សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 5, 2013

មនុស្ស​រាប់រយ​នាក់ ទាមទារ​ឲ្យ​​ដោះ​លែង​លោក ម៉ម សូណង់ដូ

ក្រុមអ្នកគាំទ្រ ទាមទារ ឲ្យ ដោះលែងលោក ម៉ម សូណង់ ដូ កាល ពី ពេល កន្លង ទៅ

នៅ​ខាង​ក្រៅ​របងសាលា​ឧទ្ធរណ៏ នា​ព្រឹក​ថ្ងៃ អង្គារ ទី ០៥ មីនា នេះ ក្រុម​អ្នក​គាំ​ទ្រ​លោក ម៉ម សូណង់ដូរ រាប់​រយ​នាក់ ដែល​ក្នុង​ដៃ​មាន​កាន់​បដារ និង រូប​ថត​ផង​នោះ បាន​ធ្វើ​ការ​​ទាមទារ​យ៉ាង​ខ្លាំងក្លា ឲ្យ​ធ្វើ​ការ​ដោះ​លែង​លោក ម៉ម សូណង់ដូ ។ លោក ម៉ម សូណង់ដូ ដែល​ត្រូវ​បាន​ក្រុមអានុរក្ស ពន្ធនា​គារ​ព្រៃ​ស​ បញ្ជូន​មក​ដល់​សាលា​ឧទ្ធរណ៏ កាល​ពី​ម៉ោង ប្រមាណ ជាង ៨ព្រឹក មិញ​ ។
លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ ឃ្មុំ និង ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិតេយ្យ ត្រូវ​បាន​តុលាការ​ក្រុង ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ រយៈ​ពេល​២០ឆ្នាំ កាល​ពី​ខែ តុលា ឆ្នាំ២០១២ កន្លងទៅ ក្រោម​បទ​ចោទ​មួយ​ចំនួន ទាក់​ទង​ការ​បង្កើត​តំបន់​អបគមន៏ នៅ​ភូមិ​ ប្រមា ឃុំ កំពង់ដំរី ស្រុក ឆ្លូង ខេត្តក្រចេះ ។
យ៉ាង​ណា​ក៏​ដោយ​ក្រុម​អង្គការ សង្គមស៊ីវិល ជា​ច្រើន​បាន​ហៅ​ការ​កាត់​ទោស​នោះ​ថា ជា​ការ​គម្រាម​កំហែង​សិទ្ធិ​មនុស្ស និង ការ​អនុវត្តន៏​គោល​ការ​លទ្ធិប្រជាធិបតេយ្យ ។
អង្គការ​លើកលែង​ទោស​អន្តរជាតិ(Amnesty International) កាល​ពី​ម្សិលមិញ បាន​ទាមទារ​តាម​​រយៈ​សេច​ក្តីថ្លែង​ការណ៏​មួយ ថា ត្រូវ​តែ​ដោះ​លែង​លោក ម៉ម សូណង់ដូ ៕

No comments:

Post a Comment

yes