សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 17, 2013

គណបក្សប្រឆាំង​ស្នើឲ្យ ​EU ​ជួយ​លើកកម្ពស់​ការបោះឆ្នោត​នៅ​កម្ពុជា​ ឲ្យមាន​តម្លាភាព​

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​យុទ្ធនាការ​ឲ្យ​សហគមន៍​អឺរ៉ុប ​(EU)  យកចិត្ត​ទុក​ជួយ​លើកកម្ពស់​ការបោះឆ្នោត​នៅ​កម្ពុជា នៅពេល​ខាង​មុខ​​នេះ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌​ ។​

តាម​សេចក្តីជូនដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានឲ្យដឹងថា លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​ និង​លោកស្រី​ មូរ សុខ​ហូរ ​ជា​ដំណាង​រាស្ត្រ នឹង​​ធ្វើ​ដំណើ​ទៅកាន់​ប្រទេស​ប្រ៊ូ​សែ​ល ​នៅ​សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃទី​១៨ ខែ​មីនា ​ឆ្នាំ​២០១៣​ ។ ក្នុង​ដំណើរ​នោះពួកគេ​នឹង​ស្នើ​ឲ្យ​សហគមន៍​អឺរ៉ុប​ តាម​ដាន​​ដំណើរការ​បោះឆ្នោត​នៅ​ជ្រើសរើស​សមាជិក​សភា​នៅ​ថ្ងៃទី​២៨ ​ខែកក្កដា ​ឆ្នាំ​២០១៣​នេះ​ ។​

​កន្លងមក គណបក្សប្រឆាំង​តែ​ចោទថា គណបក្សកាន់អំណាច ​រំ​លោភច្បាប់បោះឆ្នោត ដូច​ជា បំភ័យ​ម្ចាស់ឆ្នោត ទិញ​ទឹកចិត្ត​អ្នកបោះឆ្នោត បន្លំ​សន្លឹក​ឆ្នោត ឬគំរាមកំហែង ដល់​សមាជិក​គណបក្ស​ប្រឆាំង​ជាដើម​។ តែ​ការចោទប្រកាន់​នេះ ត្រូវ​គណបក្សកាន់អំណាច និងគ.ជ.ប ច្រានចោល ដោយ​​អះអាងថា កម្ពុជា​មានច្បាប់  ហើយ​រាល់​ការបោះឆ្នោត​តែងតែមាន​អ្នក​អង្កេត​ការណ៍​គ្រប់​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល  ជាតិ និង​ អន្តរជាតិ​តាមឃ្លាំមើល ៕

No comments:

Post a Comment

yes