សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

ហ៊ុន​សែន​និយាយ​បំផ្លើស​ការ​ពិត បង្ខូច​តួនាទី​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា


ពេលថ្មីៗនេះ លោក ហ៊ុន សែន បានទៅចូលរួមប្រជុំធ្វើជាអធិបតី ក្នុងការប្រារឰធ្វើទិវាវប្បធម៌ ជាតិលើកទី ១៥ ថ្ងៃ ៣ មិនា ឆ្នាំ២០១៣ នៅសាលសន្និ សីទចតុមុខដែលរៀបចំឡើងដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  ការចូលរួមនោះមានអ្នកមុខអ្នកការបរិវាហៃអើមន្ត្រីគណ បក្សប្រជាជននិងសិល្បករ  សិល្បការិនី ទាំងសម័យសង្គមចាស់ទាំងសម័យតេជោសែន មានគ្នាប្រ-ហែលជាង ១.០០០ នាក់ ហើយការចូលរួមនោះ លោក ហ៊ុន សែន បាននិយាយពី គុណបំណាច់ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ មានតែបាតដៃទទេ តែ ឥឡូវខុសពីមុនឆ្ងាយណាស់ គឺមានវីដេអូទូរទស្សន៍ជាច្រើន ។ 

លោក ហ៊ុន សែន បានរំលឹករឿងចាស់កាលពីសម័យរដ្ឋកម្ពុជា រយៈពេល ៣០ឆ្នាំមុនគឺមាន តែល្ខោនបាសាក់ ។ ហើយកេរ្តិ៍តំណែលសិល្បៈវប្បធម៌ជាច្រើនមានតែលោក ឆេង ផុន កែវ ចិន្តា...ប៉ុណ្ណោះ ដែល ប្រមូលសិល្បករខ្មែរ ដែលនៅសេសសល់ត្រឡប់មកវិញ ។ លោក និ យាយពីលោក សាំង សារុន ដែលជាសិល្បករដ៏ល្បីក៏ត្រូវបាន ប៉ុល ពត សម្លាប់ដែរ (Sic)  


ប៉ុន្តែបើតាមដឹងលោក សាំង សារុន អ្នកច្រៀងចម្រៀងល្ខោនបុរាណបាសាក់លោកស្លាប់ ដោយសារជំងឺកាលពីឆ្នាំ ១៩៧២ មិនមែន សម័យប៉ុលពតទេ ។ លោកបាននិយាយពីតួ ឯក ល្ខោនរឿងចៅស្រទបចេក ដែលសម្តែងដោយលោក បេ វណ្ណារ៉ា ផងដែរ រហូតមកដល់ពេល នេះមានដល់ទៅចៅទៅហើយនៅតែក្មេងដដែល ។ 

រឿងជីវិតសិល្បៈនេះ បើស្តាប់លោក ហ៊ុន សែន និយាយមួយប្រាវហាក់ដូចជាលោកគិតគូរ សម្បើមណាស់ ។ ប៉ុន្តែជីវិតសិល្បៈកាល ពីជំនាន់រដ្ឋកម្ពុជា   ពួកខ្ញុំបំរើយួនបានបង្ខំឱ្យគ្រួសារ អ្នកសិល្បៈជាច្រើនរួមទាំងប្រជាពលរដ្ឋខ្លះផងឱ្យចាកចេញពីលំនៅដ្ឋានម្តុំបូឌីងជាបន្ទាន់ទៅ រស់នៅជិតបុរីមួយរយខ្នងសន្យា សង់ផ្ទះល្មម និងដីឡូត៍ខ្លះ ។ 


ក្រោយពីបណ្តេញឱ្យទៅ រស់ ឆ្ងាយពីកន្លែងធ្វើការនិងគ្មាន  ទឹកភ្លើងផង ធ្វើឱ្យអ្នកសិល្បៈទាំងនោះភាគច្រើនលក់ផ្ទះនិងដី ថោកៗទៅរកកន្លែងផ្សេង ទុកឱ្យក្រសួងយកបូឌីងដ៏ល្អប្រណីតនោះយកទៅលក់ឱ្យក្រុមហ៊ុន ខិលខូចទិញយកទៅលក់បន្តចំណេញកប់ក្តោងក្លាយ ជាកូនសេដ្ឋីដ៏ល្បីឈ្មោះគ្រប់ៗគ្នា ។ 

