សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

អង្គរក្សពាក់ផ្កាយពីរ បាញ់បោះសេរី ៦ គ្រាប់

ភ្នំពេញ: មន្ត្រី​អង្គរក្ស​ពាក់​ផ្កាយ​ពីរ​ម្នាក់ ទំនង​ស្រវឹងស្រា​បាន​បើករថយន្ត​ហាយ​ឡេ​ន​ឌ័​រ ដល់​ម្តុំ​ផ្ទះ​លក់​សាច់​ឆ្កែ​ភូមិ​ឫស្សី​ស្រស់ ក៏​ដក​កាំភ្លើងខ្លី​បាញ់ ៣ គ្រាប់​បណ្តាល​ឱ្ប​បែក​កញ្ចក់​រថយន្ត  ហើយ​ពេល​បើករថយន្ត​ដល់​មុខផ្ទះ បាញ់​ថែម ៣ គ្រាប់​ទៀត​។ 

​ភ្លាមៗ​នោះគេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន​ទៅដល់​កន្លែងកើតហេតុ ប៉ុន្តែ​ដោយសារ​អ្នកបង្ក​ជា​អ្នកធំ សមត្ថកិច្ច​ក៏​ដក​កម្លាំង​ថយ​វិញ ព្រោះ​ហេតុការណ៍​នេះ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ទេ គ្រាន់តែ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។​
    
​ហេតុការណ៍​បាញ់បោះ​សេរី​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង ៦​ក​ន្លេះ​ល្ងាច​ថ្ងៃទី​៥ មីនា ឆ្នាំ​២០១៣ នៅ​ម្តុំ​ផ្ទះ​លក់​សាច់​ឆ្កែ ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌមានជ័យ​។​
    
​ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ជនបង្ក​ឈ្មោះ​ឆាយ សារ៉េត ភេទ​ប្រុស ជា​ឧ​ត្ត​ម​សេនីយ៍​ទោ នៅ​អង្គភាព​អង្គរក្ស ស្នាក់នៅ​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌមានជ័យ បើកបរ​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​។​


    
​ប៉ូលិស​បន្តថា ដំបូង​លោក​ផ្កាយ​ពីរ​បើករថយន្ត​ហាយ​ឡេ​ន​ឌ័​រ របស់គាត់​ឈប់​នៅ​ម្តុំ​ផ្ទះ​លក់​សាច់​ឆ្កែ ក្នុង​លក្ខណៈ​ស្រវឹងស្រា​ទន់​គ្រាប់ភ្នែក​។ ទំនងជា​ច្រឡំ​ខ្លួន​ថា​បាន​ចុច​កញ្ចក់​បើក​ហើយ​មើលទៅ ក៏​ដក​កាំភ្លើងខ្លី​បាញ់​ពី​ក្នុង​រថយន្ត​៣​គ្រាប់​ឡើងលើ​មេឃ ស្រាប់តែ​បែក​កញ្ចក់​ខ្ទេច​។ បន្ទាប់មក​បុរស​រូបនេះ បាន​បើករថយន្ត​ទៅដល់​ផ្ទះ បាន​ដក​កាំភ្លើង​បាញ់​ឡើងលើ​មេឃ​៣​គ្រាប់​ថែមទៀត​។ ភ្លាមៗ​នោះគេ​សង្កេតឃើញ​សមត្ថកិច្ច​ចុះទៅ​ដល់ផ្ទះ​ជនបង្ក​ដើម្បី​សាកសួរ​។ ប៉ុន្តែ​នៅពេល​ឃើញ​ជនបង្ក​ជា​អ្នកធំ សមត្ថកិច្ច​ក៏​ដក​កម្លាំង​ត្រឡប់មកវិញ​អស់​៕​

No comments:

Post a Comment

yes