សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 14, 2013

ជនជាតិយួនថា CPP បើកដៃឲ្យជនជាតិយួនចូលស្រុក

ជនជាតិយួននៅស្រុកខ្មែរថា សម័យ ហ៊ុន សែន ជាសម័យដែលជនជាតិយួនងាយស្រួល មកប្រកបមុខរបរកស៊ី និងស្រួលមករស់នៅស្រុកខ្មែរ ជាងសម័យណាៗទាំងអស់ ។ 

លោក ថាយ បា អ៊ី ជនជាតិយួននៅស្រុកខ្មែរ បានប្រាប់ ទូរទស្សន៍យួន នៅអាមេរិកថាគណ បក្សប្រជាជនកម្ពុជាបង្កលក្ខណៈងាយស្រួលដល់ជនជាតិយួនមករស់នៅក្នុងប្រទេសកម្ពជា ខណៈដែលសម័យមុន ដឹកនាំដោយ សម្ដេច នរោត្ដម សីហនុ សូម្បីជនជាតិយួន បើកហាង កាត់សក់នៅស្រុកខ្មែរមិនបានផង ។

លោក ថាយ បា អ៊ី ជាជនជាតិយួន សញ្ជាតិខ្មែរ មានបើកហាង គ្លីនិកនៅភ្នំពេញ និងលោក ជា អតីតទាហានវៀតណាមដែលចូល មកវាយខ្មែរក្រហម ក្នុង ឆ្នាំ ១៩៧៩ ។  ក្រោយ ពីកង ទ័ពវៀតណាម ដកចេញពីស្រុកខ្មែរ លោក បានដោះ អាវទាហានចេញ ហើយបន្តរស់នៅ ក្នុងប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃ ។

តើមានទាហានយួនប៉ុន្មាននាក់ទៀតដែលកំពុងរស់នៅស្រុកខ្មែរ កកើតកូនចៅ ???


No comments:

Post a Comment

yes