សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 7, 2013

ប្រតិកម្មចម្រុះជុំវិញការចូលរួមរបស់ព្រះអង្គម្ចាស់ធម្មិកោ សែរាជវង្ស ទៅក្នុងចលនាបក្សប្រឆាំង


ព្រះអង្គម្ចាស់ធម្មិកោ 

អ្នក​នយោបាយ និង​អ្នក​វិភាគនយោបាយ ​បាន​ផ្តល់​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​ការ​ចូលរួម​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទៅ​ក្នុង​គណបក្ស​​សង្គ្រោះជាតិ ​ដែលជា​គណបក្ស​ប្រឆាំងធំ​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា។ អ្នកខ្លះ​បាន​អត្ថាធិប្បាយ​ថា ព្រះវត្តមាន​របស់​ព្រះអង្គ​ក្នុង​គណបក្ស​​សង្គ្រោះជាតិ​គឺគ្រាន់តែ​ជា​រូបភាព​ ប៉ុន្តែ​គ្មាន​ខ្លឹមសារ។ តែ​អ្នកខ្លះ​ទៀត បាននិយាយ​ថា វត្តមាន​របស់​ព្រះអង្គ​នឹង​ធ្វើ​អោយគណបក្ស​ប្រឆាំង​មាន​ទម្ងន់​កាន់តែ​ខ្លាំង។

បន្ទាប់​ពី​គណបក្ស​សង្រ្គោះជាតិ​​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ​ពី​ចំងាយ ​បាន​តែងតាំង​ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ​ ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ភ្លាម អ្នក​នយោបាយ និង​អ្នកវិភាគ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ផ្តល់​ទស្សនៈ​ផ្សេងៗ​គ្នា​ជុំវិញ​ព្រះវត្តមាន​របស់​ព្រះអង្គ ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​មួយ​នេះ។

សម្រាប់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ​បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្នុង​ចំណោម​សមាជិក​រាជវង្ស ព្រះអង្គម្ចាស់​ធម្មិកោ​គឺ​ជា​បុគ្គល​ដែល​មាន​ទស្សនៈវិស័យ​ល្អ និង​មាន​គំនិត​ស្នេហា​ជាតិ។ ដូច្នេះ ​វត្តមាន​របស់​ព្រះអង្គ​នៅ​ក្នុង​ចលនា​បក្ស​ប្រឆាំង នឹង​ផ្តល់​ផល​ប្រយោជន៍​បន្ថែម​ទៀត​ដល់​គណបក្ស​សង្រ្គោះ​ជាតិ។


ចំពោះ​លោក កែម ឡី អ្នក​វិភាគ​សង្គម​នយោបាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ការ​ចូលរួម​នៃសមាជិក​​រាជវង្ស​​ទៅ​ក្នុងគណបក្ស​ប្រឆាំង​នៅ​មុន​ការ​បោះឆ្នោត​នេះ ​គឺ​ជា​ចលនា​ថ្មី​ ប៉ុន្តែ ​វា​មិន​មាន​ឥទ្ធិពល​ច្រើន​ទៅ​លើ​ការ​សម្រេច​ចិត្ត​នៃ​អ្នក​បោះឆ្នោត​ទេ។ មូលហេតុ​គឺ​ដោយសារ​ នាពេល​កន្លងមក គ្រួសារ​រាជវង្ស​ធ្លាប់​បាន​ទទួល​តំណែង​ដឹកនាំ​ប្រទេស​រួច​ហើយ​ តែ​បែរ​ជា​បង្ក​រឿង​អាស្រូវ​មួយ​ចំនួន​ទៅ​វិញ។ បញ្ហា​នេះ​ធ្វើ​អោយ​ប្រជាប្រិយភាព​រាជវង្ស​មាន​ឥទ្ធិពល​កាន់​តិចតួច​ ទៅ​លើ​អារម្មណ៍​អ្នក​បោះឆ្នោត។ ​


 ងាក​មក​ស្តាប់​ការ​អត្ថាធិប្បាយរបស់​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​នៃ​គណបក្ស​រាជានិយម​ហ៊្វុន​ស៊ិន​ប៉ិច​ឯណេះ​វិញ លោក បាន​បញ្ជាក់​ថា លោក​មិន​មាន​ការ​ខកចិត្ត​ចំពោះ​ដំណឹង​នៃ​ការ​ចូលរួម​របស់​ព្រះអង្គម្ចាស់​ធម្មិកោ​ ទៅ​ក្នុង​គណបក្ស​ប្រឆាំង​សង្រ្គោះ​ជាតិ​ទេ។ លោក ញឹក ប៊ុនឆៃ ពិពណនា​ព្រះអង្គម្ចាស់​ធម្មិកោ​ថា ជា​អ្នកនយោបាយ​រត់​ចេញ​រត់ចូលច្រើន ​ពីគណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ផ្សេងទៀត។ ប៉ុន្តែ​ ទោះជា​យ៉ាងណា​ក្តី លោក ញឹក ប៊ុនឆៃ គោរព​ការ​សម្រេច​ចិត្ត​របស់​ព្រះអង្គ។

«ខ្ញុំ​គោរព​ការ​សម្រេច​ចិត្ត​របស់​ប្រជាពល​រដ្ឋ​ៗ​ម្នាក់​ក្នុង​ការ​ធ្វើ​នយោបាយ»។ នេះ​គឺ​ជា​ការ​លើកឡើង​របស់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​នៃ​ទីស្តីការ​គណបក្ស​គណៈរដ្ឋ​មន្ត្រី។ ​លោក ផៃ ស៊ីផាន បាន​ចោទ​ជា​សំណួរ​ថា តើ​ព្រះអង្គ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ​ក្នុង​នាម​នរណា?

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បាន​បន្ត​បញ្ជាក់​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​ការព្រួយ​បារម្ភ​អ្វី​ទាំង​អស់​ ទាក់ទង​ទៅ​នឹង​ព្រះ​វត្តមាន​ព្រះអង្គម្ចាស់​ធម្មិកោ​ទៅ​ក្នុង​គណបក្ស​ប្រឆាំង ​​ពីព្រោះ​ទាំង​គណបក្ស​លោក កឹម សុខា ទាំង​គណបក្ស​លោក សម រង្ស៊ី ធ្លាប់​ជា​គណបក្ស​ចាញ់​ឆ្នោត៕

No comments:

Post a Comment

yes