ការសន្យានេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋទាំងនោះ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
ព្រួយបារម្ភបាត់បង់ដីស្រែចម្ការ ដោយសារក្រុមហ៊ុនចិនពីរ ឈ្មោះថា
រួយហ្វេង និងឡានហ្វេង បានកំពុងប្រតិបត្តិការឈូសឆាយដីរបស់ពួកគាត់ ។
ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពីង ទ្រីដា
មានប្រសាសន៍នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋ
ដែលមានជម្លោះដីធ្លីកាលពីម្សិលមិញថា
នឹងមិនអនុញ្ញាតឲ្យក្រុមហ៊ុនចិនឈូសឆាយប៉ះពាល់លើដីប្រជាពលរដ្ឋទាំង១៥០គ្រួសារនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣
ប្រជាពលរដ្ឋភូមិប្រមេរ ភូមិស្រែព្រាង ភូមិបុស្សធំ ក្នុងឃុំប្រមេរ
បានទៅទប់ស្កាត់ក្រុមហ៊ុន កុំឲ្យឈូសឆាយដីនៅតំបន់អូព្រាល
តំបន់អូពពាំ អូបេស និងតំបន់ព្រៃក្ចះ។
តែក្រុមហ៊ុននៅតែបន្តការឈូសឆាយ រហូតមកដល់ពេលនេះ៕
No comments:
Post a Comment
yes