សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 3, 2013

KPPMភ្នំពេញ៖តើគណបក្សប្រជាជនកម្ពុជា អនុវត្តន៍គោលការណ៍ទំពាំងស្នង ឬស្សី ឬក៏អនុវត្តន៍នយោបាយ ធ្វើជាខ្ញុំកញ្ជះយួនតពូជ ?

ថ្មីៗនេះគណបក្សប្រជាជនកម្ពុជា បានប្រកាស់ដាក់បញ្ចូលកូនប្រុសនិងកូនប្រសាររបស់ពួក គេអោយឈរឈ្មោះធ្វើជាបេក្ខជនតំណាងរាស្រ្តនៅតាមខេត្តក្រុងមួយចំនួនសម្រាប់ការបោះ ឆ្នោតបង្គ្រប់កិច្ចនៅខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ ។ ការដាក់បញ្ចូលពួកកូនប្រុសរបស់ មេ ដឹកនាំអាយ៉ងយួន អោយឈរឈ្មោះធ្វើជាតំណាងរាស្រ្ត ដែលគណបក្សប្រជាជនកម្ពុជាបាន ប្រកាស់នេះ ត្រូវបានលោក ជាម យៀប មន្រ្តីសត្វសេក នៅក្នុងរដ្ឋសភា អាយ៉ងយួននៅទី ក្រុងភ្នំពេញប្រាប់អ្នកកាសែតថា ៖ ការដាក់បញ្ចូលបេក្ខភាពកូនប្រុសពួកមេដឹកនាំអាយ៉ងយួន សម្រាប់ការបោះឆ្នោតបង្គ្រប់កិច្ចនេះ ជាគោលនយោបាយទំពាំងស្នងឬស្សីរបស់គណបក្ស ប្រ ជាជនកម្ពុជា ។

តាមធម្មតាពាក្យថា ទំពាំងស្នងឬស្សី ក្នុងសង្គមទស្សនៈវិជ្ជាខ្មែរ គឺមានន័យល្អណាស់ ព្រោះវា គឺជាគំនិតទស្សនៈវិជ្ជាបើកចំហរ ដែលចាស់ទុំខ្មែរ តែងតែលើកទឹកចិត្តអោយកូនខ្មែរជំនាន់ ក្រោយមានទឹកចិត្តព្រមទាំងបញ្ចេញនូវទេបកោសល្យ ក៏ដូចជាសមត្ថភាពរបស់ខ្លួនជួយធ្វើ កិច្ចការសង្គមជាតិ ។ ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនៅទី ក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះនណាក៏ដឹងដែថា ពួកគេគឺជាក្រុមអាយ៉ងយួន ដែលដឹកនាំ ប្រទេសក្រោមការញាក់បញ្ជារបស់ពួកពួកមេដឹកនាំយួននៅទីក្រុងហាណូយប្រទេសយួន ។ ពួកគេបានមកកាន់អំណាចដោយសារយួន នាំយកមកលើកបន្តុបកាលពីថ្ងៃទី០៧ មករា ១៩៧៩ ហើយត្រូវយួន ប្រើអោយធ្វើជាចោរលួចទ្រព្យសម្បត្តិជាតិខ្មែរ ចេញពីប្រទេសខ្មែរ យកទៅអោយយួនអស់ជាង៣០ឆ្នាំមកហើយ ។


កូនចៅរបស់ពួកអ្នកដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបើទោះបីជាមួយចំនួន បានមក រៀនសូត្រនៅប្រទេសមហាអំណាចប្រជាធិបតេយ្យសេរី ដូចជា អាមេរិក កាណាដា អូស្រ្តាលី ឬអឺរ៉ុប ជាដើមក៏ដោយ ក៏កូនចៅរបស់ពួកមេដឹកនាំក្បត់ជាតិទាំងអស់នេះមិនដែល មើល ឃើញពីកំហុសដឹកនាំ និងភាពជាកញ្ជះយួនរបស់ឪពុក-ម្តាយពួកគេដែរ ។ ពួកគេបាននាំគ្នា យកតួរនាទី និងអំណាចរបស់ឪម៉ែ មកជិះជាន់ធ្វើបាបអ្នកទន់ខ្សោយ និងរំលោភកាមលើ នា រី ភេទ មិនគោរពសិទ្ធិមនុស្ស និងសិទ្ធិស្រ្តីទេ ។ ពួកគេប្រៀបបាននឹងកូនចោរតជំនាន់ដែល ទទួលយកមរត្តកចោរពីឪពុករបស់ពួកគេ ។

ដូច្នោះតើកូនប្រុសរបស់ពួកមេដឹកនាំអាយ៉ងយួន គឺជាទំពាំងខ្មែរ ឬក៏ជាអាយ៉ងតពូជ ដែល យួនបណ្តុះបណ្តាល និងផ្តល់ឱកាសអោយធ្វើជាអាយ៉ងយួនបន្តពីឪពុករបស់ពួកគេ?
បច្ចុប្បន្នយើងឃើញថា ពួកមេដឹកនាំអាយ៉ងយួន នៅទីក្រុងភ្នំពេញ បានកំពុងបង្ហាញកូន ប្រុសស្រីរបស់ពួកគេ អោយមេដឹកនាំយួនធ្វើការវាយតំលៃ និងបណ្តុះបណ្តាល ។ ដូចជារាល់ ពេលមានកម្មវិធីទៅស្រុកយួន ពួកគេតែងតែនាំកូនប្រុសរបស់ពួកគេទៅជាមួយ ដើម្បីអោយ ទៅសួរសុខទុក្ខ និងទៅគោរពមេដឹកនាំអាយ៉ងយួននៅប្រទេសយួន ។ ដូច្នោះបើមានការ ទទួលស្គាល់ និងគាំទ្រពីមេដឹកនាំយួន គឺពួកគេនឹងផ្តល់ដំណែងអោយកូនៗរបស់ពួកគេភ្លាម ហើយមិនយូរមិនឆាប់ ពួកនេះនឹងឡើងជំនួសឪពុករបស់គេ ដើម្បីដឹកនាំប្រទេសខ្មែរបម្រើ យួនធ្វើជាអាយ៉ងយួនតត្រកូលតពូជ ។

ដូច្នោះពលរដ្ឋខ្មែរ មិនត្រូវចូលរួមបោះឆ្នោតបង្គ្រប់កិច្ច ដែលពួកអាយ៉ងយួន រៀបចំឡើងដើម្បី បន្តអំណាច និងបន្តតំណែងអោយកូនៗរបស់ពួកគេនោះទេ ។ ប្រសិនបើគេអាចបន្តអំណាច ស្របច្បាប់តាមរយៈការបោះឆ្នោតនេះប្រទេសខ្មែរ នឹងទៅជាកម្ពុជាក្រោមទី២ ហើយពលរដ្ឋ ខ្មែរ នឹងក្លាយទៅជាជនជាតិភាគតិចលើទឹកដីខ្លួនឯងដូចជនជាតិចម្ប៉ា និងបងប្អូនពលរដ្ឋខ្មែរ នៅមាតុភូមិកម្ពុជាក្រោមមិនខាន ៕

No comments:

Post a Comment

yes