លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
ឆ្នាំនេះក៏ដូចជាសព្វដងដែរ ប៉ុន្មានខែមុនការបោះឆ្នោតឈានចូលមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបង្ហាញមុខក្នុងពិធីសម្ពោធសមិទ្ធផលនានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។ ពិធីសម្ពោធសមិទ្ធិផលទាំងនោះត្រូវគេមើលឃើញថា គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយដែលគណបក្សកាន់អំណាចប្រើប្រាស់ដើម្បីទាក់ទាញអ្នកបោះឆ្នោត។ តើហេតុអ្វីបានជាសមិទ្ធផលនានាក្លាយជាគន្លឹះក្នុងការឃោសនារកសំឡេងឆ្នោតរបស់គណបក្សកាន់អំណាច ? ហើយតើការប្រើប្រាស់សមិទ្ធផលគ្រប់គ្រាន់ឬទេ សម្រាប់រក្សានិរន្តរភាពអំណាច ?
ប្រសិនបើគេមើលតែមួយភ្លែត ការសម្ពោធសមិទ្ធផលនានាពីសំណាក់នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ដូចជាគ្មានអ្វីប្លែកទេ ពីព្រោះវាជាព្រឹតិ្តការណ៍ដែលគេបានឃើញឡើងស៊ាំអស់ទៅហើយ។ ប៉ុន្តែ ប្រសិនបើគេពិនិត្យឲ្យស៊ីជម្រៅ ពិធីសម្ពោធផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើមនោះ គឺជារបៀបវារៈនយោបាយដ៏សំខាន់មួយរបស់គណបក្សកាន់អំណាច។ ជាពិសេស គឺការបើកសម្ពោធជាសេរីប៉ុន្មានខែមុនពេលបោះឆ្នោត គឺជាព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់។ គេអាចនិយាយបានថា វត្តមានរបស់លោកនាយករដ្ឋមន្ត្រីក្នុងពិធីសម្ពោធសមិទ្ធផលទាំងនោះ គឺជាពេលវេលាដ៏សំខាន់ដើម្បីទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោត ពីព្រោះនៅពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការចូលមកដល់ បេក្ខជននាយករដ្ឋមន្ត្រីគណបក្សកាន់អំណាចរូបនេះមិនបង្ហាញមុខឃោសនារកសំឡេងឆ្នោតទេ។
ជាការពិតណាស់ ការរំលេចសមិទ្ធផលនានាដែលសម្រេចបានក្នុងអាណត្តិដឹកនាំរបស់ខ្លួន គឺជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់មេដឹកនាំខ្មែរ។ ជាក់ស្តែង ឯកសារវីដេអូទាំងឡាយដែលបន្សល់ទុកពីរបបសង្គមរាស្ត្រនិយមរបស់អតីតព្រះមហាក្សត្រសម្តេចឳ នរោត្តម សីហនុ គឺជាភស្តុតាងស្រាប់។ សូម្បីតែក្នុងរបបខ្មែរក្រហមដ៏មហាប្រល័យ មហាបំផ្លិចបំផ្លាញ ក៏មេដឹកនាំសម័យនោះព្យាយាមថតឯកសារវីដេអូស្តីពីសកម្មភាពលើកទំនប់ ទប់ប្រឡាយ របស់ប្រជាជនដើម្បីបង្ហាញពីសមិទ្ធផលរបស់ខ្លួនដែរ។ សារនយោបាយដែលស្តែងចេញពីការបង្ហាញសមិទ្ធផលទាំងនោះគឺ អ្នកដឹកនាំប្រទេសចង់ប្រាប់ប្រជាពលរដ្ឋថា ខ្លួនបានធ្វើអ្វីៗជាច្រើនសម្រាប់បម្រើផលប្រយោជន៍របស់ពួកគេ។
សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធសង្គមរឹតតែមានតម្លៃថែមទៀតសម្រាប់រដ្ឋាភិបាលបច្ចុប្បន្ន ក្នុងបរិបទដែលប្រទេសជាតិរងការបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយរបបខ្មែរក្រហម។ នេះជាហេតុផលដែលគណបក្សប្រជាជនកម្ពុជានៅតែអាចទាញយកប្រយោជន៍មិនចេះរីងស្ងួតពីថ្ងៃ៧ មករា និងសមិទ្ធផលនានាដែលកើតឡើងក្រោយរបបខ្មែរក្រហម។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ដែលសុទ្ធសឹងជាសេចក្តីត្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការកសាងសមិទ្ធផលក្នុងទីវត្តអារាមក៏ជាគោលដៅដែលគណបក្សកាន់អំណាចមិនដែលមើលរំលងដែរ ពីព្រោះសូមកុំភ្លេចថា ជាង៩០ ភាគរយនៃពលរដ្ឋខ្មែរគឺជាពុទ្ធសាសនិក។
ដូច្នេះ វត្តអារាមគឺជាទីកន្លែងដ៏សំខាន់បំផុតសម្រាប់ទាក់ទាញការគាំទ្រ។ អ៊ីចឹងហើយបានជាមន្ត្រីបក្សកាន់អំណាចចូលរួមយ៉ាងសកម្មក្នុងការកសាងវិហារ កុដិ សាលាឆទាន ឬក៏ហែកឋិនចូលវត្តមិនដែលដាច់។ រីឯការចែកអំណោយ ក៏បានផ្តល់ប្រយោជន៍ដល់គណបក្សកាន់អំណាចមិនតិចដែរ។ យ៉ាងណាក៏ដោយចុះ យុទ្ធសាស្ត្រទាំងនេះនឹងចុះថយឥទ្ធិពលបន្តិចម្តងៗ នៅខណៈដែលមហាជនទូទៅផ្តើមយល់ថា នេះជាកិច្ចការធម្មតារបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។ ម្យ៉ាងទៀតផលអវិជ្ជមានទាំងឡាយដែលកើតចេញពីការអភិវឌ្ឍន៍ក៏ជាថ្នាំបន្សាបឥទ្ធិពលនៃយុទ្ធសាស្ត្របង្អួតសមិទ្ធផលរបស់បក្សកាន់អំណាចដែរ។ «គុណមួយរយសំពៅ ទោសមួយចូលទៅ រលាយគុណអស់» នេះជាទស្សនវិជ្ជាដែលគណបក្សកាន់អំណាចមិនអាចមើលស្រាលបានឡើយ ជាពិសេសនៅក្នុងបរិបទដែលគូប្រកួតរបស់ខ្លួនមានកម្លាំងកាន់តែខ្លាំងជាងមុន។
ដូច្នេះ ដើម្បីរក្សាប្រៀបខ្លាំងរយៈពេលយូរអង្វែង និងមិនចេះហួសសម័យ ក្រុមអ្នកវិភាគបានមើលឃើញថា គណបក្សកាន់អំណាចគួរងាកមកគិតគូរពីការកែតម្រូវចំណុចអវិជ្ជមានរបស់ខ្លួនជាចាំបាច់។ មានបញ្ហាជាច្រើន ដែលហាក់ដូចជាមិនពិបាកដោះស្រាយសោះ តែវាបែរជាក្លាយជារឿងរ៉ាំរ៉ៃស្រាយមិនចេញទៅវិញ។ រីឯរឿងខ្លះដែលមិនគួរកើតទាល់តែសោះនោះ ក៏អាចកើតឡើងបានដែរ។ ទាំងនេះសបញ្ជាក់ឲ្យឃើញពីចន្លោះប្រហោងខាងយុទ្ធសាស្ត្រដ៏គួរឲ្យកត់សម្គាល់របស់គណបក្សកាន់អំណាច ដែលចាំបាច់ត្រូវមានការកែតម្រូវ ពីព្រោះចំណុចអវិជ្ជមានទាំងនោះ គឺជាអាវុធដ៏មានប្រសិទ្ធភាពរបស់បក្សប្រឆាំងក្នុងការធ្វើឲ្យលុបបាត់សមិទ្ធផលនានារបស់រដ្ឋាភិបាល៕

No comments:
Post a Comment
yes