សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 4, 2013

វិភាគ​៖ បូរណ​ភាព​ទឹកដី​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​ជាមួយ​ប្រទេស​ជិត​ខាង

បញ្ហា​ព្រំដែន ឬ​បូរណភាព​ទឹកដី ត្រូវបាន​ពលរដ្ឋ​ខ្មែរ​គ្រប់រូប កំពុង​តាមឃ្លាំមើល​យ៉ាង​យក ចិត្ត ទុកដាក់​ ។ ពលរដ្ឋ​ក៏​កំពុង​តាមដានពី​ជំហរ​អ្នកដឹកនាំ​មុនពេល​ពួកគេផ្តល់​ការគាំទ្រ​ឲ្យ​ឡើង កាន់អំណាច​ដែរ ខណៈ​ការ​បោះ​ឆ្នោត​​ថ្នាក់​​ជាតិ​​កាន់​តែ​​ខិត​​ជិត​​មក​​ដល់ ។​

​យ៉ាង​ណា​ម៉ិញ បញ្ហា​​ទឹក​ដី​​កម្ពុជា និង​​វៀត​ណាម ដែល​មាន​ព្រំ​ប្រទល់​​ជាប់​​គ្នា ក៏​​​នៅ​តែ​ជា​ចំ ណុច​​យក​ចិត្ត​ទុក​ដាក់​​ឃ្លាំ​មើល ពី​សំណាក់​​អ្នកនយោបាយ និង​អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម ផង​ដែរ ​។ ការ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល និង​អ្នកនយោបាយ​បក្សប្រឆាំង​នេះ ដោយសារ​ប្រទេស​កម្ពុជា​ធ្លាប់​បាត់​ដី​កម្ពុជា​ម្តង​ហើយ ទៅ​ប្រទេស​វៀតណាម​ក្នុង​សម័យ​អាណានិគម​បារាំង​ ។​

កាលពី​ថ្ងៃ​ពី​ថ្ងៃ​ទី​០១​​ខែ​មីនា​នេះ ក្រុមហ៊ុន​ផ្សព្វផ្សាយ​ធំ​មួយ​របស់​អាមេរិក​ឈ្មោះ ចុះផ្សាយ​ថា ផ្ទៃដី​នៅ​កម្ពុជា​មាន​តែ​១៨១​ពាន់​គីឡូម៉ែត្រ​​ការ៉េ​​ប៉ុណ្ណោះ គឺ​បាត់​អស់​៣៥​គី​ឡូ ម៉ែត្រ​ការ៉េ ។​


ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក​អ៊ូ វីរៈ យល់ឃើញថា ដើម្បី​បង្ហាញ​ពី​​ភាព​ច្បាស់​លាស់​​ថា ការ​ចុះ​ផ្សាយ​​របស់​ក្រុម​ហ៊ុន Google របស់​អាមេរិក​នោះ ខុស​ឬ​ត្រូវ គឺ​​រដ្ឋាភិបាល​កម្ពុជា​​បច្ចុប្បន្ន​ ​ត្រូវ​ទំនាក់ទំនង​​ដោយផ្ទាល់ ឲ្យ​ក្រុមហ៊ុន​ពិនិត្យឡើងវិញ ឬ បង្ហាញ​ពី​ឯកសារ ភស្តុតាង​ពិតប្រាកដ​ 

​ចំណែក​លោក ឡៅ ម៉ុងហៃ ​ជា​អ្នកវិភាគ​ឯករាជ្យ​យល់​ការចុះផ្សាយ​របស់​ក្រុមហ៊ុន Google ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ឯកជន តែ​ជា​ចំណុច​សំខាន់ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​យក​ទុកដាក់ រក្សា​ទំហំ​ដី​ពិត​ដែល​អន្តរជាតិ​ទទួល​ស្គាល់ ដូចជា​មាន​នៅក្នុង​ផែនទី​រក្សា​នៅ​អង្គការ​សហ​ប្រជា​ជាតិ ឬ តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ជា​ដើម​ ។

​មាន​បណ្តាញ​ព័ត៌មាន​អន្តរជាតិ ផ្សាយ​ជា​ភាសារ​ខ្មែរ​ចុះ​ផ្សាយ​​ជា​បន្តបន្ទាប់​ថា ប្រជាពលរដ្ឋ​នៅ​បណ្តោយ​ព្រំដែន បាត់បង់​ដីស្រែ​ចម្ការ​ ។

​មេ​​ដឹក​នាំ​គណបក្សប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា​ គឺ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ក៏​​ដោយ​សារ​លោក​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា បណ្តោយ​រដ្ឋាភិបាល​វៀត​ណា​ម ចូល​កាន់​កាប់​​​ដី​​ប្រជា​​ពលរដ្ឋ​​ខ្មែរ ហើយ​​លោក​​ទៅ​​ដក​​តម្រុយ​បង្គោល​ដែល​រដ្ឋាភិបាល​ទាំង​​ពីរ​​កំណត់​នៅ​ព្រំដែន ​។​

​តែ​ទោះជា​យ៉ាង​ណា​​ កាលពី​ខែ​សីហា ឆ្នាំ​២០១២ ប្រមុខ​រាជរដ្ឋាភិបាល ធ្លាប់​អះអាង​នៅ​ក្នុង​សភា​ថា ផ្ទៃ​ដី​កម្ពុជា បច្ចុប្បន្ន​មិន​បាត់​ទៅ​ប្រទេស​ជិតខាង​ដូកា​ចោទប្រកាន់​ពី​បក្ស​ប្រឆាំ​ង និង​អ្នកតាមដាន​បញ្ហា​សង្គម​ទេ តែ​ផ្ទុយ​ទៅ​វិញ​កម្ពុជា​មាន​ផ្ទៃ​ដី​​លើស​ពី ១៨១​​ពាន់​​០៣៥​​គី​ឡូ​​ម៉ែត្រ​​កា​រ៉េ ដែល​កម្ពុជា​បាន​តម្កល់ទុក​នៅ​អង្គការ​សហ​ប្រជាតិ​ ។

​សម្រាប់​គេហទំព័រ វី​គី​ភី​ឌៀ ចុះផ្សាយ​ថា កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី ១៨១ ០៣៥​គី​ឡូ ម៉ែត្រ​ការ៉េ មាន​ខ្សែបន្ទាត់​ព្រំដែន​សរុប​ប្រវែង ២៥៧២​គម ក្នុង​​នោះ​​ជាប់​​ជាមួយ​ថៃ ៨០៣​គម ​វៀត​ណាម ​១២២៧​គ​ម​ និង​​ជាមួយ​​ឡាវ​​៥៤១​​គម​។ គណៈកម្មាធិការ​​ព្រំ​ដែន​កម្ពុជា កំពុង​សហការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ពិសេស​ប្រទេស​វៀតណាម និង ប្រទេស​ថៃ ដែល​កំពុង​មាន​ជម្លោះ​ ៕

No comments:

Post a Comment

yes