សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

លោកសមរង្ស៊ីមកបំពេញទស្សនកិច្ចផ្លូវការនៅបណ្តាប្រទេសអាស៊ានរយៈពេល២សប្តាហ៍ដើម្បីជំរុញឲ្យមានដំណើរការប្រជាធិបតេយ្យរលូនល្អ


នៅ​ទូទាំង​ពិភពលោក លើកលែងតែ​ប្រទេស​កម្ពុជា​មួយគត់ គឺ​លោក​ប្រធាន សម រង្ស៊ី អាច​ដើរហើរ​ដោយ​សេរី ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ​ក្នុងនាម​ជា​វាគ្មិន​កិត្តិយស ហើយ​សហគមន៍​អន្តរជាតិ និង​បណ្តា​ប្រទេស​មហាអំណាច​នៅ​ទូទាំង​ពិភពលោក នៅតែ​ទទួលស្គាល់​តួនាទី​ដ៏​មានតម្លៃ​របស់លោក​ប្រធាន សម រង្ស៊ី ដែលជា​មេដឹកនាំ​បក្សប្រឆាំង និង​ជា​អ្នកតស៊ូ​ដើម្បី​បុព្វហេតុ​នៃ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស​ដ៏​សំ ខាន់​នៅក្នុង​ប្រទេស​កម្ពុជា​។

 ការប្តឹង​ចោទប្រកាន់ និង​ផ្តន្ទាទោស​លោក​ប្រធាន សម រង្ស៊ី របស់​ក្រុម​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ ត្រូវបាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស ដោយ​ចាត់ទុកថា វា​ជា​ហេតុផល​នយោបាយ​ដែល​មិន​សម​ទំនង​ក្នុងការ​រករឿង និង​រារាំង​មិន​ឲ្យ​លោក​ប្រធាន សម រង្ស៊ី វិល​មក​ចូលរួម​ក្នុងការ​បោះឆ្នោត​នា​ខែកក្កដា ខាងមុខនេះ ប៉ុន្តែ​មហិច្ឆតា និង ឧបាយកល​អាក្រក់​របស់​ក្រុម​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ ដែល​ព្យាយាម​ផាត់​លោក​ប្រធាន សម រង្ស៊ី ចេញពី​ការបោះឆ្នោត​មិនអាច​សម្រេច​ជោគជ័យ​បានទេ នៅពេលដែល​សហរដ្ឋអាមេរិក សហ​គ មន៍​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​កំពុង​ទាមទារ​ឲ្យ​មាន​វត្តមាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ដោយ ផ្ទាល់ និង​មាន​សិទ្ធិសេរីភាព​ពេញលេញ​របស់លោក​ប្រធាន សម រង្ស៊ី ទើប​ដំណើរការ​បោះឆ្នោត​នាពេល​ខាងមុខនេះ​មាន​ភាពស្របច្បាប់ និង​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ​។​


​លោក​ប្រធាន សម រង្ស៊ី បានបញ្ជាក់​ប្រាប់​ជន​រួម​ឈាម​ខ្មែរ​ទូទៅ​ថា​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​មាន ការ​ឈឺឆ្អាល​យ៉ាងខ្លាំង ចំពោះ​អំពើ​ធ្វើទុក្ខបុកម្នេញ​របស់​ក្រុម​អ្នកកាន់អំណាច​មកលើ​មេដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​គ្រប់ៗ​គ្នា​បាន​ថ្កោលទោស​យ៉ាង​សម្បើម​ចំពោះ​ក្រុម​អ្នក​កាន់ អំណាច ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលា ការ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ធ្វើ ទុក្ខ​បុក​ម្នេញ​លើ​រូបលោក សំដៅ​បំបិទ​សំឡេង​រិះគន់​។ លោក​ប្រធាន សម រង្ស៊ី បាន​បញ្ជាក់ថា ដោយមាន​ការជួយជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​នៅពេល​ឆាប់ៗ​នេះ ពោល គឺ​នៅមុន​យុទ្ធនាការ​ឃោ សនា​បោះឆ្នោតជាតិ​អាណត្តិ​ទី​៥ លោក​អាច​បង្ហាញ​វត្តមាន​ប្រកបដោយ​កិត្តិយស​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​មិនអាច​បន្ត​ក្រអឺតក្រទម ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការទាមទារ​របស់​សហ​គម​ន៍​អន្តរជាតិ​បានយូរ​ទៀត​ទេ​។​

