ក្នុងសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០៣ ខែមីនានេះ បានទទួចឲ្យសាលាឧទ្ធរណ៍ដោះលែងលោក
ម៉ម សូណង់ដូ វ័យ៧១ឆ្នាំ ជានាយកវិទ្យុសំបុកឃ្មុំ
និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ។
ក្នុងសេចក្តីថ្លែងការណ៍នោះ
ក៏បានភ្ជាប់នូវអត្ថបទវិភាគច្បាប់ដែលបង្ហាញថា លោក ម៉ម សូណង់ដូ មិនជាប់ពាក់ព័ន្ធក្នុងការបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ
ដូចការចោទ ប្រកាន់ របស់សាលាដំបូងរាជធានីភ្នំពេញទេ ។
លោក ម៉ម សូណង់ដូរ ត្រូវសាលាដំបូងរាជធានីភ្នំពេញ
កាត់ទោសកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ
និងពិន័យជាប្រាក់១០លានរៀល ៕
No comments:
Post a Comment
yes