សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 17, 2013

ហ៊ុនសែនអួតពីរឿងប្រកួតឈ្នះគណបក្សប្រឆាំង ៣ដងតែមិនហ៊ានឱ្យសមរង្ស៊ីចូលស្រុកដដែល


ស្តាប់លោក ហ៊ុន សែន និយាយមុនដំបូង បើអ្នកផងមិនដឹងរឿងគឺកោតក្រែងសរសើរ លោក ហ៊ុន សែន ជាបុគ្គលដ៏អស្ចារ្យខាងនិយាយពិតនិយាយត្រង់ហ៊ានថាហ៊ានធ្វើហ៊ានទទួល ខុស ត្រូវ ។ ប៉ុន្តែបើគេតាមដានពិនិត្យឲ្យដិតដល់ គឺលោកនិយាយខុស ឬបំផ្លើសការពិតជាងនិយា យត្រង់ ។ ខុស​ការពិតត្រង់លោក ហ៊ុន សែន និយាយយកឈ្នះ អាងតែមានអំណាច​គ្មាន នរ ណាហ៊ានរិះគន់លោក ហ៊ុន សែន ធ្វើអ្វីៗច្រើនតែរំលោភច្បាប់ ឬ​សិទ្ធិអ្នកដទៃជាមួយ នឹងការ យកឈ្នះលើអ្វីៗដែលលោក ហ៊ុន សែន យល់ឃើញថាត្រូវទោះជាខុសយ៉ាងណាក៏លោក ហ៊ុន សែន មិនរាថយដែរ គឺ​យកជ័យជំនះលើគូប្រជែងឱ្យបាន ។

ចំពោះបញ្ហានៃការបោះឆ្នោតពីរបី​អាណត្តិ កន្លងមកនេះគេឃើញគណបក្សប្រជាជនមានអំ នួតអួតសម្បើមណាស់ ។ ប៉ុន្តែអំនួតនេះពុំមែនឈ្នះដោយយុត្តិធម៌ទេ គឺឈ្នះដោយប្រើល្បិច ខូចជាមួយយួនបានជួយបោះឆ្នោតឱ្យគណបក្សប្រជា ជនឈ្នះឆ្នោតផងដែរ ។ ហើយនរណាក៏ ជ្រាបដែរអំពីការរៀបចំបោះឆ្នោតថ្នាក់ជាតិ ក៏ដូចជាថ្នាក់សង្កាត់គ្មានតុល្យភាព ឬភាពស្មើគ្នា ជាមួយផ្លូវច្បាប់ទេ គឺចាប់ផ្តើមភ្លាមលោក ហ៊ុន សែន បានដណ្តើមទីយកកងកម្លាំង ប្រដាប់អា វុធគ្រប់ប្រភេទធ្វើជាកម្លាំងចលករ ឬជាកម្មសិទ្ធិដាច់មុខរបស់គណបក្សប្រជាជនតាំងពីសេនា ជនអ្នកវាស់វែងដីធ្លីអាជ្ញាធរដែនដីទៅតាមមូលដ្ឋាន ជាពិសេសក្តាប់ប្រព័ន្ធឃោសនាសម្រាប់ បំរើគណបក្សប្រជាជនរាប់រយស្ថានីយ៍នៃវិទ្យុនិងទូរទស្សន៍ ។


រីឯគណបក្សប្រឆាំងសមរង្ស៊ី កន្លងមក លោក ហ៊ុន សែន មិនអនុញ្ញាតឱ្យមានមួយសម្រាប់ ផ្សាយដែរ ប៉ុន្តែសំណាងល្អបាន មានវិទ្យុសំបុកឃ្មុំសម្រាប់ជួលម៉ោងខ្លះៗ ប៉ុន្តែមិន​ផ្សាយបាន ឆ្ងាយ ទូលំទូលាយដូចគណបក្សប្រជាជនទេ ។ រីឯ គ.ជ.ប ក៏ជាកម្មសិទ្ធិដាច់មុខសម្រាប់បំរើ ឱ្យគណបក្សប្រជាជនពេញ​ទំហឹង  ព្រោះ គ.ជ.ប ជាអាជ្ញាកណ្តាល  មានតែឈ្មោះតែជា មនុស្ស របស់គណបក្សប្រជាជន ។ លោក ហ៊ុន សែន ចាត់តាំង​សំរិតសំរាំងសម្រាប់លួចបន្លំ សន្លឹកឆ្នោតឱ្យគណបក្សប្រជាជន ប៉ុណ្ណោះ ។ 

