សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 7, 2013

គណបក្សសង្គ្រោះជាតិ ធ្វើសមាជ លើកទី១របស់ខ្លួន

សកម្មភាពសមាជគណបក្ស សង្គ្រោះជាតិ

សមាជ​គណបក្ស​សង្គ្រោះ​ជាតិលើក​ទី​១ បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ភូមិ​គល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ជិត​កន្លែង​ថ្លឹង​ឡាន ដែល​មាន​សមា​ជិក-សមាជិកការ ម​ក​ពី​គ្រប់​បណ្តា​ខេត្ត​រាជធានី​ទូទាំងប្រទេសប្រមាណជាង១ ម៉ឺន​នាក់ ​។
សូមជំរាបថា គណបក្ស​សង្គ្រោះ​ជាតិ បង្កើតឡើង​ដោយ​រវាងគណបក្ស ​សម រង្ស៊ី និង​គណ បក្ស​​សិទ្ធិមនុស្ស ​។​
­­­­­­                                                             
​ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមក្នុងសមាជរបស់គណបក្ស សង្គ្រោះជាតិលើកទី១ រួមមាន លោក សម រង្ស៊ី ពីក្រៅប្រទេស លោក កឹម សុខា លោក សឺ​ន ស៊ូ​ប៊ែរ លោក យឹម សុវណ្ណ លោក ប៉ុល ហំម លោក គង់ គាំ លោក អេង ឆៃអ៊ាង លោកស្រី កែ សុវណ្ណរតន៏ និង​រួមមាន​វត្តមាន​ព្រះអង្គមា្ចស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​សម្តេច​ឪ និង​ថ្នាក់​ដឹកនាំ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​ សិទ្ធិមនុស្ស​ ជាច្រើន​ទៀត​ ។

នៅក្នុងសមាជនោះអង្គសមាជបានសម្រេចជ្រើសតាំងលោក សម រង្ស៊ី ជាប្រធានគណ​បក្ស​សង្គ្រោះជាតិ លោក កឹម សុខា ជាអនុប្រធានគណបក្ស ។ រីឯព្រះអង្គម្ចាស់ធម្មិកោ ត្រូវជ្រើស​តាំង​​ជាសមាជិក​ក្រុម​ប្រឹក្សាជាតិ ។



​សមាជ​គណបក្ស សង្គ្រោះជាតិ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣ ក៏បាន​អនុម័ត​លក្ខន្តិកៈ បទ​បញ្ជាផ្ទៃក្នុងរបស់គណបក្ស ការ​ជ្រើស​តាំង​​គណៈកម្មការ​នាយក​គណបក្ស ​គណៈកម្ម​ការ​​អចិន្ត្រៃយ៍ សមាជិក​ក្រុមប្រឹក្សា​ជាតិ និង​បទ​ដ្ឋាន​មួយចំនួនទៀត​ ។


គួរជំរាបជូនថា ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ គណបក្ស​ សម រង្ស៊ី និង​គណបក្ស​ សិទ្ធិមនុស្ស មិន​ចូលរួម​ការបោះឆ្នោត​ទេ តែ​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ នឹង​ឈរឈ្មោះ​បោះឆ្នោតរួមគ្នានៅក្នុង​គណបក្ស​ សង្គ្រោះ​​ជាតិ​។

ព្រមជាមួយគ្នានោះលោក កឹម សុខា​ អនុប្រធានគណបក្ស សង្គ្រោះជាតិ ក៏បានថ្លែងទាក់ទង​ទៅនិង​គោលនយោបាយនានាមួយចំនួនរបស់គណបក្ស​ផងដែរសម្រាប់ឲ្យអង្គសមាជជ្រាប ក្នុងនោះ​លោក កឹម សុខា​ បានលើកយកគោលនយោបាយអទិភាពចំនួន៧ចំណុចរបស់គណ បក្ស​ មក​ធ្វើ​ការ​ជំរាបជួនអង្គសមាជដែលសំខាន់បំផុត ចំណុចទី១នៅពេលដែលគណបក្ស​ សង្គ្រោះ​ជាតិឈ្នះ​ឆ្នោតអាណត្តិទី៥នេះ គឺគណបក្ស និងផ្តល់ប្រាក់ឧបត្ថមដល់ចាស់ៗដែល​មានអាយុ​ចាប់ពិ៦៥​ឆ្នាំ​ឡើង​ទៅដល់ពួកគាត់ចំនួន៤ម៉ឺនរៀលជារៀងរាល់ខែ ចំណុចទី២តំ​ឡើងប្រាក់ខែដល់កម្មករ-កម្មការិនីដែលជាប្រាក់ខែគោលក្នុងមួយខែចំនួន៦០ម៉ឺនរៀល ចំណុចទី៣ធ្វើការតំឡើង​ប្រាក់ខែ​ដល់​មន្រ្តីរាជការឲ្យបានយ៉ាងតិចចំនួន១លានរៀល ចំណុច ទី៤រកទីផ្សារជូនប្រជាកសិករ នៅពេលដែលពួកគាត់ធ្វើស្រែចំការទទួលបានភោគផលហើយ នោះ ជាមួយគ្នានេះគណបក្ស​និង​ធ្វើការធានាចំពោះតម្លៃស្រូវថោកបំផុតក្នុងមួយគីឡូគឺមួយ ពាន់រៀល ចំណុចទី៥ព្យាបាលជំងឺ​ជូនប្រ​ជាពលរដ្ឋដោយមិនចាំបាច់បង់ប្រាក់នៅគ្រប់មន្ទីរ ពេទ្យរបស់រដ្ឋ ចំណុចទី៦រកការងារជូន​ប្រជាពល​រដ្ឋខ្មែរឲ្យបានធ្វើគ្រប់គ្នាពិសេសគឺយុវជន និងពង្រឹងវិស័យអប់រំឲ្យមានគុណភាព ព្រមទាំងផ្តល់​ឱកាស​ឲ្យកូនប្រជាពលរដ្ឋក្រីក្រ ឲ្យពួក គាត់អាចទទួលបានឱកាសនៃការសិក្សាខ្ពង់​ខ្ពស់ដូចជា​កូន​អ្នកមានជីវភាពមធ្យម និងកូនអ្នក ដែលមានជីរភាពធូធារផងដែរ រីឯចំណុចទី៧គណបក្ស និងធ្វើ​ការ​បញ្ចុះតម្លៃប្រេងសាំង ជីកសិកម្ម អគ្គីសនី និងអត្រាការប្រាក់ជាដើម ។

ព្រមជាមួយគ្នានោះ អង្គសមាជនៅពេលដែលពួកគាត់បានឮលោក កឹម សុខា​ ធ្វើការប្រកាស នូវគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលមានប្រយោជន៏ដល់ជាតិ និងប្រជា ពលរដ្ឋបែបនេះ ធ្វើឲ្យពួកគាត់មានការរីករាយសារទរយ៉ាងខ្លាំងក្រោមសម្លេងហ៊ូកញ្ជ្រៀវពេញ អង្គសមាជ ៕

No comments:

Post a Comment

yes