សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 4, 2013

លោកវ៉ា គឹមហុង ច្រានចោល ផ្ទៃក្រឡាប្រទេសកម្ពុជា ដែល Google ថា បាត់ចំនួន ៣៥ គីឡូម៉ែត្រការ៉េ


មន្ត្រីជាន់ខ្ពស់​កម្ពុជា​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ បាន​ច្រានចោល​នូវ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​ អ៊ី​ន​ធើ​ណែ​ត​ ឈ្មោះ​ Google​ ដែល​ថា​ ផ្ទៃក្រឡា​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​នេះ​ បាន​បាត់បង់​ចំនួន​៣៥​គីឡូម៉ែត្រ​ ទៅ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម​នោះ​ គឺជា​ការ​ផ្សព្វផ្សាយ​ពុំ​ត្រឹមត្រូវ​។​
​លោក​ទេស​រដ្ឋមន្ត្រី​ វ៉ា​ គឹ​ម​ហុង​ ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​ទូទៅ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០១៣​ បាន​មាន​ប្រតិកម្ម​ធ្វើ​ច្រានចោល​នូវ​ការ​នូវ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ អ៊ី​ន​ធើ​ណែ​ត​ ឈ្មោះ​ Google​ ដែល​ថា​ ផ្ទៃក្រឡា​ប្រទេស​កម្ពុជា​ បាត់​ ៣៥​ គីឡូម៉ែត្រ​ កា​រ៉េ​នោះ​ គឺជា​ការ​ផ្សាយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ និង​ពុំ​ត្រឹមត្រូវ​ ។ ​លោក​ទេស​រដ្ឋមន្ត្រី​ បាន​អំពាវនាវ​ កុំ​អោយទៅ​ជឿ​លើ​ទិន្នន័យ​របស់​ Google​ ពេក​ ព្រោះ​ក្រុមហ៊ុន​នេះ​ កុហក​មួយ​ជីវិត​ទៅ​ហើយ​។​
​លោក​ ទេស​រដ្ឋមន្ត្រី​ វ៉ា​ គឹ​ម​ហុង​ បាន​និយាយបន្ត​ថា​ ការ​បោះពុម្ព​ផែនទី​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ គឺ​ក្រុមការងារ​បច្ចេកទេស​ កំពុង​តែ​ធ្វើការ​ពុំ​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ​ ហើយ​ក្រុមការងារ​បច្ចេកទេស​បាន​ធ្វើ​កិច្ចការ​នេះ​ ដោយ​ប្រយ័ត្ន​ មិនមែន​ចេះ​តែ​ធ្វើ​នោះ​ទេ​ ។​
លោក វ៉ា​ គឹ​ម​ហុងបានបន្តថា “​ចំពោះ​ការបោះ​ពុំ​ផែនទី​ខ្សែបន្ទាត់​ព្រំដែន នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម គឺ​ក្រុមការងារ​បច្ចេកទេស កំពុងតែធ្វើការ​ពុំទាន់​បានបញ្ចប់​នៅឡើយ​ទេ ហើយ​ក្រុមការងារ​បច្ចេកទេស បានធ្វើ​កិច្ចការ​នេះ ដោយ​ប្រយ័ត្ន មិនមែន​ចេះតែធ្វើ​នោះទេ ដោយ​យោងតាម​មូលដ្ឋាន​លេខា​ឲ្យ​បាន​ត្រឹមត្រូវ​បោះបង្គោល​រួច ខណ្ឌ​ព្រំសីមា​រួច​បាន​យើង អះអាងថា វា​ធ្វើ​កិច្ចការ​នោះ ចប់សព្វគ្រប់​តែ​កិច្ច​នេះ យើង​ធ្វើ​មិនទាន់​ចប់​ទេ យើង​អត់​មានអី លក់​ទេ​”​។​
លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា លោក ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្លាប់​បាន​ធ្វើការ​ពន្យល់​បកស្រាយ​ នៅ​ក្នុង​រដ្ឋ​សភាជាតិ​ អស់​រយៈពេល​ជា​៥​ម៉ោង​ កាលពី​ពេល​ថ្មីៗ​មាន​ខ្លឹមសារ​គ្រប់គ្រាន់​ហើយ​។​
​លោក​ ​បាន​បញ្ជាក់​ថា​ ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ធ្វើ​មិន​ទាន់​រួច​ទេ​ បោះបង្គោល​ក៏​មិន​ទាន់​រួច​ខណ្ឌ​ព្រំសីមា​ ក៏​មិន​ទាន់​រួច​ ផែនទី​ព្រំដែន​យើង​ កំពុង​តែ​ឲ្យ​ប្រទេស​ទី​៣​ មក​ពី​អឺរ៉ុប​ កំពុង​តែ​ធ្វើ​ មិន​ទាន់​រួច​ ដូច្នេះ​ត្រូវការ​ប្រើ​ពេលវេលា​វែង​ឆ្ងាយ​។​
​សូមបញ្ជាក់​ថា​ ក្រុមហ៊ុន​អ៊ី​ន​ធើ​ណែ​ត​ ឈ្មោះ​ Google​ របស់​សហរដ្ឋអាមេរិក​ បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ថា​ ផ្ទៃដី​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​ បាន​បាត់​៣៥​គីឡូ​ម៉ែត្រការ៉េ​ ទៅ​លើ​ប្រទេស​វៀតណាម​ បើ​ប្រៀបធៀប​ទៅ​នឹង​ផ្ទៃដី​ ដែល​បាន​កំណត់​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​ ដែល​តម្កល់​នៅ​ អង្គការសហប្រជាជាតិ​ កាលពី​ពេល​មុន​ដែល​មាន​ផ្ទៃក្រឡា​១៨១.០៣៥​គីឡូ​ម៉ែត្រការ៉េ​។​ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ ច្រានចោល​ចំពោះ​ព័ត៌មាន​ គឺជា​ព័ត៌មាន​មិន​ពិត​ ៕​

No comments:

Post a Comment

yes