សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 21, 2013

ពហុ​កីឡ​ដ្ឋាន​មរតក​តេជោ​នឹង​ចាប់​សាង​សង់​មុន​ចូល​ឆ្នាំ​ខ្មែរ

130321_28a
នេះ​ គឺ​ជា​គំ​រូ​ប្លង់​​របស់​ពហុ​កីឡ​ដ្ឋាន​មរតក​តេ​ជោ ដែល​នឹង​ត្រូវ​សាង​សង់​នៅ​ថ្ងៃ​ទី​១២ ខែ​មេ​សា​
ភ្នំពេញ: ពហុ​កីឡដ្ឋាន​ជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា «ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ»​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​លើ​ទំហំ​ដី​ជាង​៨០​ហិកតា​និង​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ គ្រោង​នឹង​បញ្ចុះ​បឋម​សិលា​និង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា​ឆ្នាំ​២០១៣ មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​តំណាង​គណ:​កម្មការ​សាង​សង់​បាន​ឲ្យ​ដឹង​ថា​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​នេះ​ត្រូវ​បាន​គូស​ប្លង់​ដោយ​ជនជាតិ​ខ្មែរ និង​តាម​រចនាប័ទ្ម​ខ្មែរ​ថែម​ទៀត​ផង​ដោយ​អាច​ផ្ទុក​មនុស្ស​បាន​ជាង​១០​ម៉ឺន​នាក់​ហើយ​មាន​បំពាក់​តាំង​ពី​ប្រព័ន្ធ​ភ្លើង​គ្រប់​គ្រាន់​មាន​ទីលាន​ប្រកួត​កីឡា​បាល់ទាត់ បាល់បោះ បាល់​ឱប ប៉េតង់ អត្ត​ពលកម្ម ហែល​ទឹក​ដែល​គោរព​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​អន្ដរជាតិ​ទាំង​អស់​។

លោក វ៉ាត់ ចំរើន ជា​អនុ​ប្រធាន​នៃ​អនុគណៈ​កម្មការ​ត្រួត​ពិនិត្យ​ការ​សាង​សង់ និង​អនុ​គណៈ​កម្មការ​វាយ​តម្លៃ​ដី​ធ្លី​និង​សំណង់ ផង​នោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ពហុ​កីឡដ្ឋាន​ដ៏​ថ្មី​ទំនើប​មួយ​នេះ​នឹង​សាង​សង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ជាង​៨០​ហិកតា​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភាគ​ខាង​កើត​ឆៀង​ខាង​ជើង​រាជធានី​ភ្នំពេញ (នៅ​តំបន់​ស្ពាន​លោក​ឧកញ៉ា លី យ៉ុង​ផាត់​)។
លោក​អគ្គ​លេខា​ធិការ​របស់ NOCC រូប​នេះ​បាន​មាន​ប្រសាសន៍​ថា៖ «ផ្ទៃ​ដី​ប្រមាណ​៦០​ភាគ​រយ​នៃ​ផ្ទៃ​ដី​ទាំង​មូល​នឹង​គ្រប​ដណ្តប់​ទៅ​ដោយ​តំបន់​បៃតង​ដោយ​មាន​ដើម​ឈើ​ស្មៅ​និង​សួនច្បារ​ជា​ដើម រីឯ​ផ្ទៃ​ដី​៤០​ភាគរយ​ទៀត គឺជា​សំណង់​កីឡ​ដ្ឋាន​ដែល​មាន​ការិយាល័យ​និង​ទីលាន​កីឡា​ចម្រុះ​ជាច្រើន»។
ទាក់​ទង​នឹង​ដំណើរ​ការ​នៃ​ការ​សាង​សង់​លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា ការដ្ឋាន​នឹង​ចាប់​ឡើង​នៅ​ខែ​មេសា​ឆ្នាំ​២០១៣​នេះ​ហើយ​លោក​មិន​ទាន់​ហ៊ាន​អះអាង​ថា វា​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។ ប៉ុន្តែ​ការ​សាង​សង់​នៅ​លើ​កីឡ​ដ្ឋាន​ដ៏​ទំនើប​នេះ នឹង​ប្រព្រឹត្ត​ទៅ​ជា​ច្រើន​ដំណាក់​កាល ហើយ​ការ​ប្រើ​ប្រាស់​នឹង​ធ្វើ​ឡើង​ជា​បណ្តើរៗ​ទៅ​តាម​ផ្នែក​ដែល​បាន​សាង​សង់ រួច​រាល់​ហើយ។ រីឯ​គម្រោង​នៃ​ការ​សាង​សង់​ទាំង​អស់​នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ​ជា​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ។
តម្លៃ​នៃ​គម្រោង​មិន​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​ឡើយ ប៉ុន្តែ​បើ​តាម​វិស្វករ​ជំនាញ​ការ​សាង​សង់​ពហុកីឡដ្ឋាន​តាម​បទដ្ឋាន​អន្តរជាតិ​គ្រោង​ចំណាយ​ទឹក​ប្រាក់​ជាង​២០០​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​លោក​បាន​បញ្ជាក់​ថា​៖ «ក្រៅ​ពី​សក្តានុពល​ខាង​លើ ពហុ​កីឡដ្ឋាន​មរតក​តេជោ​មាន​កន្លែង​អន្តេវេសិកដ្ឋាន​សម្រាប់​កីឡាករ កីឡាការិនី​ហូប​ចុក​ស្នាក់​នៅ​ជាង​៣០០​នាក់​ទៀត​ផង​។
លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ» នឹង​ក្លាយ​ជា​ពហុ​កីឡដ្ឋាន​ថ្មី​ដ៏​ទំនើប​មួយ​ដែល​ជា​សំណង់​ប្រវត្តិ​សា្រស្ត​ក្នុង​សម័យ​តេជោ​ហើយ​សមស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ ដោយ NOCC គឺជា​ម្ចាស់​គម្រោង​ក្រោម​កិច្ច​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​៕

No comments:

Post a Comment

yes