សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

បុគ្គលិក​សណ្ឋាគារ​អង្គរ​វីឡា តវ៉ា​ជាថ្មី ដោយសា​រគ្មាន​ដំណោះ ស្រាយ​អស់​រយៈ​ជាង​មួយ​ឆ្មាំ​

ទិដ្ឋភាព​នៃ​ការតវ៉ា និង​សណ្ឋាគារ​អង្គរ​វីឡា ដែល​ពុំមាន​សរសេរ​ស្លាក ជា​អក្សរ​ខ្មែរ​
សណ្ឋាគារ​អង្គរ​វីឡា ដែល​ពុំមាន​សរសេរ​ស្លាក ជា​អក្សរ​ខ្មែរ​

ខេត្តសៀមរាប: កម្មករ​បុគ្គលិក​ដែល​ធ្លាប់​បំរើការ នៅ​សណ្ឋាគារ​អង្គរ​វីឡា ជាង​១០​នាក់ បាន​លើក​បដារ ទូងស្គរ ស្រែក​ដាក់​មីក្រូ តវ៉ា​ជាថ្មី កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃទី​៦​ខែ​មិនា នៅមុខ​សណ្ឋាគារ​អង្គរ​វីឡា ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជាប់​ចុងស្ពាន​នាគ ផ្នែក​ខាងកើត ខណៈ​ថៅ​កែប​ញ្ឍ​ប់​បុគ្គលិក អស់​រយៈពេល​ជាង មួយឆ្នាំ​ហើយ នៅតែ​គ្មាន​ដំណោះ ស្រាយ​។​

មុនពេល​ក្រុម​បាត​ករ ប្រមូលផ្តុំ​គ្នា​លើក​បដារ​តវ៉ា សមត្ថកិច្ច​ក្រុង​សៀមរាប រួមមាន​ប៉ូលិស មូលដ្ឋាន ប៉ូលិស​ក្រុង ប៉េអឹម ប្រដាប់​ដោយ​ដំបង ខែល បានដាក់​ពង្រាយ​នៅលើ​ដងផ្លូវ​ជាតិ (​ផ្លូវ​ស្ពាន​នាគ​)​និង​តាម​បណ្តា​ច្រក​ផ្លូវ ចូលទៅ​កាន់​សណ្ឋាគារ អង្គរ​វីឡា​។ 

ការដាក់​ពង្រាយ​កម្លាំង​យ៉ាង នេះ​ត្រូវបាន​អះអាងថា ត្រៀមលក្ខណៈ​ទប់ស្កាត់ ក្រុម​បាត​ករ ខ្លាចក្រែង​ធ្វើ​អ្វី​ហួស​ពី​ការតវ៉ា និង​អាច ប៉ះពាល់​ដល់​សន្តិសុខ ក្រុង​ទេសចរណ៍​មួយ​នេះ​។ ជាមួយគ្នា​នោះ ថៅកែ​សណ្ឋាគារ ក៏បាន​យក​ឡាន ជាច្រើន​គ្រឿង ទៅ​ដាក់​ឡោមព័ទ្ធ សណ្ឋាគារ​របស់ខ្លួន ដើម្បី​បិតផ្លូវ​កុំ​ឲ្យ​ក្រុម​បាត​ករ ចូលទៅក្នុង សណ្ឋាគារ​របស់ខ្លួន​បាន​។ ប៉ុន្តែ​ទីបំផុត សម្រែក​មីក្រូ និង​សម្លេង​ទូងស្គរ បាន​លាន់ឮ​យ៉ាង​កងរំពង នៅ ក្នុង​សណ្ឋាគារ​នោះ បើទោះបីជា​មានការ​រារាំង ពី​សំណាក់​សមត្ថកិច្ច​ក៏ដោយ​។​


