តារាសម្ដែងក្បាច់គុនវាយតប់ចិនលោក ជែក គីចាន់ ហៅ ឈិន ឡុង បានក្លាយជាសមាជិកគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយរបស់ប្រជាជនចិន(CPPC) ។ នេះបើតាមការឱ្យដឹងពីគេហទំព័រ Phoenix New Media។តារាសម្ដែងដែលមានវ័យ ៥៨ឆ្នាំ រូបនេះនឹងចូលរួមក្នុងសន្និសីទនយោបាយរបស់ប្រជាជនចិន ដែលមានតួនាទីជាគណៈផ្ដល់ប្រឹក្សាជាន់ខ្ពស់ចំពោះរដ្ឋាភិបាល ។
លោក ជែក គីចាន់ ដែលជាតារាក្បាច់គុណចិនដ៏ល្បីឈ្មោះនោះធ្លាប់បានហៅសហរដ្ឋអាមេរិកថាជាប្រទេសពុករលួយបំផុតនៅលើពិភពលោក នៅពេលធ្វើបទសម្ភាសន៍មួយតាមទូរទស្សន៍ Phoenix TV ។ ប្រទេសចិនបានរងការគំរាមកំហែងដោយអំណាចអន្តរជាតិអស់រយៈពេលយ៉ាងយូរ ហើយថាចិន ទើបតែបានចាប់ផ្ដើមបោះជំហានឡើងវិញក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕
No comments:
Post a Comment
yes