​ស្រដៀង​គ្នា​ផងដែរ លោក​ប្រ ធាន សម រង្ស៊ី ធ្លាប់បាន​ប្រាប់​រាស្ត្រ​ខ្មែរ​ទូទៅ​ថា គេ​ព្យាយាម​កម្ចាត់ សម រង្ស៊ី សឹង​រាប់​ភ្លេច​ទៅហើយ​រាប់ទាំង​ការ​ធ្វើទុក្ខបុកម្នេញ​ការផ្តន្ទាទោស​តាមផ្លូវ​តុលាការ ក៏ដូចជា​ការប៉ុនប៉ង​ធ្វើឃាត ព្រោះតែ​ក្រុម​អ្នក​កាន់​អំ ណា​ច​បច្ចុប្បន្ននេះ ភ័យខ្លាច​ចំពោះ​ប្រជាប្រិយភាព​របស់ សម រង្ស៊ី ដែលមាន​ប្រជារាស្ត្រ​ខ្មែរ​រាប់លាន​នាក់​គាំទ្រ​ហើយ​សំឡេង​របស់​អន្តរជាតិ​ក៏បាន​លើកទឹកចិត្ត​និង​គាំទ្រ​ពេញ​ទំ ហឹ​ង​ចំពោះ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់លោក​។ 

យ៉ាងណាក៏ដោយ លោក​ប្រធាន សម រង្ស៊ី នៅតែមាន​ឱកាស​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ធ្វើ​ការងារ​បម្រើ​ជាតិ​មាតុភូមិ ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ​ស្របច្បាប់ តំណាង​ឲ្យ​ខ្មែរ​ស្នេហា​ជាតិ និង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​លើក​នេះ​ក៏​ដូចគ្នា​ផងដែរ លោក​ប្រធាន សម រង្ស៊ី នឹង​អាច​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ហើយ​មាន​សម្បទា​គ្រប់គ្រាន់​ក្នុងការ​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស​សង្គ្រោះ​ជាតិ សម្រាប់​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខនេះ ព្រោះ​សហគមន៍​អន្តរជាតិ កំពុង​ដាក់​ការទាមទារ​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ដើម្បី​ធានា​ឲ្យ​មាន​ភាពសេរី​និង​យុត្តិធម៌​គួរ​ជាទី​ទុកចិត្ត​អនុលោម​តាម​ស្តង់ដារ​អន្តរជាតិ និង​ស្រប តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ គឺជា​ការបោះឆ្នោត​មួយ​ដែលមាន​ភាពទូលំទូលាយ មានការ​ចូលរួម​ប្រកួតប្រជែង​ដោយផ្ទាល់​និង​ពេញ លេញ​ពី​លោក​ប្រធាន សម រង្ស៊ី។​

