សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 7, 2013

ព្រះអង្គម្ចាស់ ធម្មិកោ៖ មានរាជវង្សានុវង្ស សែស៊ីសុវត្ថិ និងសែនរោត្តម ចូលក្នុងគណបក្សប្រឆាំង

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅក្នុងពិធីសមាជគណបក្ស សង្គ្រោះជាតិ

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​បាន​សម្រេច​ព្រះទ័យ យាង​ចូល​ធ្វើ​នយោបាយ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​សមាជ​លើកដំបូងកាល​ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៧ ខែ​មេសា ឆ្នាំ​២០១៣ បាន​មានបន្ទូលថា មិនមែន​មាន​តែ​ព្រះអង្គ​ទេ ដែល​បាន​យាង​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង គឺ​មាន​រាជវង្សានុវង្ស សែ​ស៊ីសុវត្ថិ និង​សែ​នរោត្តម ក៏​បាន​យាង​ចូលរួ​ម​​ដែរ​ ។ តែ​ព្រះអង្គ មិន​បញ្ចេញ​ព្រះនាមនោះទេ ​។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានព្រះរាជបន្ទូលឆ្លើយតបទៅនិងសំនួររបស់អ្នកសាព័ត៌មាន នៅក្នុង​សមាជរបស់គណបក្ស​ សង្គ្រោះជាតិ នា​ព្រឹក​ថ្ងៃ​អាទិត្យ​ទី០៧ ខែមេសា ឆ្នាំ២០១៣ថា ព្រះអង្គ​មិន​អាច​បញ្ចេញ​ព្រះនាម​របស់​សែ​រាជវង្ស ដែល​មក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ។ តែ​ក្នុងនោះ ក៏​មាន​ស្តេច​សែ​នរោត្តម និង​សែ​ស៊ីសុវត្ថិ​ជាច្រើន មក​ចូលរួម​ផងដែរ​ ។​

​ចំពោះ​មូលហេតុ ដែល​ព្រះអង្គម្ចាស់ ធម្មិកោ មិន​យាង​ទៅ​ចូលរួម​នយោបាយ ជាមួយនឹង​គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្តេចព្រះអនុជ នរោត្តម អរុណ​រស្មី ត្រូវបាន​ព្រះ​​អង្គម្ចាស់ ធម្មិកោ លើកឡើងថា មក​ពី​ហ្វ៊ុនស៊ិនប៉ិច មិន​បាន​ផ្តល់​លទ្ធភាព​ឲ្យ​ព្រះអង្គ បញ្ចេញ​ជំហរ ដែល​ផ្ទុយ​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល ​។​

 
​ព្រះអង្គ ធម្មិកោ បានបញ្ជាក់​ថា "​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃនេះ មាន​ភាពអយុត្តិធម៌​ជាច្រើន​ ។ គេ​មិន​ផ្តល់​សេចក្តីសុខ​ក្នុង​ការកសាង អភិវឌ្ឍន៍​ប្រទេសជាតិទេ​ ។ គេ​មិន​ផ្តល់​សេចក្តី​សុខ​ជូន​ប្រជារាស្ត្រ​ទេ ។ ដូច្នេះ​ព្រះអង្គ​ជា​ស្តេច​មួយ​រូប គឺទ្រង់​ត្រូវតែ​មាន​សិទ្ធិ​បញ្ចេញ​ជំហ​រមតិ ជុំវិញ​ការការពារ​សេចក្តីសុខ និង​រក​សេចក្តី​យុត្តិធម៌ ជូន​ប្រជារាស្ត្រ​កម្ពុជា​" ​។​

​ជាមួយគ្នានោះព្រះអង្គម្ចាស់ ធម្មិកោ ក៏​បានមានព្រះរាជបន្ទូល​ប្រាប់​អ្នកសារព័ត៌មានផងដែរថា ព្រះអង្គ​នឹង​គិតគូ ជជែក​ជាមួយនឹង​ថ្នាក់ដឹកនាំ​គណបក្ស​ សង្គ្រោះ​ជាតិ ដើម្បី​ឈរឈ្មោះ​ជា​តំ​ណាងរាស្ត្រ នៅតាម​ខេត្ត​ណាមួយ នៅក្នុង​ការបោះឆ្នោត​ជាតិ​នាពេលខាងមុខ ប្រសិនបើថ្នាក់ ដឹកនាំគណបក្ស សង្គ្រោះជាតិ បើផ្លូវជូនព្រះអង្គ តែប្រសិនបើមិនអាចទេគឺទ្រនៅតែគាំទ្រគណ បក្ស សង្គ្រោះជាតិដដែល និងធ្វើសកម្មភាពដើម្បីឲ្យគណបក្សទទួលបានជ័យជំនះនៅថ្ងៃបោះ ឆ្នោត ​៕



No comments:

Post a Comment

yes