សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 15, 2013

ឧកញ៉ា​ពីរ​រូប​របស់​កម្ពុជា រង​ការ​ចោទ​ថា រត់​ពន្ធច​ថ្នាំ​ជក់ ចូល​ប្រទេស​យួន ចំណេញ​រាប់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ

សមាគម​ថ្នាំជក់​របស់​វៀតណាម (VTA) បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៏​មួយ​ថា ឧកញ៉ា​ចំនួន​ពីរ រួប របស់​កម្ពុជា​គឺ​លោក លី យ៉ុងផាត់ ជា​ម្ចាស់​ក្រុមហ៊ុន​ Hero King Co  និង​ជាសមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាជនកម្ពុជា​ រួម​ទាំង​លោក ថេង ប៊ុនម៉ា ម្ចាស់​ក្រុមហ៊ុន Thai Boon Roong Co Ltd  បាន​ធ្វើ​ឲ្យផលិតផល​ថ្នាំ​ជក់​របស់​វៀត​ណាម ទទួល​រង​ការ​ខាត​​បង់​ក្នុង​មួយ​ឆ្នាំៗ ប្រមាណ​ជិត ២រយលាន​ដុល្លារ  តាមរយៈ​ការ​នាំ​បារី​គេច​ពន្ធ​ពី​កម្ពុជា ចូល​ទៅ​ក្នុង​ប្រទេស​នេះ។
VTA បាន​ឲ្យ​ដឹង​ថា លំហូរ​បារីខុស​ច្បាប់​ម៉ាក Hero ដោយ​ក្រុមហ៊ុន Hero King Co  និង​បារី​ម៉ាក Jet ដោយ​ក្រុមហ៊ុន Thai Boon Roong Co Ltd បាន​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ថ្នាំ​ជក់​វៀត​ណាមខាត​បង់ ប្រាក់​ចំនួន​១៧១​លាន​ដុល្លារ​អាមេរិក កាល​ពី ឆ្នាំ ២០១១ កន្លង​ទៅ។​
សមាគមនេះ​បាន​ធ្វើ​ការ​ស្ដី​បន្ទោស​ចំពោះ​ការ​នាំ​ចូល​បារី​ខុស​ច្បាប់​ពី​កម្ពុជា ទៅ​កាន់​វៀត​ណាម​ថា ​បណ្តាល​មក​ពី​មាន​ការ​ទប់ស្កាត់ តិចតួច នៅ​តាម​ព្រំដែន នៃ ប្រទេស​ទាំង​ពីរ ៕

No comments:

Post a Comment

yes