សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 2, 2013

ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបន្ទាយមានជ័យបន្តលើស្លាកគណបក្ស សង្គ្រោះជាតិជាបន្តបន្ទាប់ទៅតាមដែនការដែលបានកំណត់ដើម្បីឲ្យបានរួចរាល់មុនការបោះ ឆ្នោតចូលមកដល់

ស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ ភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ 
ខេត្តបន្ទាយមានជ័យ 27/02/2013
ស្លាកគណបក្សសង្គ្រោះជាតិ បានលើកនៅភូមិពង្រ សង្កាត់កំពង់ស្វាយ 
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ 26/02/2013
ស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ ភូមិធ្មេញត្រី ឃុំសំរ៉ោង ស្រុកអូរជ្រៅ
 ខេត្តបន្ទាយមានជ័យ 27/02/2013
ស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ ភូមិថ្មី.ភូមិវត្ត ឃុំសំរោង ស្រុកអូរជ្រៅ
 ខេត្តបន្ទាយមានជ័យ 27/02/2013 

ស្លាកគណបក្ស សង្គ្រោះជាតិ ត្រូវបានក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ធ្វើការ លើកជាបន្តបន្ទាប់ជិតរួចរាល់ជាស្ថាពរហើយនៅទូទាំងខេត្តបន្ទាយមានជ័យ ដែលសកម្ម​ភាព​នេះក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត បានចុះធ្វើស្ទើរជារៀងរាល់ថ្ងៃ ។

លោក ឃ្លាំង ប៊ុនឡាយ ទទួលបន្ទុកកិច្ចការងារនេះ បានប្រាប់ឲ្យដឹងថា រួបលោក និងក្រុមការ ការបានធ្វើសកម្មភាពជួសជុល និងលើកស្លាកថ្មី បានជិតរួចរាល់អស់ហើយ ទាំងនៅតាមផ្លូវ ជាតិ ក៏ដូចជានៅតាមភូមិ និងឃុំផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋទូទៅពួកគាត់បានស្គាល់ស្លាក សញ្ញាគណបក្ស​ សង្គ្រោះជាតិ ដែលគណបក្ស សង្គ្រោះជាតិ និងត្រូវចូលរួមការបោះឆ្នោត​ដើម្បីធ្វើការប្រគួតប្រជែងជាមួយនិងគណបក្សប្រជាជនដែលកំពុងតែកាន់អំណាចសព្វថ្ងៃ សម្រាប់ការបោះឆ្នោតជាតិថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ។


លោក ឃ្លាំង ប៊ុនឡាយ បន្តថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ លោកនិងក្រុមការងារបាន ចុះទៅលើកស្លាកគណបក្ស សង្គ្រោះជាតិ បានចំនួន៣ស្លាកបន្ថែមទៀត​ដែលជាស្លាក​ធំនៅ​តាមផ្លូវជាតិ ស្ថិតក្នុងស្រុកមង្គលបុរី ចាប់ពីព្រំប្រទល់ខេត្តបាត់ដំបងមក ហើយក្នុងនោះនៅថ្ងៃ​ទី០៤ ខែមីនា ឆ្នាំ២០១៣ លោកនិងក្រុមការងារនិងបន្តជួសជុល ព្រមទាំងលើកស្លាកថ្មី​នៅ​តាម​ផ្លូវជាតិ ហើយនិងភូមិឃុំនានាមួយចំនួនទៀត ។

សូមជំរាបជូនថា សកម្មភាពក្នុងការលើកស្លាកគណបក្ស សង្គ្រោះជាតិ របស់ក្រុមការងារចល​នាប្រជាធិបតេយ្យសង្គ្រោះជាតិ បានបំពេញធ្វើជារៀងរាល់ថ្ងៃនៅតាមបណ្តាខេត្តនិងរាជ​ធានី​ទាំង២៤ ដើម្បីឲ្យបានរួចរាល់នៅមុនថ្ងៃបោះឆ្នោតចូលមកដល់ ។

ជាមួយគ្នានោះថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ក៏បាននិងកំពុងតែធ្វើសកម្មភាពចុះជួបសំ ណេះសំណាលជាមួយប្រជាពលរដ្ឋយ៉ាងសកម្មផងដែរ ដើម្បីផ្សព្វផ្សាយគោល​នយោបាយ​របស់គណបក្ស សង្គ្រោះជាតិ ឲ្យពួកគាត់បានដឹង ដែលក្នុងនោះសកម្មភាពគឺធ្វើចាប់ពី​ថ្នាក់​ជាតិ​រហូតដល់ថ្នាក់ខេត្ត ថ្នាក់ស្រុក ហើយនិងថ្នាក់ភូមិឃុំ ។

ព្រមជាមួយគ្នានេះ អ្នកប្រជាធិបតេយ្យ ស្នេហាជាតិ ទឹកដី សង្ឃឹម និងមានជំនឿយ៉ាងមុតមាំ​ថា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥នេះ គណបក្ស សង្គ្រោះជាតិ ពិតជាទទួលបានជ័យ ជំនះលើការបោះឆ្នោតជាក់ជាមិនខានឡើយ ព្រោះគណបក្ស សង្គ្រោះជាតិ បានដាក់ចេញ​នូវគោលនយោបាយល្អៗជាច្រើនចំណុច ដែលសុតតែផ្តល់ផលប្រយោជន៏ដល់រាស្រ្ត និងប្រ​ទេសជាតិរបស់យើង ៕

No comments:

Post a Comment

yes