ក្រុមអ្នកគាំទ្រលោក ម់ម សូណង់ដូ
សវនាការលើករណីលោក ម៉ម សូណង់ដូ នៅតុលាការសាលាឧទ្ធរណ៍
បានធ្វើឡើង ពេញ មួយព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ដោយសាកសួរបានតែលោក ម៉ម សូណង់ដូ
និងអ្នកភូមិពីរ នាក់ផ្សេងទៀតប៉ុណ្ណោះ ។ សវនាការ នឹងបន្តធ្វើ នៅព្រឹកថ្ងៃទី៦ ខែមីនា
ឆ្នាំ២០១៣ ។
សវនាការនៅតុលាការសាលាឧទ្ធរណ៏នាព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៣ គឺមិនមានជន ជាប់ចោទ៧នាក់ ដែលត្រូវបានតុលាការ បង្វែទៅជាសាក្សី សម្រាប់ដាក់បន្ទុក លើលោកម៉ម សូណង់ដូ ក្នុងរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
អវត្តមានរបស់សាក្សី ដែលជាអាជ្ញាធរឃុំកំពង់ដំរីទាំងនោះ ត្រូវបានមេធាវីការពារលោក ម៉ម សូណង់ដូ បានស្នើឲ្យចៅក្រម លើកពេលសវនាការ កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ ។ តែចៅក្រម ៣ រូប របស់តុលាការសាលាឧទ្ធរណ៍មិនព្រម ។
នៅក្រៅតុលាការសាលាឧទ្ធរណ៍ឯណោះវិញ ក្រុមប្រជាពលរដ្ឋរាប់សិននាក់ បានប្រមូលផ្តុំ លើកបដា មានអក្សរ ញ្ញត្តិស្នាមមេដៃ និងរូបថតលោក ម៉ម សូណង់ដូ ហើយស្រែកស្នើសុំឲ្យ តុលាការ ដោះលែងលោក ម៉ម សូណង់ដូ ។ ក្រុមប្រជាពលរដ្ឋ អះអាងថា លោក ម៉ម សូណង់ដូ មិនជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍ ដូចការចោទប្រកាន់ឡើយ ។
មានអាយុ ៧១ ឆ្នាំ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រ ជាធិបតេយ្យ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធ នា គារ២០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ ។ លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល តាមរយៈ ជម្លោះដីធ្លី ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង នៅខេត្តក្រចេះ ។
ក្នុងសំណុំរឿងក្តីនោះ មានជនជាប់ចោទរហូតដល់១៤ នាក់ ដែលរាប់ទាំងលោក ម៉ម សូណ ង់ ដូ ។ មកដល់ពេលនេះ មានជនជាប់ចោទ៤នាក់ កំពុងជាប់ពន្ធនាគារ បូកទាំងលោក ម៉ម សូណង់ដូ ។ រីឯសាក្សី មានចំនួន ១៣ នាក់ ។
លោក ម៉ម សូណង់ដូ និងអ្នកភូមិប្រម៉ាពីរនាក់ផ្សេងទៀត ដែលត្រូវបានគេនាំខ្លួន មកកាន់ អង្គ សវនាការតុលាការសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ បានបដិសេធរាល់ ការ ចោទប្រកាន់ ។ រីឯអ្នកភូមិពីរនាក់នោះ បានអះអាងថា មិនបានស្គាល់លោក ម៉ម សូណង់ដូ ដែលត្រូវបានគេចោទប្រកាន់ថា ជាមេក្លោង បំផុសឲ្យប្រជាពលរដ្ឋបង្កើតតំបន់អបគមន៍ប្រ ឆាំងរដ្ឋាភិបាល ៕

No comments:
Post a Comment
yes