លោក ឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយព្រមានលោក ជា ប៉ូច តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ីប្រចាំមណ្ឌលខេត្តព្រៃវែងពីរឿងចោទថា មានការយកប្រាក់ជាថ្នូរនឹងការទទួលបានឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលពីអង្គភាពប្រឆាំងអំពើពុករលួយ។ លោក ជា ប៉ូច ដែលទទួលរងនូវការព្រមានសូមមិនធ្វើអត្ថាធិប្បាយតបតទៅអង្គភាពប្រឆាំងអំពើពុករលួយវិញទេនៅថ្ងៃសៅរ៍នេះ ដោយលោកពន្យល់ថាជាពេលវេលាដែលលោកកំពុងកាន់ទុក្ខព្រះបរមសពសម្តេចឪ។
នៅក្នុងសារលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលសារព័ត៌មានទទួលបាននៅថ្ងៃសៅរ៍នេះ លោក ឱម យ៉ិនទៀង ប្រធានស្ថាប័នប្រឆាំងអំពើពុករលួយ បានព្រមានជាសាធារណៈចំពោះលោក ជា ប៉ូច តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ី ប្រចាំមណ្ឌលព្រៃវែង ជុំវិញការអន្តរាគមន៍របស់លោកទាក់ទងទៅនឹងរឿងរ៉ាវទារប្រាក់ដើម្បីទទួលបានឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុល។
បើយោងតាមដំណើររឿងក្នុងលិខិតព្រមានដែលចុះផ្សាយដោយអង្គភាពប្រឆាំងអំពើពុករលួយ ការចោទប្រកាន់ដាក់គ្នាបានកើតឡើងនៅពេលដែលលេចលឺដំណឹងថា មានសមាជិកក្រុមប្រឹក្សា ស្រុកឈូក ចំនួនពីរនាក់ គឺលោក នុត ពេជ លោក ប៉ែន ស៊ុយរីតា សមាជិកក្រុមប្រឹក្សាស្រុកជុំគីរី លោក ស៊ីន ទន់ និងលោក ហ៊ុយ ខេង ជំទប់ទី១ ឃុំត្រពាំងរាំង ស្រុក ជុំគីរី ខេត្តកំពតត្រូវបានគេតម្រូវអោយបង់ប្រាក់១ម៉ឺនរៀលជាថ្នូរនឹងការទទួលបានឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលពីអង្គភាពប្រឆាំងអំពើពុករលួយ។
បន្ទាប់ពីទទួលបានដំណឹងពីភាពមិនប្រក្រតីខាងលើនេះភ្លាម មន្ត្រីនគរបាលយុត្តិធម៌អង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញមនុស្សទាំង៤នាក់អោយមកធ្វើបែបបទបំភ្លឺបញ្ជាក់ដើម្បីអនុញ្ញាតអោយអង្គភាពប្រឆាំងអំពើពុករលួយអាចពិនិត្យ និងប្រមូលភស្តុតាងកសាងបែបបទនិតិវិធីច្បាប់។ សូមបញ្ជាក់ថា ដំបូងឡើយ ពួកគេទាំង៤នាក់យល់ព្រមមកបំភ្លឺនៅថ្ងៃទី២១ខែមករាឆ្នាំ២០១៣នៅអង្គភាពប្រឆាំងអំពើពុករលួយ។ ប៉ុន្តែស្រាប់តែនៅថ្ងៃទី១៩ និងទី២០ ខែមករា មន្ត្រីយុត្តិធម៌អង្គភាពប្រឆាំងអំពើពុករលួយបានទទួលដំណឹងថា ពួកគេមិនមកវិញទេ ពីព្រោះ លោក ជា ប៉ូច ជាមេរបស់ពួកគេហាមមិនអោយពួកគេចូលមកបំភ្លឺនៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ។
ត្រង់ចំណុចនេះហើយដែលនាំអោយមានការសរសេរលិខិតព្រមានចំពោះលោក ជា ប៉ូច។ លោក ឱម យ៉ិនទៀង ប្រធានស្ថាប័នប្រឆាំងអំពើពុករលួយបានព្រមាន លោក ជា ប៉ូច ជាសាធារណៈថាទង្វើរបស់លោក ជា ប៉ូច គឺជាឧបសគ្គរារាំងដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយដែលអាចល្មើសនឹងមាត្រាទី៤០នៃច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយ។
លិខិតព្រមានដដែលបានបន្តទៀតថា លោក ជា ប៉ូច ត្រូវបញ្ឈប់ទង្វើរារាំងបែបនេះ ហើយប្រសិនបើថ្ងៃក្រោយ អង្គភាពប្រឆាំងអំពើពុករលួយពើបប្រទះទង្វើដដែលបែបនេះរបស់លោកទៀត អង្គភាពប្រឆាំងអំពើពុករលួយនឹងចាត់វិធានការតាមច្បាប់។
ទាក់ទង់ទៅនឹងលិខិតព្រមានខាងលើនេះ លោក ជា ប៉ូច តំណាងរាស្ត្រគណបក្សប្រឆាំងសមរង្ស៊ីមណ្ឌលព្រៃវែង បានថ្លែងប្រាប់យ៉ាងខ្លីនៅថ្ងៃសៅរ៍នេះថា លោកសុំមិនធ្វើអត្ថាធិប្បាយបកស្រាយទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយវិញទេ ពីព្រោះពេលនេះជាពេលវេលាកាត់ទុក្ខព្រះបរមសពសម្តេចព្រះបាទ នរោត្តម សីហនុ៕

No comments:
Post a Comment
yes