សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 2, 2013

លោកនុតរំដួលប្រធានក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ស្ពឺប្រជុំអាណត្តិរបស់ប្រតិបត្តិខេត្តដើម្បីបូកសរុបការងារប្រចាំខែនិងដាក់ផែនការណ៏សម្រាប់ខែថ្មី

លោក នុត រំដួល ប្រធានក្រុមការងារខេត្តកំពង់ស្ពឺរបស់ចលនា
ប្រជាធិបតេយ្យសង្គ្រោះជាតិ

នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៣ នៅទីស្នាក់ការកណ្តាលរបស់គណបក្ស សង្គ្រោះជាតិ ខេត្ត​កំពង់ស្ពឺ​ បានរៀបចំប្រជុំអាណត្តិរបស់ប្រតិបត្តិខេត្តដើម្បីបូកសរុបលទ្ធផលការងារនាខែកន្លង​មក ក៏ដូចជាប្រជុំសម្រាប់ដាក់ផែនការណ៏ខែថ្មីផងដែរ ។

នៅក្នុងអង្គប្រជុំធ្វើឡើងក្រោមវត្តមានរបស់លោក នុត រំដួល ប្រធានក្រុមការងារខេត្តកំពង់ស្ពឺ ហើយក្នុងនោះមានការចូលរួមពីសំណាក់សមាជិកក្រុមការងារខេត្ត គណៈកម្មាធិការប្រតិបត្តិ ខេត្ត និងស្រុកទាំង៨របស់ខេត្តកំពង់ស្ពឺ ព្រមជាមួយនិងក្រុមប្រឹក្សាខេត្តស្រុកក្នុងតំណែង ។

សូមជំរាបជូនថា ការប្រជុំអាណត្តិរបស់ប្រតិបត្តិខេត្តគឺធ្វើឡើងជារៀងរាល់ដើមខែ​នៃ​សប្តាហ៏​ទី១ ក្នុងនោះសម្រាប់ការប្រជុំនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៣ លោក ទៀង សៀង ដែល​ជាក្រុមការងារខេត្តបានប្រាប់ឲ្យដឹងថា នៅក្នុងអង្គប្រជុំដែលដឹកនាំដោយលោក នុត រំដួល បាន​លើកយកប្រធានបទមកជជែកនិងពិភាក្សា គឺការសរុបរបាយការណ៏ប្រចាំខែ និងបញ្ហា​ប្រឈមនានាមួយចំ​នួន ។


លោក ទៀង សៀន បន្តថា ក្នុងនោះអង្គប្រជុំក៏បានសម្រេចក្នុងការដាក់ផែនការណ៏បន្ត​សម្រាប់​ខែមីនា ដែលនៅក្នុងខែមីនានេះសម្រាប់សប្តាហ៏ទី១ គឺធ្វើសកម្មភាពលើស្លាកគណ​បក្ស សង្គ្រោះជាតិ ទូទាំងខេត្ត ចំណែកសប្តាហ៏ទី២ និងទី៣ រៀបចំរចនាសម្ព័ន្ធភូមិ ដែលក្នុង នោះនៅសប្តាហ៏ទី២ក៏មានការប្រជុំអាណត្តិស្រុកទាំង៨ដែលធ្វើនៅតាមបណ្តាស្រុកនីមួយៗ ហើយសប្តាហ៏ទី២នៃខែមីនានេះក៏មានការរៀបចំវេទិការមហាជនថ្នាក់ជាតិផងដែរ ដែល​មាន​ការចូលរួមដឹកនាំពីសំណាក់លោកប្រធាន កឹម សុខា អនាគតអនុប្រធានគណបក្ស សង្គ្រោះ​ជាតិ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅស្រុកឧត្តង និងស្រុកសំរោង ។

ព្រមជាមួយគ្នានេះ ចាប់ពីសប្តាហ៏ទី១ដល់សប្តាហីទី៤ ក៏ជាវេទិការថ្នាក់ខេត្តក្នុងការចុះជួបជា មួយពលរដ្ឋផងដែរ ដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយ និងស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិឲ្យប្រជាពលរដ្ឋបានដឹង និងគោលជំហ៊រឥតងាករេរបស់គណបក្ស សង្គ្រោះជាតិ ដែលបានតំកល់ផលប្រយោជន៏របស់ជាតិ និងរាស្រ្តជាធំ ។ ហើយក្នុងនោះវេទិការថ្នាក់ខេត្ត ចែកចេញជា២ក្រុម ដែលត្រូវធ្វើ១សប្តាហ៏ចំនួន៣ថ្ងៃ ក្នុងមួយថ្ងៃមាន២កន្លែង សរុបក្នុង១ខែ បានចំនួន៤៨ឃុំ ដែលនេះនៅមិនទាន់រាប់បញ្ចូលសកម្មភាពរបស់ថ្នាក់ស្រុក និងថ្នាក់ឃុំនៅ ឡើយទេ ៕  

No comments:

Post a Comment

yes