រីឯប្រាក់ខែប្រាក់ ថ្ងៃ ប្រសិនជាមិនចេះច្នៃសិល្បៈឱ្យក្លាយជារបររកស៊ីធ្វើអាជីវកម្មតាមទំនៀម ទម្លាប់បុរាណ ដូចជាបង្កើតវង់ភ្លេងប្រពៃណី អាពាហ៍ ពិពាហ៍ ឬក៏វង់ភ្លេងពិណពាទ្យ  អាយ៉ៃកំផ្លែង ៘ ទេនោះ កុំ  សង្ឃឹមប្រាក់ខែប្រាក់ថ្ងៃចាយ មិនគ្រប់ច្បាស់ជាដាច់ពោះស្លាប់ មិន​ខាន​ឡើយ ពិសេសសាលាភូមិន្ទវិចិត្រសិល្បៈដែលជាមជ្ឈ មណ្ឌលបុរាណដ៏ល្បីល្អឥតខ្ចោះ នោះ ក៏ត្រូវពួកមន្ត្រីពុករលួយឃុប​ឃិត​ជា​មួយ​ក្រុម ហ៊ុន ម៉ុង រិទ្ធី លក់ខ្ទេចលក់ខ្ទីអស់បណ្តេញពួកសិល្បៈឱ្យទៅរស់នៅកន្លែងផ្សេង​គួរ​ឱ្យ​អាណោច​អាធ័ម​ដែរ ។ 

មានសិល្បករ​ខ្លះរត់​ពីស្តាតចាស់ទៅទិញផ្ទះ នៅបឹងកក់ និងបុរី  កីឡា ក៏ត្រូវពួកអាជ្ញាធរតាមដេញបន្តដោយគ្មានសំណងសមរម្យដែរ ។ គិត​ចុះ​គិត​ឡើង  អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក  ហើយ លោក ហ៊ុន សែន មិនដែលយកចិត្តទុកដាក់ទៅលើពួកសិល្បករសោះ សូម្បីសិល្បករ ពិសិដ្ធ ពិលិកា, នាង ទូច ស៊ុននិច ត្រូវឃាតកបាញ់សម្លាប់កណ្តាលក្រុងភ្នំពេញ ក៏លោក ហ៊ុន សែន ព្រមទាំងប្រពន្ធមិនដែលទៅក្បែរ​​ឬ​ហែ​ហម​ជា​កិត្តិ​យស​ដែរ ។

ចុះហេតុអ្វីលោក ហ៊ុន សែន ធ្វើជាលើកតំកើងវប្បធម៌សិល្បៈបុរាណខ្មែរ គួរឱ្យកោតសរសើរយ៉ាងនេះ បើតាមការពិនិត្យនិងការស្វែង​យល់ឱ្យស៊ីជម្រៅ គឺ  លោក ហ៊ុន សែន ធ្វើនេះដើម្បី  ប្រមូលសន្លឹកឆ្នោតការគាំទ្រពី ប្រជាពលរដ្ឋប៉ុណ្ណោះ ។ 

រីឯរឿងសន្លឹកឆ្នោតទៀតសោត លោក ហ៊ុន សែន ឆ្លៀតពេលដ៏មានតម្លៃបានប្រើវោហាស័ព្ទដោយវាយបកទៅលើមន្ត្រីគណបក្ស ប្រឆាំង ដែលកំពុងតែធ្វើសកម្មភាពស្តីបន្ទោសទៅលើមន្ត្រីគណបក្សប្រជាជនដឹកនាំប្រទេសជាង ៣០ ឆ្នាំមកហើយ  គឺប្រជារាស្ត្រកាន់ តែក្រទៅៗ ។  

រីឯមន្ត្រីគណបក្សប្រជាជនក្រោមការដឹកនាំរបស់លោក  ហ៊ុន សែន កាន់តែមានឡើងៗ តាមរយៈការប្រព្រឹត្តអំពើពុក រលួយជាប្រព័ន្ធ ក្នុងការកាប់បំផ្លាញព្រៃឈើស្ទើររលាយលក់អស់ហើយ យកអំណោយលុយកាក់សារុងប៊ីចេងបន្តិចបន្តួច  ដែលបាន មកពីអំពើពុករលួយយកមកចែកជូនប្រជាពលរដ្ឋជាថ្នូរនឹងសន្លឹកឆ្នោត ៘ 