​មានការ​បញ្ជាក់​ផងដែរ​ថា វត្តមាន​រូប​កាយ​មិនសូវ​សំខាន់​ទេ​ហើយ​រឿង​ដែល​ចាំបាច់​បំផុត​នោះ​គឺ​នៅក្នុង បេះដូង​ប្រជារាស្ត្រ​ខ្មែរ​គ្រប់រូប​មាន​លោក​ប្រធាន សម រង្ស៊ី នៅក្នុង​ចិត្ត ពោលគឺ​ជន​រួម​ឈាម​ខ្មែរ​ទាំងអស់​ដែល​ស្រឡាញ់​យុត្តិធម៌​មាន​ឆន្ទៈ​ការ ពារ​ទឹកដី ប្រឆាំង​បរទេស​ឈ្លានពាន​និង​ជួយ​ការពារ​ប្រជារាស្ត្រ​ខ្មែរ​ក្រីក្រ ទន់ខ្សោយ ឲ្យ​រួច​ផុតពី​ការជិះជាន់​សង្កត់សង្កិន​ដូចដែល​លោក​ប្រធាន សម រង្ស៊ី ធ្លាប់បាន​ត្រួស​ត្រាយផ្លូវ​ប្រជាធិបតេយ្យ​ជូន​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​ឲ្យ​ចេះ​ប្រើប្រាស់​សិទ្ធិអំណាច​ក្នុងការ​ប្រឆាំង​អំពើ​អយុត្តិធម៌ និង​ការពារ​ផលប្រយោជន៍​របស់ខ្លួន គឺ​សុទ្ធតែ​មានឈ្មោះ សម រង្ស៊ី ទាំង​អស់ហើយ​មកដល់​ពេលនេះ នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​សម រង្ស៊ី រាប់ លាន​នាក់ ទោះជា​គេ​ធ្វើទុក្ខបុកម្នេញ ប៉ុនប៉ង​សម្លាប់​ក៏​មិន​អាចធ្វើ​បានដែរ​។ 

លោក​ប្រធាន សម រង្ស៊ី មាន​មោទនភាព​ខ្លាំង​បំផុត ចំពោះ​ចរន្ត​នយោបាយ​ជា​ប្រវត្តិសាស្ត្រ​ដែល កំពុង​អំ ណោ​យ​ផល​ចំពោះ​គណបក្សប្រឆាំង ហើយ​វា​ជា​ចរន្ត​ជ័យជំនះ​ដែល​អាច​នាំ​ឲ្យ​អ្នកស្នេហាជាតិ​និង​អ្នកប្រជាធិបតេយ្យ ឡើងកាន់​កាប់​ជោគ​វាស នា​ប្រទេសជាតិ នៅពេលដែល​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ មានការ​ភ្ញាក់រលឹក ហើយ​ព្យាយាម​រើបម្រះ​ឲ្យ​រួច​ផុតពី​ការជិះជាន់​សង្កត់សង្កិន និង​ភាពក្រីក្រ​រហេមរហាម​ដោយសារ​ការដឹកនាំ​មិន​ត្រឹមត្រូវ​របស់លោក ហ៊ុន សែន ក្នុង​រយៈពេល​៣៤​ឆ្នាំ​កន្លងទៅនេះ​។​

​លោក​ប្រធាន សម រង្ស៊ី បានគ្រោង​មក​បំពេញបេសកកម្ម​ជា​ផ្លូវការ​រយៈពេល​២​សប្តាហ៍​នៅក្នុង​តំបន់ អាស៊ីអាគ្នេយ៍ ដែល​ក្នុងនោះ​លោក​ប្រធាន សម រង្ស៊ី ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង​ប្រទេស​ភូមា​។ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក គឺ​លោក​ប្រធាន សម រង្ស៊ី ត្រូវ​ទៅ​បំ ពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ នៅ​ប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៣ ដែល​នៅ​ទីនោះ​លោក​ប្រធាន សម រង្ស៊ី ត្រូវ ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ដ៏​សំខាន់ របស់​ក្រុមប្រឹក្សា​អ្នក​ប្រជា​ធិបតេយ្យ​សេរី​អាស៊ាន គឺ​ក្នុងនាម​លោក​ប្រធាន សម រង្ស៊ី ដែលជា​ប្រ ធាន​ក្រុមប្រឹក្សា​នេះ សម្រាប់​អាណត្តិ​រយៈពេល​២​ឆ្នាំ និង​ធ្វើជា​អធិបតី​រៀប ចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការប្រយុទ្ធ​ទាមទារ​នូវ​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិ​សេរី ភាព ក៏ដូចជា​សិក្ខាសាលា​ថ្នាក់​អន្តរជាតិ​មួ​ួ​យ​ស្តីពី​ប្រព័ន្ធ​ចូលរួម​របស់​ស្ត្រី ក្នុង​ភាពជា​អ្នកដឹកនាំ​។ 

