សន្ទុះប្រជាពលរដ្ឋក្នុងការគាំទ្រមកលើគណបក្ស
សង្គ្រោះជាតិ គឺមានចំនួនកាន់តែច្រើនឡើងៗជា
រៀងរាល់ថ្ងៃ ។អ្វីទាំងអស់នេះដោយសារតែពលរដ្ឋពួកគាត់លែងមានជំនឿលើការគ្រប់គ្រង ងដឹកនាំ
របស់គណបក្សប្រជាជនទៀតហើយ ព្រោះប្រទេសកម្ពុជាក្រោមការដឹកនាំ គ្រប់គ្រងដោយគណបក្សប្រជាជន
ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អស់រយៈ ពេលជាង៣០ឆ្នាំកន្លងមកនេះ មិនបានធ្វើការអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានការរីកចំរើនគួរឲ្យកត់សម្គាល់នោះឡើយ
និង
ទុកឲ្យប្រជាពលរដ្ឋនៅតែបន្តរស់ក្រោមបន្ទាត់នៃភាពក្រីក្រដដែល
គឺថ្នាក់ដឹកនាំគណបក្សប្រជាជន គិតតែពីផលប្រយោជន៏របស់ខ្លួនតែប៉ុណ្ណោះ
ចំណែកឯអំពើនិទន្ធភាព ដែលជាភាពគ្មានទោសពៃ
ក៏បាននិងកំពុងតែកើតមានយ៉ាងពេញបន្ទុកផងដែរ ចំណែកឯការរំលោភសិទ្ធិមនុស្ស និង ដីធ្លីរបស់ប្រជាពលរដ្ឋ
ក៏បាននិងកំពុងតែកើតមានយ៉ាងគំហ៊ុក រួមជាមួយនិងបញ្ហាជាច្រើនទៀត ។
អ្វីទាំងអស់នេះហើយ ទើបពលរដ្ឋនៅអាណត្តិទី៥នេះ
បានផ្ញើរសេចក្តីទុកចិត្តមកលើគណបក្ស សង្គ្រោះជាតិ វិញម្តង ព្រោះគណបក្ស
សង្គ្រោះជាតិ បានដាក់ចេញនូវគោលនយោបាយ ល្អៗជាច្រើនចំណុច
ដែលសុតតែផ្តល់ផលប្រយោជន៏ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ។
ព្រមជាមួយគ្នានោះថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ
ក៏ដូចជាចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ជារៀងរាល់ថ្ងៃ បានធ្វើតំណើរទៅតាមមូលដ្ឋាននានាដើម្បីចុះជួបពលរដ្ឋធ្វើការ
ផ្សព្វផ្សាយគោលនយោបាយ និងស្លាកសញ្ញាគណបក្សឲ្យប្រជាពលរដ្ឋពួកគាត់បានដឹង យល់
និងស្គាល់
ជាកត្តាផ្តល់ភាពងាយស្រួលដល់ពួកគាត់នៅថ្ងៃបោះឆ្នោត ។
តួយ៉ាងដូចជានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ លោក គី វណ្ណរ៉ា
សមាជិករដ្ឋសភា អមតំណើរ ដោយក្រុមការងារខេត្ត និងស្រុក
បានចុះជួបពលរដ្ឋពេលព្រឹកនៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងពេលរសៀលលោក គី
វណ្ណរ៉ា បានដឹកនាំក្រុមការងារចុះជួបសំណេះសំ ណាល សួរសុខទុក្ខ
និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់ប្រជា ពលរដ្ឋនៅភូមិព្រៃតាមូង
ឃុំផ្សារ ស្រុកបរិបូណ៌ ។
ចំណែកឯមួយក្រុមទៀតដែលដឹកនាំដោយលោក កែវ ថៃ
ក្រុមការងារខេត្តកំពង់ឆ្នាំង អមតំណើរដោយក្រុមការងារស្រុក និងឃុំមួយចំនួនទៀត
បានធ្វើតំណើរចុះជួបពលរដ្ឋពេញមួយព្រឹកនៅភូមិទឹកល្អក់ ឃុំទឹកហូត
ស្រុករលៀប្អៀរផងដែរ ។
គួរជំរាបជូនថា នៅក្នុងកម្មវិធីទាំងអស់ខាងលើ គឺមានវត្តមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើន
កុះករ ដែលនេះរឹតតែបង្ហាញឲ្យឃើញថា គណបក្ស
សង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតនៅ ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ
ពិតជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បី នាំមកនូវការរស់នៅថ្មីជូនប្រជាពលរដ្ឋ
និងការអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានការរីកចំរើន ដូចជាបណ្តាប្រទេសនានានៅក្នុងតំបន់ ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យជាធំ
និងបណ្តាប្រ ទេសនានាមួយចំនួនទៀតនៅអន្តរជាតិផងដែរ ៕
No comments:
Post a Comment
yes