ក្រោយពេលទទួលរងគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ និងបណ្តាលឲ្យក្រុមអ្នកសិល្បៈដែលដឹកនាំដោយតារាចម្រៀងឈរតំណែងកំពូល ខេមរៈ សេរីមន្ត ជាច្រើននាក់បានស្លាប់នៅនឹងកន្លែង និងរងបួសនោះ នៅពេលនេះតំណាងគ្រួសារជនរងគ្រោះដែលមានតារាកំប្លែងនាយ កុយ យាយ ណយ សំណាង និងឪពុកតារាចម្រៀង ខេមរៈ សេរីមន្ត បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលខ្លួនទៅកាន់តុលាការដាក់ពាក្យបណ្តឹង និងសុំពន្លឿនរឿងក្តី។ នេះជាការបង្ហាញខ្លួនជាលើកដំបូងរបស់ដើមបណ្តឹង បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅកាលពី២សប្តាហ៍មុន។
តាមរយៈការឲ្យដឹងរបស់ពិធីករប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាកូនធម៌របស់តារាចម្រៀងកំប្លែងជើងចាស់ ណយ សំណាង បានឲ្យដឹងថា តារាកំប្លែងនាយ កុយ យាយ ណយ សំណាង និងឪពុកបង្កើតរបស់តារាចម្រៀង ខេមរៈ សេរីមន្ត បានឡើងទៅកាន់តុលាការក្រុងព្រះសីហនុកាលពីថ្ងៃទី២០ ខែមីនា ដើម្បីដាក់ពាក្យបណ្តឹងទៅលើក្រុមហ៊ុន SK ដែលបានបង្កគ្រោះថ្នាក់បុករថយន្តតារាចម្រៀង ខេមរៈ សេរីមន្ត កាលពីយប់ថ្ងៃទី៧ មីនា កន្លងមកបណ្តាលឲ្យអង្គរក្ស និងក្រុមតារាចម្រៀង ខេមរៈ សេរីមន្ត ស្លាប់អស់៤នាក់ ដែលក្នុងនោះមានកូនប្រុសរបស់តារាកំប្លែងល្បីឈ្មោះនាយ កុយ និងកូនប្រុសរបស់យាយ ណយ សំណាង ។
No comments:
Post a Comment
yes