លោក​ប្រធាន សម រង្ស៊ី មាន​កិត្តិយស​យ៉ាង​ធំធេង​ក្នុងតួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នកប្រជាធិបតេយ្យ​សេរី​អាស៊ាន ដែលជា​តំណាង​ឲ្យ​រដ្ឋាភិបាល​និង​គណបក្សប្រឆាំង​មកពី​ចំនួន​១១​ប្រទេស​រួមមាន​ប្រទេស​ភូមា កម្ពុជា ឥណ្ឌូ នេ​ស៊ី ម៉ាឡេស៊ី មុ​៉​ង​ហ្គោ​លី ប៉ា​គី​ស្ថាន ហ្វីលីពីន សិង្ហ​បុរី ស្រីលង្ការ តៃវ៉ាន់ និង​ប្រទេស​ថៃ​។​

​ក្នុង​កម្មវិធី​ក៏បាន​បញ្ជាក់​ផងដែរ ថា លោក​ប្រធាន សម រង្ស៊ី ត្រូវ​បន្ត​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រ ទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​៤ និង​ថ្ងៃ ទី​៥ ខែមីនា ឆ្នាំ​២០១៣ ដែល​នៅ​ទីនោះ​លោក​ប្រធាន សម រង្ស៊ី ត្រូវ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​ដំណើរការ​បោះឆ្នោតជាតិ​លើក​ទី​១៣ នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​សន្និសីទ​អន្តរជាតិ​នេះ ត្រូវធ្វើឡើង​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ រៀបចំឡើង​ដោយ​ចលនា​អ្នក​ជាតិ​និ យម​របស់​ប្រទេស​ម៉ាឡេស៊ី ដឹកនាំ​ដោយ​លោក​បណ្ឌិត អាន់​វ៉ា អី​ុ​ប្រា​ហី​ុ​ម​។​លោក​ប្រធាន សម រង្ស៊ី ត្រូវ ឡើង​ថ្លែង​សុន្ទរកថា​ដ៏​មានតម្លៃ ដើម្បី ចែករំលែក​នូវ​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ទាមទារ​ឲ្យ​មាន ដំណើរការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ក៏ដូចជា​ការទាមទារ​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត ហើយ​សន្និសីទ​អន្តរជាតិ​ដ៏​សំខាន់​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ​នេះ​មានការ​ចូលរួម​ពី​សំ ណាក់​អ្នកប្រជាធិបតេយ្យ​និង​អ្នក​ស្រឡាញ់​យុត្តិធម៌​ជាច្រើន មកពី​បណ្តា​ប្រទេស​អាស៊ាន​។