មុនពេល​សម្លេង​ទូងស្គរ លាន់ឮ​នៅក្នុង​សណ្ឋាគារ គេ​បានឃើញ​សមត្ថកិច្ច ព្យាយាម​ចរចារ ជាមួយ​ប្រធាន​សហ​ព័​ន្ធសហជីព​កម្មករ សុំ​កុំ​បង្កើត​ទង្វើ​បែបនេះ និង​រារាំង​មិន​ឲ្យ​ចូលធ្វើ​ក្នុង​សណ្ឋាគារ តែ​គ្រប់យ៉ាង​នៅតែ​ពុំបាន​លទ្ធផល​ដដែល​។​

​នៅលើ​បដារ​របស់​អ្នក​តវ៉ា មាន​សរសេរថា ត្រូវយក​កម្មករ​ចូលធ្វើការ​វិញ​។ សិទ្ធិ​ស្ត្រី​ជា​សិទ្ធិ សហជីព​។ មាន​សហជីព​គឺ​ជំរុញ​ឲ្យ ន​យោជក​គោរព​ច្បាប់​ស្តីពី​ការងារ​។ ក្រៅពី​អក្សរ​លើ​បដារ ពួក​អ្នក តវ៉ា​ស្រែកថា​សុំ​ឲ្យ​ន​យោជក ចេញមុខ​មក​និយាយ​គ្នា​។ សុំ​ឲ្យ ន​យោជក គោរព​ច្បាប់​នៅ​ស្រុក​ខ្មែរ​ផង​។​កុំ អាង​ខ្លួន​ជា​បរទេស មិន​គោរព​ច្បាប់​កា​ងារ​របស់​ខ្មែរ​។ ក្រៅពី​សម្លេង​ទាំងនេះ​ពួកគេ​បាន​ស្រែក ទៀតថា សុំ​ឲ្យ​លោក​មេធាវី​ខាង​ន​យោជក ចេញមុខ​មក​និយាយ​គ្នា​តាមផ្លូវ​ច្បាប់​។ ន​យោជក​កុំ​ជឿ​មេធាវី​ដែល ញុះញង់​បង្កើត​ឲ្យ​មានរឿង ព្រោះ​ជា​មេធាវី​ដែល​មិន​ស្គាល់​ច្បាប់​។​

ទោះបីយ៉ាងណា សណ្ឋាគារ​អង្គរ​វីឡា ដែល​ពុំមាន​សរសេរ​ស្លាក​ជា​អក្សរ​ខ្មែរ គេ​មិនឃើញ ថៅកែ​ឬ​តំណាង​ណាមួយ​ចេញមក​ចរចារ​គ្នា​ទេ​។ ប៉ុន្តែ​ក្រោយ​សម្រែក និង​សម្លេង​ទូងស្គរ កាន់តែ លាន់ឮ​រំពង ខ្លាំង​ឡើងៗ ដែល​ធ្វើ​ឲ្យ​ផ្អើល​មហាជន​ស្ទើ​ពេញ​ក្រុង​សៀមរាប តំណាង​អាយ្យ​កា​សាលា ដំបូង​ខេត្ត និង​ប្រធាន​មន្ទីរ​ការងារ​ខេត្ត បាន​ចូលទៅ​សម្របសម្រួល​។ គឺ​សុំ​ឲ្យ​ប​ញ្ឍ​ប់​សកម្មភាព​ទាំង នោះ ដោយ​ឲ្យ​ទៅ​វែកញែក​នៅ​តុលាការ​។ ប៉ុន្តែ​នៅតែ​គ្មាន​លទ្ធផល​។​

នៅក្នុង​គ្រានោះ ប្រ​ធាប​សហព័ន្ធ​សហជីប បាន​លើកឡើងថា ពួកគេ​អា​ចប​ញ្ឍ​ប់​បាន​ភ្លាមៗ តែ សុំ​ឲ្យ​តុលាការ​ចាត់ការ​រឿងនេះ​ជាបន្ទាន់​។ ក្រោយពី​ការចរចារ​គ្មាន​លទ្ធផល តំណាង​អាយ្យ​កា រួមទាំង សមត្ថកិច្ច សម្រេច​ដកថយ​វិញ​ទាំងអស់ ដោយ​ទុក​ឲ្យ​ក្រុម​បាត​ករ ធ្វើតាម​ទំនើងចិត្ត​។​

