សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 8, 2015

លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា បំពេញបេសកកម្មការងារ នៅក្រៅប្រទេស

ដោយ៖វីរជន

លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា កាលពីរាត្រីថ្ងៃទី០៥ ខែវិច្ឆិកា បានចាក ចេញពីប្រទេសកម្ពុជា ដើម្បីអញ្ជើញទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេស ។

ការអញ្ជើញទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេស របស់លោកប្រធាន និងលោកអនុប្រធាន ដើម្បីឆ្លើបតប តាមការអញ្ជើញរបស់បណ្តាអង្គការ សង្គមស៊ីវិល និងមេដឹកនាំ រួមទាំង ប្រជាពលរដ្ឋ និស្សិត និងពលករ ខ្មែរ ដែលរស់នៅប្រទេសទាំងនោះ គាំទ្រគណបក្សសង្គ្រោះជាតិ ។

ក្នុងនោះ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា លោកប្រធាន សម រង្ស៊ី រួមទាំងគណៈប្រតិភូ បំពេញបេសកកម្មការងារនៅប្រទេស ម៉ុងហ្គោលី ដើម្បីចូលរួម សន្និសិទអន្តរជាតិ ស្តីពី "គោលដៅ នៃការអភិវឌ្ឍប្រកបដោយនិរន្តភាព" ដែលរៀបចំដោយ "ក្រុមប្រឹក្សា អ្នកសេរីនិយម និង អ្នកប្រជាធិបតេយ្យក្នុងទ្វីបអាស៊ី"។

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា បំពេញបេសកកម្មការងារនៅប្រទេសជប៉ុន ដើម្បីជួបជាមួយតំណាងរាស្ត្រ មន្ត្រីរដ្ឋាភិបាល ជប៉ុន និងបងប្អូនប្រជាពលរដ្ឋ និស្សិត ពលករខ្មែរ ដែលរស់នៅ សិក្សា និងបំរើការងារនៅប្រទេស ជប៉ុន។

ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា និងបំពេញបេសកកម្មការងារ នៅប្រ ទេសកូរ៉េខាងត្បូង ដើម្បីជួបជាមួយបងប្អូនជនជាតិខ្មែរ និស្សិត ពលករ ដែលបំរើការងារ សិក្សា និងរស់នៅទីនោះ ។

ក្រោយពីបញ្ចប់បេសកកម្មការងារនៅប្រទេសកូរ៉េខាងត្បូង លោកប្រ ធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា អាចនិងបន្តដំណើរទស្សកិច្ច ជួបជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ នៅប្រទេស អ៊ឺរ៉ុបជាបន្តទៀត ។

គួរជំរាបថា លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ទើបនិងចាប់ដៃគ្នាវិលមក ប្រទេសកម្ពុជាវិញ កាលពីរាត្រីថ្ងៃទី០៣ ខែវិច្ឆិកា ក្រោយការបំពេញការងារនៅប្រទេសបារាំងរបស់លោកប្រធាន សម រង្ស៊ី ជិត៣សប្តាហ៏ ។

នៅប្រទេសថៃលោកប្រធាន សម រង្ស៊ី និង លោកអនុប្រធាន កឹម សុខា បានអញ្ជើញទៅសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជំងឺរបស់ លោក គង់ សភា និងលោក ញ៉យ ចំរើន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលរងរបួសធ្ងន់ កំពុងសំរាកព្យាបាលជំងឺនៅទីនោះ ដែលត្រូវបានបាតុករ គាំទ្រគណបក្សប្រជាជន ប្រើអំពើហិង្សា យ៉ាងឃោរឃៅ ព្រៃផ្សៃ កាលពីថ្ងៃទី២៦ ខែតុលា ក្រោយចេញពីប្រជុំសភា ដើម្បីវិលមកកាន់គេហដ្ឋានវិញនោះ ។

ក្រោយវត្តមានរបស់លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា មកដល់កម្ពុជា លោកទាំងពីរបានធ្វើការងារការទូតជាច្រើន ដើម្បីរកអន្តរាគមន៏ ករណីប្រើហិង្សាមកលើតំ ណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ការថែរក្សាសុវត្ថិភាពជូនតំណាងរាស្រ្ត និងប្រជាពលរដ្ឋ ការរំលោភសិទ្ធិតំណាងរាស្រ្ត និងការដកតំណែងលោកអនុប្រធាន កឹម សុខា ចេញពីអនុប្រធាន ទី១ នៃរដ្ឋសភា ជាដើម ។

ក្រោមរបត់វប្បធម៌សន្ទនា រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន និងវត្តមានរបស់លោកប្រធាន សម រង្ស៊ី នៅក្នុងប្រទេស គេសង្កេតឃើញថា ស្ថានការណ៏នយោបាយដែលកំពុងតែឡើងកំដៅនោះ បានវិលមករកភាពល្អប្រសើរវិញ ហើយដូចគ្នានេះ ក្រោយបេសកកម្មរបស់លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា គេរំពឹងផងដែរថា ស្ថានការណ៏នយោ បាយនៅកម្ពុជា និងមានស្ថានភាពល្អប្រសើរឡើងជាលំដាប់ ដោយក្នុងនោះ ទាំងសកម្មជនគណបក្សសង្គ្រោះជាតិ ក៏អាចនិងត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញផងដែរ ។

អ្វីទាំងនេះ និងស្តែងអោយឃើញពីការរួមសាមគ្គីខ្មែរតែមួយ ដើម្បីប្រយោជន៏របស់ពលរដ្ឋ និង ប្រទេសជាតិ ដោយខ្មែរមានឈាមជ័រតែមួយ មិនត្រូវចាត់ទុក និងយកខ្មែរគ្នាឯងធ្វើជាសត្រូវឡើយ ត្រូវសម្រេចគោលដៅរួមតែមួយ គឺរួមគ្នាសាមគ្គី កសាង និងដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចំរើន និងជឿនលឿន ៕

No comments:

Post a Comment

yes