ចុងក្រោយ គណបក្សប្រជាជន មានលុយដែលបានមកពីការប្រព្រឹត្តអំពើពុករលួយរាប់រយ លានដុល្លារក្នុងមួយឆ្នាំៗសម្រាប់ទិញ សារុងប៊ីចេង និងទិញសន្លឹកឆ្នោតផងដែរ ។ អញ្ចឹង ហើយបានជាគេកត់សម្គាល់ឃើញព្រៃឈើនៅក្នុងប្រទេសកម្ពុជា ព្រមទាំងត្រី ផងដែរត្រូវបាន មន្ត្រីគណបក្សប្រជាជនឃុបឃិតជាមួយឈ្មួញទុច្ចរិតឬក្រុមហ៊ុនខិលខូចកាប់លក់ជាអនាធិបតេយ្យ ស្ទើររលាយ អស់ជាពិសេសយកប្រាក់ជំនួយអន្តរជាតិ និងប្រាក់កម្ចីបរទេសក្នុងមួយ ឆ្នាំៗរាប់ពាន់លានដុល្លារ យកមកកសាងនេះរួចកសាង នោះឬធ្វើប្រជាភិថុតិដាក់ឈ្មោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បោកប្រាស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង សម្រាប់ដូរយកសន្លឹក ឆ្នោត។ ការបោកប្រាស់ប្រជាពលរដ្ឋ តាមរយៈទូរទស្សន៍វិទ្យុនេះមានឥទ្ធិពលខ្លាំងបំផុត សម្រាប់គណបក្សប្រជាជនពីមួយអាណត្តិទៅមួយ អាណត្តិ គេឃើញមនុស្សរបស់គណ បក្សប្រ ជាជនបានយកប្រព័ន្ធផ្សព្វផ្សាយវិទ្យុនិងទូរទស្សន៍និយាយបំផ្លើសការពិតនិងមួល បង្កាច់ គណបក្សគូប្រជែងយ៉ាងចាស់ដៃ ។ 

ឥឡូវនេះ ដោយសារតែលោក ហ៊ុន សែន អសមត្ថភាពដឹកនាំប្រទេសមិនរីកចំរើន ពោលគឺ បង្កឱ្យប្រជាពលរដ្ឋជាង៨០%ទូទាំង ប្រទេសបង្កើនភាពក្រីក្រពីមួយថ្ងៃទៅមួយថ្ងៃកាន់តែក្រទៅៗ រីឯបក្ខពួកលោក ហ៊ុន សែន មួយចំនួនពិសេសមន្ត្រីពុករលួយនៅ ក្នុងជួររដ្ឋាភិបាលសព្វថ្ងៃកំពុងក្លាយទៅជា អ្នកមានស្តុកស្តម្ភ ទើបប្រជាពលរដ្ឋធ្លាប់ចាញ់បោកគណបក្សប្រជាជនបានភ្ញាក់រព្ញកគ្រប់ៗ  គ្នាមកគាំទ្រគណបក្សប្រឆាំងឥតងាករេ ។ 

ក្នុងនោះក៏មានមន្ត្រីគណបក្សប្រជាជនមួយចំនួនថ្នាក់ភូមិ ឃុំ សង្កាត់ បានមកចូលរួម គាំទ្រគណបក្សប្រឆាំងសង្គ្រោះជាតិជាបន្តបន្ទាប់ ដែលពីមុនមិនហ៊ាននិយាយពីអំពើអាក្រក់របស់យួនមកប្រាប់មេដឹកនាំគណបក្ស ប្រឆាំង ឬក៏លាតត្រដាងនូវអំពើពុករលួយដ៏ធំមួយនៅក្នុងជួររដ្ឋាភិបាលមកប្រាប់ប្រជាពលរដ្ឋទូទៅឱ្យបានដឹងផងដែរ ។ 