ពិសេសទទួលជំនួយអន្តរជាតិ ទាំងជំនួយឥតសំណង និងប្រាក់កម្ចីបរទេស យកមកកសាងប្រទេសដាក់ឈ្មោះខ្លួនឯងដើម្បីធ្វើប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋចាយលុយខ្វះតម្លាភាព។  យកជំនួយអន្តរជាតិ ក្នុងមួយឆ្នាំៗរាប់ពាន់លានដុល្លារ មកកសាងនេះ ឬក៏សាងនោះ  និងបំប៉ោងតួលេខលួចលុយរដ្ឋមក ចាយវាយ គ្មានការត្រួតពិនិត្យ ប្រាក់ចំណូលរដ្ឋក្នុងមួយឆ្នាំពី ៥ ទៅមួយពាន់លានដុល្លារ ៘  គណបក្សប្រឆាំងនិយាយថា ប្រសិនជាគណបក្ស សង្គ្រោះជាតិជាប់ឆ្នោតនាអាណត្តិទី ៥ ខាង មុខនេះនិងតម្លើងប្រាក់ខែមន្ត្រីរាជការឱ្យបាន ២៥០ ដុល្លារតម្លើងប្រាក់ខែឱ្យកម្មកររោង ចក្រឱ្យបាន១៥០ដុល្លារ ក្នុងមួយខែៗ និងផ្តល់ប្រាក់សង្គមកិច្ចតាមរយៈកញ្ចប់ថវិការដ្ឋឱ្យចាស់ៗអាយុ ៦៥ ឆ្នាំឡើងបាន  ម្នាក់ៗ ១០ ដុល្លារក្នុងមួយខែផងដែរ ។ គោលនយោបាយដ៏ប្រសើរនេះបានធ្វើឱ្យលោក ហ៊ុន សែន ភ័យព្រួយបារម្ភក៏រកល្បិចនិយាយបំផ្លើស ឬបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រឆាំងថាហើយមិនធ្វើសម្រាប់បំភ័ន្តភ្នែកប្រជាពលរដ្ឋប៉ុណ្ណោះ ។ 

តាមពិត តួនាទីរបស់គណបក្សប្រឆាំងនៃបណ្តាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យសេរី គឺជាគណបក្សមានកាតព្វកិច្ចតាមដាន ការចំណូលចំណាយ និងត្រួតពិនិត្យនៃការប្រព្រឹត្តរបស់គណបក្សកាន់អំណាចដែលទទួលបន្ទុកកាន់ថវិការដ្ឋ  សម្រាប់ចាត់ចែង ការងារក្នុងការកសាងប្រទេស ។ ពុំមែនតួនាទីរបស់គណបក្សប្រឆាំងនោះទេ  ហើយអ្វីដែលលោក ហ៊ុន សែន  និយាយកាយត្រឡប់ ដោយ ចោទគណបក្សប្រឆាំងថាហើយមិនធ្វើនេះវាខុសស្រឡះពីច្បាប់ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ ។ ឧទាហរណ៍ដូចជា  ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កន្លងមក មានតួនាទីគ្រប់គ្រងប្រទេសកសាងប្រទេស និងដឹកនាំប្រទេស ។  ពុំមែន ប្រធានាធិបតីនៃគណបក្សប្រឆាំងខាងសាធារណរដ្ឋចាញ់ឆ្នោតជាអ្នកដឹកនាំកសាងប្រទេសនោះទេ ។ តែជាគណបក្សតាមដាន ឬរិះ គន់ទង្វើរបស់ប្រធានាធិបតីជាប់ឆ្នោត ពុំមែននិយាយបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីសន្លឹកឆ្នោតដូចលោក ហ៊ុន សែន និយាយ​បំ​ផ្លើស ការពិតឬបង្ខូចកេរ្តិ៍ឈ្មោះគណបក្ស ប្រឆាំងនៅកម្ពុជាថា ហើយមិនធ្វើនោះឡើយ ៕

No comments:

Post a Comment

yes