់ផលប្រយោជន៏ដល់ពូកគាត់ និងប្រទេសជាតិ ។

មិនតែប៉ុណ្ណោះគណបក្ស សង្គ្រោះជាតិ បានប្រមូលផ្តុំទៅដោយអ្នកប្រជាធិបតេយ្យ អ្នកស្នេហា ជាតិដែលសុតតែជាថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិផងដែរ ទាំងអស់នេះធ្វើឲ្យ​ពួកគាត់មានសង្ឃឹម​និងមានទំនុកចិត្តផ្ញើរជោគវាសនាមកលើតែគណបក្ស សង្គ្រោះជាតិ តែ មួយប៉ុណ្ណោះ ដែលគណបក្ស សង្គ្រោះជាតិ នៅពេលជាប់ឆ្នោតនិងធ្វើការដឹកនាំនាវាកម្ពុជា​ឆ្ពស់ទៅរកការរីកចំរើនជឿនលឿនដូចជាបណ្តាប្រទេសនៅក្នុងតំបន់របស់យើង ដែលប្រទេស គេមានការអភិវឌ្ឍន៏ និងមានការគោរពសិទ្ធិមនុស្ស គោរពលទ្ធិប្រជាធិបតេយ្យ ពិសេសគឺគេ​បានរកការងារឲ្យប្រជាពលរដ្ឋរបស់គេបានធ្វើគ្រប់ៗគ្នា ដែលធ្វើឲ្យជីវភាពពលរដ្ឋរស់នៅមាន កំរិតមួយដ៏សមរម្យ និងថ្លៃថ្នូរ ព្រមទាំងធ្វើឲ្យសេដ្ឋកិច្ចមានការរីកចំរើន ។ អ្វីទាំងអស់​នេះ​គឺ​មាន​តែ គណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលមានឆន្ទៈក្នុងការបំពេញ​ធ្វើឲ្យទទួល​បានជោគជ័យ ៕ 

No comments:

Post a Comment

yes