ក្រៅពីយក មធ្យោបាយសម្រាប់ឃោសនា និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងឱបក្តាប់មន្ត្រី រាជការ ព្រមទាំងព្រះសង្ឃ សិស្សនិស្សិត តាមរយៈចែកសញ្ញាប័ត្រក៏ដូចជាប្រើទឹកលុយដ៏ច្រើនសន្ធឹកសន្ធាប់មកទិញនេះទិញនោះ យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ រហូត ទទួលជ័យជំនះភ្លូកទឹកភ្លូកដីពីរបីឆ្នាំចុងក្រោយនេះធ្វើឱ្យ ហ៊ុន សែន មានមោទនភាពយ៉ាងក្រៃលែង ប៉ុន្តែមោទនភាពនោះបានចុះ អន់ថយនៅពេលដែលលោក ហ៊ុន សែន បានក្បត់ឆន្ទៈរាស្ត្រស៊ីញ៉េប្រគល់ទឹកដីខ្មែរខ្លះនៅព្រំដែនខ្មែរ-យួន ឱ្យទៅយួន (ដោះដូរ ភូមិខ្លះ) និងប្រគល់កោះត្រល់ទាំងមូល ព្រមទាំងដែនសមុទ្ររាប់ម៉ឺនគីឡូម៉ែត្រក្រឡាផងដែរ ។ ជាពិសេសការបែកធ្លាយរឿងការ ចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ចរាប់លានហិកតា (ជិត ៣ លានហិកតា) ទៅឱ្យក្រុមហ៊ុនទុច្ចរិតខិលខូចទាំងក្នុងនិងក្រៅ ប្រទេស ប្រកបអាជីវកម្មរយៈពេល៩៩ឆ្នាំ ។ 

ធ្វើអោយប្រជាពលរដ្ឋក្តៅក្រហាយឈប់គាំទ្រគណបក្សប្រជាជនតទៅទៀត ពិសេស  រដ្ឋអំណាចមូលដ្ឋានដែនដីនគរូបនីយកម្ម ជាមួយរដ្ឋអំណាចមូលដ្ឋានប្លន់ដីប្រជាពលរដ្ឋគ្រប់ទីកន្លែងដែលគ្មានប្លង់កាន់កាប់កន្លង មក(មិនបានធ្វើប្លង់)និង បើកដៃឱ្យយួនខុសច្បាប់ហូរចូលមកឆក់ប្លន់កាប់បំផ្លាញព្រៃឈើនិងនេសាទត្រីជាអនាធិបតេយ្យ ប្រមូល ដឹកទៅស្រុកវាអស់ ។ 

អំពើអស់ទាំងនេះធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយឈប់ចាញ់បោកបោះឆ្នោតឱ្យគណបក្សប្រជាជនផងដែរ ប៉ុន្តែទោះជាយ៉ាងណាលោក ហ៊ុន សែន  បានស្រែកក្តែងៗសម្លុតគេឯងថា កន្លងមកលោកបានប្រកួតឈ្នះគណបក្សប្រឆាំងចំនួន ៣ដង ។ ប៉ុន្តែប្រជាពលរដ្ឋឆ្ងល់ទៅវិញថា ខ្លាំងប៉ុណ្ណឹងដែរ ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន នៅភ័យខ្លាចចាញ់ ឆ្នោតរហូតកំសាកមិនហ៊ានឱ្យ លោក សម រង្ស៊ី បានចូលរួមការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនាឆ្នាំ២០១៣ខាងមុខនេះ ។ 

គួររំលឹកផងដែរថា កន្លងមក គណបក្សប្រឆាំង សម រង្ស៊ី មានសម្លេងគាំទ្រជាង ១ លាននាក់ ដែរ ។ ពុំមែនមានន័យថាលោក  ហ៊ុន សែន ឈ្នះដាច់ដូចគណបក្ស ហ៊្វុនស៊ិនប៉ិច និងរណប្ញទ្ធិស្ទើររលាយអស់កៅអីក្នុងសភានោះឡើយ ប៉ុន្តែអាណត្តិនេះទោះជា លោក សម រង្ស៊ី បានមកឬមិនបានមកក្តី ក៏ប្រជាពលរដ្ឋភាគ ច្រើននាំគ្នាបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិដែរ ៕

No comments:

Post a Comment

yes