រៀបការកូនភ្លោះប្រុស២នាក់ជាមួយនឹងកូនក្រមុំស្រីឆ្នាំតែមួយដូចគ្នា
ពិធីមង្គលការកូនភ្លោះប្រុសដ៏ចម្លែក២នាក់
ក្នុងវ័យ២១ឆ្នាំ ដែលមិនធ្លាប់មានពីមុនមក បានប្រព្រឹត្តទៅ
និងបង្កឲ្យមានការភ្ញាក់ផ្អើល ព្រោះតែធ្វើឡើងនៅក្នុងថ្ងៃតែមួយ
ដោយមានញាតិមិត្តជិតឆ្ងាយ ព្រមទាំងភ្ញៀវមកចូលរួមយ៉ាងអធិកអធម ក្រោមដំបូលរោងការតែមួយដែលចាប់ផ្តើមនៅព្រឹកថ្ងៃទី១៧
មីនា ២០១៣ ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
។
តាមលោកវ៉ាន់ ហំ ឪពុកកូនភ្លោះប្រុស
បានមានប្រសាសន៍ឲ្យដឹងថា កូនប្រុសរបស់គាត់ដែលរៀបការនេះ កូនប្រុសបងឈ្មោះ វ៉ាន់
ហ៊ឹម កែវឡុង ជាគូនឹងកូនប្រសាស្រីឈ្មោះហាក់ ចាន់ថា រស់នៅភូមិ-ឃុំជាមួយគ្នា
ចំណែកកូនប្រុសប្អូនឈ្មោះវ៉ាន់ ហ៊ឹម កែវឡាយ ជាគូនឹងកូនប្រសាស្រីឈ្មោះឌិន
ម៉ូលីកា រស់នៅស្រុកស្អាង ខេត្តកណ្តាល ។
លោកវ៉ាន់ ហំ មានប្រសាសន៍បន្តថា
ដំបូងឡើយកូនប្រុសប្អូនបានចាប់ចិត្តស្រលាញ់លើរូបនាងឈ្មោះម៉ូលីកា
ក្នុងពេលដែលមកស្នាក់នៅផ្ទះជាមួយនឹងគាត់ ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់
អស់រយៈពេលកន្លះឆ្នាំ ហើយត្រូវបានកូនប្រុសឲ្យចូលទៅស្តីដណ្តឹងតាមទំនៀមទម្លាប់ប្រពៃណី
និងបានរៀបចំគ្រោងការនៅក្នុងខែមករា ២០១៣ នេះ ។
ដោយឡែកកូនប្រុសបងបានចាប់ចិត្តស្រលាញ់កូនគេនៅក្នុងភូមិជាមួយគ្នាអស់៣ឆ្នាំមកហើយ
មិនដែលឲ្យគាត់ជាឪពុកបានដឹងនោះទេ ស្របពេលកូនប្រុសប្អូនចង់រៀបការមុនត្រូវបានកូនបង
មិនព្រមទោះបីជាគាត់ប្រឹងប្រែងពន្យល់យ៉ាងណាក្តី ។
លោកឱ្យដឹងទៀតថា ដោយសារតែឮបែបនេះកូនប្រុសបង
ហាក់បីដូចជាអន់ចិត្តមិនបានទៅជួយធ្វើចំការ ដើម្បីយកប្រាក់ដោះស្រាយជីវភាពឡើយ
។ ឃើញដូចគេនេះគាត់បានទៅពិភាក្សាជាមួយនឹងប្រពន្ធឈ្មោះជុំ រិនឌី ធ្វើយ៉ាងណា
ឲ្យក្រុមគ្រួសាររស់នៅមានសុភមង្គល ។ បន្ទាប់មកពួកគាត់ (ឪពុកម្តាយ)
បានទៅនិយាយស្តីដណ្តឹងកូនប្រសាស្រីទាំង២នាក់ មិនឲ្យរំលងពីប្រពៃណីនោះទេ
ប្រសិនបើឲ្យរៀបការកូនប្រុសប្អូនមុន បែរជាកូនប្រុសបងមិនព្រម
ទើបទៅពិភាក្សាជាមួយនឹងដន្លងខាងស្រីទាំង២ សុំកូនមកឲ្យរៀបការនៅនឹងផ្ទះរបស់គាត់
(វ៉ាន់ ហំ ) ។ ដោយមានការឯកភាពគ្នា
ក៏បានទៅរកឲ្យតាអាចារ្យជួយដេញវេលាជ្រើសរើសថ្ងៃរៀបការ
ព្រោះកូនប្រុសកើតនៅឆ្នាំមមី
ចំណែកកូនប្រសាស្រីទាំង២កើតឆ្នាំមមែដូចគ្នាថ្ងៃពរជ័យល្អ
ត្រូវនឹងថ្ងៃអាទិត្យទី ១៧ មីនា ជាថ្ងៃល្អរៀបការទាំង២គូតែម្តង ៕
No comments:
Post a Comment
yes