សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 16, 2013

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ស្ពឺចុះផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សសង្គ្រោះជាតិដល់ពលរដ្ឋនៅតាមមូលដ្ឋាន

ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្រ្តសម្រាប់អាណត្តិទី៥ បាននិងកំពុងតែបោះជំហ៊ាន ឈានចូលជិតមកដល់បន្តិចម្តងៗ ជាមួយគ្នានោះថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិ ក៏បាននិងកំពុងតែមានភាពមមាញឹកក្នុងការចុះទៅជួបជាមួយប្រជាពលរដ្ឋផងដែរ ព្រោះ ដោយហេតុថាគណបក្ស សង្គ្រោះជាតិ ដែលកើតឡើងពីការរួមបញ្ចួលគ្នារវាងគណបក្សប្រ​ជា ធិបតេយ្យពីរគឺមានភារកិច្ចសំខាន់ណាស់ក្នុងការសង្គ្រោះជាតិ និងប្រជាពលរដ្ឋកម្ពុជាចេញពី ការគ្រប់គ្រងនិងដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ ដែលមិនបានគិតផលប្រយោជន៏របស់ជាតិ និងប្រជាពលរដ្ឋជាធំនោះ ។


គណបក្ស សង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោកប្រធាន កឹម សុខា​ ជាអនុប្រធានក៏បាននិងកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលជា អ្នកស្រលាញ់ជាតិ និងលទ្ធិប្រជាធិបតេយ្យ ស្របពេលដែលថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ក៏ដូចជាថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ផ្ទាល់ដែលបាននិងកំពុងតែធ្វើសកម្ម ភាពក្នុងការចុះជួបជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជារៀងរាល់ថ្ងៃនេះ ។


សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ដែលដឹកនាំដោយលោក នុត រំដួល ជាប្រធាន រួមតំណើរដោយលោក ប៉ែន សុវណ្ណ លោក សុខ អ៊ុំសៀរ លោក អ៊ូ ចាន់រិទ្ធិ ព្រមទាំងក្រុមការងារខេត្ត និងស្រុកមួយចំនួន ទៀតបានធ្វើតំណើរចុះទៅជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយរបស់គណ បក្ស សង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋពេលព្រឹកនៅភូមិត្រពាំងស្គន់ ឃុំពាំងល្វា ស្រុកឧត្តង និង ពេល​រសៀលនៅភូមិទឹកល្អក់ ឃុំតាំងក្រូច ស្រុកសំរោងទង ។

ជាមួយគ្នានេះផងដែរ នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក ដុត រំដួល ពេលព្រឹកបានដឹកនាំក្រុមការងារខេត្តនិង​ស្រុកចុះទៅជួបពលរដ្ឋនៅភូមិព្រៃងោង ឃុំគិរីមានជ័យ ស្រុកបសេដ្ឋ និងនៅភូមិម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ចំណែកឯពេលរសៀលចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត​កំពង់ស្ពឺដែលដឹកនាំដោយលោក សុខ អ៊ុំសៀ ព្រមទាំងក្រុមការងារខេត្ត និងស្រុកជាច្រើន​រូបទៀតបានធ្វើតំណើរទៅធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ព្រមទាំងធ្វើការបង្ហាញស្លាកសញ្ញារបស់គណបក្ស សង្គ្រោះជាតិ ឲ្យពលរដ្ឋបានស្គាល់​កាន់តែ​ច្បាស់ដើម្បីផ្តល់ភាពងាយស្រួលជូនពួកគាត់នៅពេលបោះឆ្នោត គឺធ្វើនៅភូមិទាវ ឃុំស្តុក ស្រុកគងពិសី និងនៅភូមិដីឆ្នាំង ឃុំហោងសំណុំ ស្រុកឱរ៉ាល់ ។

សូមបញ្ជាក់ជូនបងដែរថា នៅក្នុងកម្មវិធីទាំងអស់ខាងលើប្រជាពលរដ្ឋមានចំនួនយ៉ាងច្រើន កុះករដែលបាអញ្ជើញមកចូលរួមស្តាប់ប្រសាសន៏របស់ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ដែលបានលើកឡើងជុំវិញទៅនិងគោលនយោបាយរបស់គណបក្ស សង្គ្រោះ​ជាតិ ដែលមានជាច្រើនចំណុចដែលសុតតែសំខាន់ៗនិងផ្តល់ផលប្រយោជន៏ដល់ជាតិ និង​ប្រជាពលរដ្ឋខ្លួនពួកគាត់ផ្ទាល់ ។ ព្រមទាំងការជំរាបជូនពីការវិវឌ្ឍន៏​នយោបាយថ្មី​ទាំងនៅក្នុង​ស្រុក ក៏ដូចជាក្រៅស្រុក ពិសេសគឺសកម្មភាពរបស់លោក​ប្រធាន សម រង្ស៊ី ដែលបាននិ​ងកំ​ពុង​តែធ្វើជាមួយអន្តរជាតិនៅឯក្រៅប្រទេស ។

ព្រមជាមួយគ្នានោះផងដែរយើងសង្កេតឃើញថា ប្រជាពលរដ្ឋពួកគាត់បានយកចិត្តទុកដាក់ ស្តាប់នួវប្រសាសន៏របស់ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ យ៉ាងយកចិត្តទុក​ដាក់បំផុត ដែលទាំងអស់នេះកំពុងតែបង្ហាញឲ្យឃើញថា សម្រាប់ការបោះឆ្នោតជាតិអាណត្តិ ទី៥នេះ ពួកគាត់និងធ្វើការជ្រើសរើសគណបក្សណាមួយសម្រាប់មកដឹកនាំប្រទេសដោយ មានការប្រុងប្រយ័ត្នបំផុត គឺមិ​នឲ្យមានការធ្លុះធ្លោយដូចជាពេលមុនៗទៀតទេ ។

ជាមួយគ្នានោះគណបក្ស ដែលពួកគាត់កំពុងតែធ្វើការចាប់អារម្ភយ៉ាងខ្លាំងបំផុតនោះគឺគណ
បក្ស​ សង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោកប្រធាន កឹម សុខា  ជាអនុប្រធាន ព្រោះលោកប្រធានទាំងពីរគឺជាអ្នកដែលស្រលាញ់ជាតិ និងពលរដ្ឋយ៉ាងពិតប្រា កដ ហើយប្រទេសកម្ពុជាប្រសិនបើដឹកនាំដោយគណបក្ស សង្គ្រោះជាតិ និងមានការអភិវឌ្ឍន៏ រីកចំរើនជឿនលឿនលើគ្រប់វិស័យ ជាងអ្វីដែលរដ្ឋាភិបាលសព្វថ្ងៃបាននិងកំពុងតែធ្វើនាពេល​នេះទៅទៀត ។

សរុបសេចក្តីមកមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តី​សង្ឃឹមរបស់​​ប្រ​ទេសជាតិ និងប្រជាពលរដ្ឋខ្មែរ ៕

No comments:

Post a Comment

yes