លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
លោក ម៉ម សូណង់ដូ នៅថ្ងៃចេញពីព័ន្ធនាគារព្រៃស
លោកសម រង្ស៊ី បានហៅការដោះលែងលោក ម៉ម សូណង់ដូ
ថាជាផ្នែកមួយដែលរាជរដ្ឋាភិបាលកម្ពុជា
ទទួលយកសម្ពាធរបស់សហគមន៍អន្តរជាតិ
ជាជាងការជំរុញឲ្យកម្ពុជាជារដ្ឋដែលពោរពេញដោយសេរីភាពសារព័ត៌មាន
។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានផ្សព្វផ្សាយជាសាធារណៈ
បានលើកឡើងថា ការដោះលែងលោក ម៉ម សូណង់ដូ មិនមែនជារឿងចៃដន្យទេ
គឺកើតឡើងទន្ទឹមនឹងការដាក់សម្ពាធពីសហគមន៍អន្តរជាតិ ។ លោកសម
រង្ស៊ី ចង់និយាយថា ការដោះលែងលោក ម៉ម សូណង់ដូ
បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រទេសបារាំង
បានលើកឡើងចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅថ្ងៃថ្វាយព្រះភ្លើងព្រះបរមរតនៈកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម
សីហនុ ។
សេចក្តីថ្លែងការណ៍របស់លោកសម រង្សី
ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងទៀតថា
ការដាក់សម្ពាធរបស់សហគមន៍របស់អន្តរជាតិកាន់តែខ្លាំងឡើងៗ
ឲ្យកម្ពុជាបើកទូលំទូលាយផ្នែកសេរីភាពសារព័ត៌មាន
ដែលកម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា
នាពេលខាងមុខនេះ ៕
No comments:
Post a Comment
yes