ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ស្ពឺ
ដែលដឹកនាំដោយលោក នុត រំ ដួល ជាប្រធានក្រុមការងារខេត្ត កាលពីថ្ងៃទី០៣ ខែមីនា
ឆ្នាំ២០១៣ បានដឹកនាំក្រុមការងារ ខេត្ត ហើយនិងស្រុកក្នុងការចុះជួបជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
។
ជាមួយគ្នានោះពេលព្រឹកលោក នុត រំដួល
បានធ្វើតំណើងចុះជួបពលរដ្ឋនៅភូមិក្តុល ឃុំតា្រច ពង ស្រុកឧត្តង
និងនៅពេលរសៀលកម្មវិធីបានប្រារព្វធ្វើឡើងនៅភូមិសំរោងជើងភ្នំ ឃុំដីសែន ស្រុកសំរោងទង
។
ដូចគ្នានេះ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ លោក សុខ
អុំស៊ា សមាជិករដ្ឋសភា ពេលព្រឹកបានអញ្ជើញចុះទៅជួបសំណេះសំណាល
ផ្សព្វផ្សាយគោលនយោបាយគណបក្ស សង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋនៅភូមិមីលាវ ឃុំទួលអំពិល
ស្រុកបសេដ និងនៅពេលរសៀលអញ្ជើញចុះទៅជួបពលរដ្ឋនៅភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី
។
ដោយឡែកនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣នេះ លោក សុខ អុំស៊ា
អមតំណើរដោយលោក ទៀង សៀន ក្រុមការងារខេត្ត ប្រធានប្រតិបត្តិខេត្ត
ប្រធានប្រតិបត្តិស្រុក គណៈកម្មាធិការប្រតិ បត្តិស្រុក
សមាជិកក្រុមប្រឹក្សាស្រុកក្នុងតំណែង សមាជិកក្រុមប្រឹក្សាឃុំក្នុងតំណែងទាំង១៥ឃុំ
ទូទាំងស្រុកសំរោងទង បានបើអង្គប្រជុំអាណត្តិស្រុកសំរោងទង
ដើម្បីបូកសរុបការងារដែលបានធ្វើកាលពីខែកុម្ភៈកន្លងមក និងដាក់ផែនការណ៏ថ្មីសម្រាប់ខែមីនា
។
ក្នុងនោះផងដែរអង្គប្រជុំបានធ្វើការសម្រេចជាសម្លេងតែមួយ
ក្នុងការបន្តលើកស្លាកគណបក្ស សង្គ្រោះជាតិឲ្យបានរួចរាល់ទូទាំងស្រុកនៅមុនការបោះឆ្នោត
និងការរៀបចំរចនាសមព័ន្ធភូមិ ការរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំឃុំក្នុងមួយឃុំចំនួន១០នាក់ភាពជាអ្នកដឹកនាំ
ការរៀបចំវេទិការថ្នាក់ស្រុក និងឃុំ ព្រមទាំងដាក់កម្មវិធីជូនលោកប្រធាន កឹម សុខា
ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣
ស្ថិតនៅក្នុងភូមិត្រពាំងស្រស់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងបន្តប្រជុំការងារដើម្បីដាក់ ផែនការណ៏បន្តបន្ទាប់ទៀត
ក្នុងយុទ្ធនាការចុះជួបជាមួយប្រជាពលរដ្ឋ ដោយហេតុថាការបោះ
ឆ្នោតជាតិបានខិតជិតចូលមកដល់ហើយ ដែលគណបក្ស សង្គ្រោះជាតិ មានរូបលោកប្រធាន សម រង្ស៊ី
ជាប្រធាន និងលោកប្រធាន កឹម សុខា ជាអនុប្រធាន គឺជាគូរប្រជែងតែមួយគត់ជាមួយនិងគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
៕
No comments:
Post a Comment
yes