សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 17, 2013

រថយន្ត​យី​ឌុប​ដឹកឈើ​០៧​គ្រឿង​របស់​ក្រុមហ៊ុន ហ៊​ង អាន កំពុង​បំផ្លាញ​ផ្លូវជាតិ​លេខ​៧៨


   ​រតនគីរី​៖ បច្ចុប្បន្ន នៅក្នុង​អាណាចក្រ​ខេត្ត​រតនគីរី គេ​សង្កេតឃើញ​មាន​រថយន្ត​យី​ឌុប​ចំនួន ០៧ គ្រឿង របស់​ក្រុមហ៊ុន ហ៊​ង អាន កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ កាលពី​វេលា​ម៉ោង ១២ និង ៤០ នាទី រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣​។ រថយន្ត​យី​ឌុប​ប្រភេទ​យី​ឌុប ០៥ ភ្លៅ ចំនួន ០៧ គ្រឿង បាន​ដឹកជញ្ជូន​ឈើ​អារ​លេខ​០២ ចេញពី​តំបន់​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ដែលជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ហ៊​ង អាន រួច​ចេញពី​ក្រុង​បាន​លុង ឆ្ពោះ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម​។​
      ​ការដឹកជញ្ជូន​ឈើ​លើស​ទម្ងន់ គឺ​បំផ្លាញ​ផ្លូវជាតិ​ដែល​ទើប​និង​ស្ថាបនា​រួចរាល់​នោះ ងាយ​នឹង​ប្រេះ​ស្រុត ប្រសិនបើ​អាជ្ញាធរ​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​មិនបាន​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​នោះ ពីព្រោះ​កន្លងទៅ​មាន​រថយន្ត​ដែល​ដឹក​ធ្ងន់​មិន​ត្រឹមតែ​មិនបាន​ពិន័យ ឬ​ហាមឃាត់​ប៉ុណ្ណោះ​ទេ បាន​ក្លាយទៅជា​ផលប្រយោជន៍​ដែល​ក្រុម​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រតនគីរី និង​ខេត្ត ស្ទឹងត្រែង បាន​រាប់​ក្បាល​ឡាន យកប្រាក់​តែប៉ុណ្ណោះ​។​


      ​គួរបញ្ជាក់​ផងដែរ​ថា ការដឹកជញ្ជូន​ឈើ​ក្នុង​ទ្រុងទ្រាយ​ធំ​របស់​ក្រុមហ៊ុន ហ៊​ង អាន បើទោះជា​មានការ​ត្រួតពិនិត្យ​ពី​រដ្ឋបាល​ព្រៃឈើ​ក៏ដោយ ប៉ុន្តែ​គេ​សង្ស័យថា មាន​បង្កប់​ឈើ​ប្រណីត ក្នុងចំណោម​រថយន្ត​យី​ឌុប​ទាំង ០៧ គ្រឿង​ខាងលើ​។​

​      លោក ឡេង យុគ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អណ្តូង​មាស ប​កែវ និង​អូយ៉ាដាវ ភ្នាក់ងារ​យើង​បាន​ព្យាយាម​ទូរស័ព្ទ​ដើម្បី​សុំ​ការបំភ្លឺ​ពី​ករណីនេះ ប៉ុន្តែ​មិនអាច​ទំនាក់ទំនង​បានទេ​នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣​។ សូមបញ្ជាក់ថា បើទោះជា​មានការ​លើកឡើង​ពី​ល​លោក យឹម រមនី អនុប្រធាន​មន្ទីរ​សាធារណៈការ ចាត់ទុកថា រថយន្ត​ដឹកឈើ​នេះ​មិន​គ្រប់​ទម្ងន់​ក៏ដោយ ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​អណ្តូង​មាស ធ្លាប់បាន​លើកឡើង​ផងដែរ ពី​ការបំផ្លាញ​ផ្លូវ ស្ពាន ដោ​យារ​តែ​ក្រុមហ៊ុន​ខាងលើនេះ ដែល​ក្នុងនោះ អ្នក​មេការ​គ្រប់គ្រង​ក​ន្ល​ង​ទៅ ធ្លាប់មាន​អំនួត​ថា ផ្លូវ ស្ពាន ដែល​ខូច ឬ បាក់​ប៉ុន្មាន ក៏​មិន​ខ្វល់​ដែរ ព្រោះ​កន្លងទៅ​រូបគេ គឺជា​អ្នក​កសាង​៕

No comments:

Post a Comment

yes