​ជាមួយនឹង​ការដកថយ​របស់​សម​ត្ថ​កិច្ច ពី​ហ្វូង​បាត​ករ ត្រូវបាន​មន្ត្រី​ប៉ូលីស​មូលដ្ឋាន​ម្នាក់ បង្ហើប​ថា ដោយសារតែ​ថៅកែ​សណ្ឋាគារ​នេះ រឹងរូស​មិន​ព្រម​ចរចារ និង​មិន​ព្រម​ទទួលយក​អ្វីដែល អាជ្ញាធរ​ខំ​ផ្សះផ្សារ​។​
​ប្រធានស្តីទី សហ​ព​ន្ធ័​សហជីព​កម្មករ លោក​ម៉ម រិទ្ធី បាន​ឲ្យ​ដឹងថា កាលពី​ដើមឡើយ​ថៅកែ បា​នប​ញ្ឍ​ប់​បុគ្គលិក កម្មករ​អស់​ចំនួន​៦៧​នាក់ ហើយក៏​នាម​ការតវ៉ា រហូតមក​។ តែ​ក្រោយពេល​តវ៉ា​ជា ច្រើនដង​ថៅកែ​បាន​យល់ព្រម បើក​លុយ​ឲ្យ​បុគ្គលិក​ចំនួន​៥២​នាក់​។ ដោយ​ពេលនេះ​នៅសល់តែ ១៥​នាក់​ទេ​។ ក្នុងការ​តវ៉ា​នេះ​គឺ​សុំ​ឲ្យ​ថៅកែ​ទទួលយក បុគ្គលិក​១៥​នាក់​នេះ​វិញ និង​សុំ​ឲ្យ​បង់ប្រាក់​រំលឹក ពីថ្ងៃ​ប​ញ្ឍ​ប់​រហូតដល់​ថ្ងៃ​ចូលធ្វើការ​វិញ​។ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​នឹង​បន្តធ្វើ​ការតវ៉ា ជា​រៀងរហូត ហើយ អាចឈាន​ដល់​យក​កៅ​ស៊ូតង់ មក​ក្រាល​ដេក​នៅមុខ​សណ្ឋាគា​នេះ​ទៀត​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល ម្ចាស់​សណ្ឋាគារ លោកស្រី ទេព វ​ត្ថូ និង​ស្វាមី ជា​ជនបរទេស​មិនបាន បង្ហាញមុខ ដើម្បី​សុំ​ការពន្យល់​ទេ ជុំវិញ​ហេតុ​ការ​ទាំងនេះ​។ យ៉ាងណាក៏ដោយ ក្រោយ​សមត្ថកិច្ច ដកថយ​វិញ​អស់ រហូត​ម៉ោងជាង​១១​ថ្ងៃត្រង់ ក្រុមអ្នកតវ៉ា​នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា ទំនាស់​រាំ​រ៉ៃ នៅ​សណ្ឋាគារ​អង្គរ​វីឡា រវាង​ថៅកែ​និង​បុគ្គលិក ដែល​បង្ក​ការ ឈឺក្បាល​ដល់​សមត្ថកិច្ច និ​អាជ្ញាធរ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​ខូច សណ្តាប់​ធ្នាក់​ក្រុង​ទេសចរ​ណ៏​នេះ បាន​កើតឡើង​ចាប់តាំងពី​ខែ កក្កដា​ឆ្នាំ​២០១១​មក​ម្លេះ មិនដឹងថា​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​ទើប​អាច បញ្ចប់​បាន​៕

No comments:

Post a Comment

yes