លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
ប្រធានគណបក្សសង្គ្រោះជាតិ ឬគេហៅថា មេដឹកនាំបក្សប្រឆាំង បានអំពាវនាវទៅអង្គសមាជនិងប្រជាជនកម្ពុជា ដែលស្នេហាជាតិស្រឡាញ់ប្រជាធិបតេយ្យ ត្រូវផ្ដួលគណបក្សកាន់អំណាច តាមរយៈការបោះឆ្នោតថ្ងៃ២៨កក្កដា ខាងមុខ។
ថ្លែងតាមរយៈSkype មកពីប្រទេសបារាំងមកកាន់ពិធីសមាជថ្នាក់ជាតិដំបូង របស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើឡើង សង្កាត់កន្ទូក ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងនៅចំពោះវត្តមានសមាជិកបក្សជាង១ម៉ឺននាក់ លោកសម រង្ស៊ី ប្រធានគណបក្ស បានប្រកាសពេលវេលាដែលអ្នកមានសិទិ្ធអំណាច ដោះដូរមេដឹកនាំរាជរដ្ឋាបាលកម្ពុជា បានមកដល់ហើយ គឺតាមការបោះឆ្នោត ថ្ងៃ២៨កក្កដា ។
ស្ថិតក្នុងស្ថានភាពនេះ លោកសម រង្ស៊ី បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ ឲ្យចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ហើយធ្វើសេចក្ដីសម្រេចដូចៗគ្នា តែមួយគឺសង្គ្រោះជាតិឲ្យទាន់ពេលវេលា ដោយត្រូវដូរមេដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន ចេញជំនួសមកវិញ ដោយមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានរូបលោកជាប្រធានគណបក្ស។
លោកសម រង្ស៊ី បានចោទគណបក្សប្រជាជនកម្ពុជា ថាអសមត្ថភាពលើគ្រប់វិស័យ ដោយរួមទាំងវិស័យការពារជាតិ ជាដើម។
បើទោះជាយ៉ាងណា សំឡេងប្រជាធិបតេយ្យ មិនទាន់សុំការឆ្លើយបានភ្លាមៗទេ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជុំវិញការរិៈគន់របស់ប្រធានគណបក្សប្រឆាំងរូបនេះ។
ក្រុមអ្នកវិភាគ មើលឃើញ ថាគណបក្សសង្គ្រោះជាតិ ដែលរួបរួមដោយគណបក្សសមរង្ស៊ី និងគណបក្សសិទិ្ធមនុស្ស អាចនឹងដណ្ដើមសន្លឹកឆ្នោតបានច្រើនពុំធ្លាប់មាន ពីអ្នកបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដា ហើយនឹងមានតុល្យអំណាចជាមួយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
No comments:
Post a Comment
yes