សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 4, 2013

ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តសៀបរាបចុះជួសជុលស្លាកគណបក្ស ចំនួន៧នៅក្នុងភូមិសាស្រ្ត២ស្រុកនិង១ក្រុង


រហូតមកដល់ពេលនេះ ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តសៀបរាប នៅតែ បន្តចុះលើកស្លាក និងជួសជុលស្លាកគណបក្ស សង្គ្រោះជាតិ ជាបន្តបន្ទាប់ដើម្បីឲ្យបានរួចរាល់ នៅមុនការបោះឆ្នោតចូលមកដល់ទៅតាមផែនការណ៏ដែលបានដាក់ចេញ ។

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ លោក សុខ គឹមសេង ក្រុមការងារចលនាប្រជាធិប​តេយ្យ​សង្គ្រោះជាតិសៀមរាប បានដឹកនាំក្រុមការងាររបស់ខេត្ត និងស្រុក ចុះទៅជួសជុលស្លាកគណ បក្ស​ សង្គ្រោះជាតិ ចំនួន៧ស្លាក ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង  ក្រុងសៀមរាប និងស្រុកបន្ទាយស្រី ។

សកម្មភាពរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិធ្វើនេះ ក៏ជាការឆ្លើយតបចំពោះបងប្អូន ប្រជាពលរដ្ឋទូទៅ ដែលពួកគាត់ចង់ឃើញនិងចង់ស្គាល់ស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ ដែលគណបក្ស សង្គ្រោះជាតិ កើតចេញពីការរួមបញ្ចូលគ្នារវាងគណបក្សប្រជាធិបតេយ្យពីរ និងការចូលរួមយ៉ាងសស្រាកស្រាំពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្នេហាជាតិ ស្រ លាញ់ទឹកដី យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងជាកត្តាផ្តល់ភាពងាយស្រួលជូនពួកគាត់នៅ​ពេល​បោះឆ្នោតថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះផងដែរ ។


ប្រជាពលរដ្ឋខ្មែរបន្ទាប់ពីការឮ និងបានឃើញអ្នកប្រជាធិបតេយ្យរួមគ្នាជាសម្លេងតែមួយ ធ្វើឲ្យ ពួកគាត់មានជំនឿយ៉ាងខ្លាំងថា សម្រាប់ការបោះឆ្នោតអាណត្តិទី៥នេះ អ្នកប្រជាធិបតេយ្យ និង​ទទួលបានជ័យជំនះជាក់ជាមិនខានឡើយ ដោយហេតុថា ប្រជាពលរដ្ឋលែងបោះ​ឆ្នោតគាំ​ទ្រ​គណបក្សកាន់អំណាចទៀតហើយ ព្រោះការគ្រប់គ្រងរបស់ពួកគេអស់រយៈពេល៣៤ឆ្នាំកន្លង​មកនេះ គ្មានអ្វីជាការរីកចំរើនគួរឲ្យកត់សម្គាល់នោះឡើយ ក្រៅតែជំពាក់បំណុលបរទេស​គ្រប់​ទិសទី ការរំលោភសិទ្ធិពលរដ្ឋខ្លួនឯង ការរំលោភយកដីពលរដ្ឋ ការប្រព្រឹត្តអំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុកជាដើមនោះ ។

No comments:

Post a Comment

yes