តាមប្រភពពីមន្ត្រីជលផលពីររូប ដែលសុំមិនបញ្ចេញឈ្មោះ
បានប្រាប់អ្នកយកព័ត៌មានវរជនខ្មែរ ឲ្យដឹងថា នៅតំបន់ឡូឥដ្ឋ
មានឈ្មួញចាក់ដីលុបព្រៃលិចទឹកធ្វើឲ្យប៉ះពាល់តំបន់ព្រៃលិចទឹក
និងព្រៃសហគមន៍នេសាទថែមទៀត។ ព្រៃលិចទឹកទាំងនោះ
ត្រូវបានគេកំពុងទន្ទ្រានយកថែមទៀតនៅចំណុចស្ពានកំពង់ស្មាច់
ស្ថិតនៅក្នុងភូមិបឹងវេង ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
បានធ្វើឲ្យមន្ត្រីរាជការមួយចំនួនកំពុងរិះគន់ចំពោះមន្ទីរពាក់ព័ន្ធមួយចំនួន
និងសាលាខេត្តព្រះសីហនុ ថាច្បាប់រាជរដ្ឋាភិបាលកម្ពុជាចេញលិខិតលេខ០០១
មិនឲ្យមន្ត្រីពាក់ព័ន្ធ និងសាលាខេត្តចេញលិខិតឲ្យបុគ្គលណាមកបំផ្លាញ
និងប៉ះពាល់តំបន់ព្រៃលិចទឹកបានឡើយ
ជាពិសេសនៅតំបន់ស្ថិតក្នុងទីតាំងខាងលើនេះតែម្តង។
ជុំវិញសកម្មភាពខាងលើនេះដែរ
អ្នកយកព័ត៌មានយើងបានទំនាក់ទំនងទូរស័ព្ទទៅមន្ទីរសុរិយោដីខេត្ត
និងខណ្ឌជលផល និងសាលាខេត្តព្រះសីហនុ ប៉ុន្តែទូរស័ព្ទមិនមានឆ្លើយតបឡើយ។
បើទោះបីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍តាមវិទ្យុ និងទូរទស្សន៍ ចេញលិខិតលេខ ០០១
ឲ្យមន្ទីរពាក់ព័ន្ធ និងជំនាញសាលាខេត្ត ជួយទប់ស្កាត់
សកម្មភាពកាប់ទន្ទ្រានតំបន់ព្រៃលិចទឹក និងដែនសហគមន៍នេសាទ
ដើម្បីទុកសម្រាប់តំបន់អភិរក្សសត្វជ្រកកោណរស់នៅរបស់វា។
គួរឲ្យកត់សម្គាល់ផងដែរថា
ទោះបីរាជរដ្ឋាភិបាលកម្ពុជាចេញសារាចរណែនាំ និងហាមឃាត់យ៉ាងក៏ដោយ
នៅខេត្តព្រះសីហនុ នៅតែមានការបំផ្លាញជាបន្តបន្ទាប់
រហូតអស់ពីមួយកន្លែងទៅមួយកន្លែងទៀត ក្លាយជាកម្មសិទ្ធិឯកជនយ៉ាងអនាធិបតេយ្យ
ក្នុងចំណុចភូមិសាស្ត្រខាងលើ៕
No comments:
Post a Comment
yes