សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 3, 2013

ឧកញ៉ា វ៉េង លីតិចឡា ធានាថា នឹងនាំ ប្រពន្ធរបស់ខ្លួន មកឱ្យសមត្ថកិច្ច មុនថ្ងៃទី ១៥ ខែមីនា

Photo by DAP-NEWS
Photo by DAP-NEWS
ភ្នំពេញ ៖ ឧកញ៉ា វ៉េង លីតិចឡា បាន សន្យា និងធានានៅចំពោះមុខសមត្ថកិច្ចថា  រូបលោកនឹងនាំភរិយារបស់ខ្លួន មកបង្ហាញ មុខ និងបំភ្លឺនៅ ចំពោះមុខសមត្ថកិច្ចឱ្យបាន មុន ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពី ភរិយា ឈ្មោះ លី មុំ បានរងការចោទ ប្រកាន់ថា វាយធ្វើបាបយ៉ាងធ្ងន់ធ្ងរ លើ ក្មេងស្រី ២នាក់ ដូចសត្វធាតុអស់រយៈ ពេលជិត ១០ឆ្នាំ ។ នេះជាការបញ្ជាក់ពី ឧត្ដមសេនីយ៍ផ្កាយ ២ ប៉ុល ភិធេយ្យ ប្រធាន នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និង ការពារអនីតិជន នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៣ នេះ ។
ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ លោកឧត្ដមសេនីយ៍ទោ  ប៉ុល ភិធេយ្យ បានមានប្រសាសន៍ថា សមត្ថកិច្ចរបស់លោក បានកោះហៅឧកញ៉ា វ៉េង លីតិចឡា មកចូលបំភ្លឺម្ដងទៀត នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៣ នេះ ដើម្បីបំភ្លឺករណីដែលប្រពន្ធរបស់លោក  បានរងការចោទប្រកាន់ថា ធ្វើទារុណកម្ម យ៉ាងធ្ងន់ធ្ងរ ទៅលើក្មេងស្រីអ្នកបំរើចំនួន ២នាក់ អស់រយៈពេលជិត ១០ឆ្នាំ ។

លោកឧត្ដមសេនីយ៍ ប៉ុល ភិធេយ្យ បាន បញ្ជាក់ថា ក្រោយពីការសួរចប់ លោកឧកញ៉ា វ៉េង លីតិចឡា បានធានាថា នឹងនាំប្រពន្ធរបស់ខ្លួន មកឱ្យសមត្ថកិច្ច ដើម្បីបំភ្លឺជុំវិញករណីទាំងនេះឱ្យបានមុនថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៣ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០១ ខែមីនា លោកឧកញ៉ា វ៉េង លីតិចឡា ជា ម្ចាស់បុរីវិមានសុភមង្គល ត្រូវបានកោះហៅ ឱ្យចូលបំភ្លឺ នៅនាយកដ្ឋានប្រឆាំងការជួញ ដូរមនុស្ស និងការពារ អនីតិជនក្រសួងមហាផ្ទៃ អមដោយមេធាវី របស់លោកម្នាក់ ។
សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឱ្យដឹងថា  ឈ្មោះ លី មុំ ភរិយារបស់ឧកញ៉ា វ៉េង លីតិចឡា ត្រូវបានតុលាការ ចេញដីកាតាម ចាប់ខ្លួន បន្ទាប់ពីស្ដ្រី មានទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភរូបនេះ ត្រូវបានគេរាយការណ៍ថា ធ្វើទារុណកម្ម យ៉ាងសាហាវព្រៃផ្សៃទៅលើ ក្មេងស្រី ២នាក់ ដែលរស់នៅជាមួយដូចសត្វ ធាតុក្នុងរយៈពេលជិត ១០ឆ្នាំ ។
ចំពោះទង្វើ ដ៏អាក្រក់ហួសហេតុខាង លើនេះ ត្រូវបានអង្គការក្រៅរដ្ឋាភិបាល អង្គការការពារក្មេងរងគ្រោះ និងមហាជន ជាច្រើននាក់ នាំគ្នាថ្កោល ទោស ហើយ អំពាវនាវ ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងស្ថាប័នតុលាការ តាមចាប់ស្ដ្រីរូបនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

No comments:

Post a Comment

yes