​ក្រោយពេល​បញ្ចប់​ទស្សន​កិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល​២​ថ្ងៃ លោក​ប្រធាន សម រង្ស៊ី ត្រូវ​បន្តទៅ​បំពេញបេសកកម្ម​នៅក្នុង​ប្រទេស​ភូមា ចន្លោះ​ថ្ងៃ​៩ និង​ទី​១០ ខែមីនា ឆ្នាំ​២០១៣​នេះ​ផងដែរ ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​មហាសន្និបាត​ជា​ប្រវត្តិសាស្ត្រ​របស់​សម្ព័ន្ធ​គណបក្ស​ប្រជាធិបតេយ្យ​របស់​ភូមា ដែល​ដឹកនាំ​ដោយ​លោកស្រី​អ៊ុង​សាន សូ​៊​ជី ហើយ មហាសន្និបាត​នេះ នឹងមាន​ការជជែក ដេញដោល​យ៉ាង​ទូលំទូលាយ អំពី​ការឃ្លាំមើល​យ៉ាង​ជិតដិត​ពីស​ហគ មន៍​អន្តរជាតិ​លើ​ការកែទម្រង់​ក្នុងប្រទេស​ភូមា​។ មហាសន្និបាត​នេះ​ត្រូវ​រៀបចំឡើង​នៅ​ក្រុង​រ៉ង់​ហ្គូ​ន ប្រទេស​ភូមា ហើយ​លោក​ប្រធាន សម រង្ស៊ី ក៏មាន​ឱកាស​ជួបពិភាក្សា​លើ​បញ្ហាសំខាន់ៗ​ជាច្រើន ជាមួយ​មេដឹកនាំ​បក្សប្រឆាំង​របស់​ភូមា គឺ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ត្រូវ​បានដាក់​ឲ្យ​ជាប់ឃុំ​នៅក្នុង​ផ្ទះ​អស់​រយៈពេល​ច្រើន ឆ្នាំ ចាប់តាំងពី​រដ្ឋាភិបាល​ភូមា មិន​ទទួលស្គាល់​ភាព​ជ័យជំនះ​ក្នុងការ​បោះឆ្នោត និង​មិនបាន​ប្រគល់​អំណាច ឲ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី តាំងពីដើម​ទសវត្សរ៍ ឆ្នាំ​១៩៩០​។

​លោក​ប្រធាន សម រង្ស៊ី មានគុណ​តម្លៃ​ខ្ពស់បំផុត​ដែល​សហគមន៍​អន្តរជាតិ​បានទទួល​ស្គាល់ និង​តែងតែ​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​ជា​អធិបតី ឬ​ជា​វាគ្មិន​កិត្តិយស​ក្នុង​សន្និសីទ ឬ​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ ដោយ​អន្តរជាតិ​មិនបាន​ទទួលស្គាល់​ការផ្តន្ទាទោស​តាមរយៈ​តុលាការ​ឡប់ឡែ ដែល​ក្រុម​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ ដើម្បី​រករឿង​និង​រារាំង​មិន​ឲ្យ​លោក​ប្រធាន សម រង្ស៊ី វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត​នា​ខែកក្កដា ខាងមុខនេះ​។ យ៉ាងណាក៏ដោយ​វត្ត មាន​របស់លោក​ប្រធាន​សម រង្ស៊ី ក្នុង ការចូលរួម​បោះឆ្នោតជាតិ​អាណត្តិ​ទី​៥ មានតម្លៃ​ខ្លាំងណាស់​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ដាក់​ការទាមទារ ឲ្យ​ក្រុម​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​ធានារៀបចំ​ការបោះឆ្នោត​ឲ្យ​មាន​ភាព សេរី​និង​យុត្តិធម៌​គួរ​ជាទី​ទុកចិត្ត​ដោយ មានការ​ចូលរួម​ប្រកួតប្រជែង​ដោយផ្ទាល់​និង​ពេញលេញ​ពី​សំណាក់​លោក ប្រធាន សម រង្ស៊ី​។ 

សូមបញ្ជាក់ថា​ដំ ណើ​រ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល ២​សប្តាហ៍​របស់លោក​ប្រធាន​សម រង្ស៊ី មកកាន់​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង ប្រទេស​ភូមា​នៅពេលនេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅពេលដែល​មេដឹកនាំ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អង្គការសហប្រជាជាតិ​បានដាក់​ការទាមទារ​យ៉ាងខ្លាំង​ក្លា​ឲ្យ អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​ទម្លាក់ចោល នូវ​បទចោទប្រកាន់ និង​បើក​ច្រក​ឲ្យ​លោក​ប្រធាន សម រង្ស៊ី វិល​មក​ចូលរួម​ក្នុងការ​បោះឆ្នោត​នា​ខែកក្កដា ខាងមុខនេះ​ដោយ​គ្មាន​លក្ខខណ្ឌ និង​ប្រកបដោយ​សុវត្ថិភាព​៕

No comments:

Post a Comment

yes