ក្រុងអ៊ិស្លាម៉ាបាដៈ ពលរដ្ឋប៉ាគីស្ថាននឹងទៅបោះឆ្នោតនៅថ្ងៃទី១១ ខែឧសភា ខណៈបេក្ខភាពប្រធានាធិបតីត្រូវបានប្រកាសកាលពីថ្ងៃពុធម្សិលមិញ ដែលនេះជាការបោះឆ្នោតសកលជាប្រវត្តិសាស្ត្របង្ហាញនូវសញ្ញាការផ្លាស់ប្តូរអំណាចជាលទ្ធិប្រជាធិបតេយ្យលើកដំបូងនៅក្នុងប្រទេសដែលមានអាយុកាល៦៦ឆ្នាំ។
លោកប្រធានាធិបតី អាសីហ្វ អាលី ហ្សាដារី ដែលបានច្របាច់បញ្ចូលគ្នាអ្នករិះគន់ជាមួយក្រុមប្រឆំាងចម្រុះរបស់លោកសម្រាប់មួយអាណត្តិ៥ឆ្នាំពេញ បានប្រកាសពីកាលបរិច្ឆេទប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកសភា៣៤២រូបត្រូវបានរំលាយកាលពីដាច់អាណត្តិរបស់ខ្លួន។
អ្នកនាំពាក្យរបស់គាត់លោក ហ្វាហាតូឡាស បាបារ៍បានប្រាប់ AFP ថា ៖«បេក្ខភាពប្រធានាធិបតីបានប្រកាសថ្ងៃនេះដែលការបោះឆ្នោយតសកលសម្រាប់សភាជាតិនឹងត្រូវធ្វើថ្ងៃទី១១ ខែឧសភា»។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាសកលនេះគឺជាការបោះឆ្នោតលើកទីមួយដែលរដ្ឋាភិបាលបោះឆ្នោតដោយជនស៊ីវិលបានផ្តល់ឲ្យប្រទេសមួយដែលត្រូវបានគេឃើញធ្វើរដ្ឋប្រហារ៣ដង និងការគ្រប់គ្រងដោយយោធា ៤ដង ចាប់តាំងពីបំបែកចេញពីប្រទេសឥណ្ឌា និងឈប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៧។
No comments:
Post a Comment
yes